+855 92 92 1000
Logo
ក្រុមហ៊ុន Turnkey Design ផ្តល់ជូនសេវាកម្មរចនាស្តង់ដារអន្តរជាតិ
Updated on: June 6, 2022, 5:04 p.m.
Published on: June 7, 2017, 8:13 a.m.

ក្រុមហ៊ុន Turnkey Design ផ្តល់ជូនសេវាកម្មរចនាស្តង់ដារអន្តរជាតិ


 

 

ក្រុមហ៊ុន Turnkey Design ផ្ដល់ជូនដល់សហគ្រិន អាជីវកម្មថ្មីថ្មោង ម្ចាស់អាជីវកម្ម និងវិនិយោគិននូវសេវាកម្មរចនាឈានមុខគេមួយនៅក្នុង ទីផ្សាររបស់ប្រទេសកម្ពុជា។

 

ក្រុមហ៊ុន Turnkey Design ត្រូវបានបង្កើតឡើងដោយសហគ្រិនវ័យក្មេង ហើយមានបំណងយកជំនាញវិជ្ជាជីវៈ និងចំណេះដឹង និងបទពិសោធរបស់ខ្លួនមកអនុវត្តន៍ក្នុងប្រទេសកម្ពុជា។

 

ឆ្លងកាត់តាមបទពិសោធន៍ការងារជាអ្នកប្រឹក្សាផ្នែករចនាកន្លងមក ពួកគាត់បានកត់សម្គាល់ ពីការប្រកួតប្រជែងកាន់តែខ្លាំងក្នុងឧស្សាហកម្ម និងសិក្សាពីតម្រូវការបន្ថែមសម្រាប់ការធ្វើឱ្យសេវាកម្មរចនាមានលក្ខណៈស្តង់ដារច្បាស់លាស់។

 

ដើម្បីស្វែងយល់បន្ថែមRealestate.com.kh បានជួបជាមួយកញ្ញា អ៊ុំ ចន្ទ័ វត្តី ដែលជា សហស្ថាបនិក និងប្រធានផ្នែកគំរោងនានា របស់ក្រុមហ៊ុន Turnkey Design ដើម្បីជជែកពិភាក្សាគ្នា។

 

នៅពេលដែលសួរថាហេតុអ្វីបង្កើតក្រុមហ៊ុននេះ កញ្ញា វត្តី បាននិយាយថា “ក្នុងនាមជាអ្នកដែលបានបញ្ចប់​ ការសិក្សាពីរជំនាញនៅក្នុងប្រទេសកម្ពុជា ខ្ញុំតែងតែមានបំណងចង់បង្កើតក្រុមហ៊ុនឲ្យល្បីឈ្មោះុមួយនៅក្នុង ទីផ្សារប្រទេសកម្ពុជា”។ ២​​​​ ឆ្នាំមុន ខ្ញុំបានជួបជាមួយដៃគូអាជីវកម្មរបស់ខ្ញុំ​ ដែលបានបញ្ចប់ការសិក្សាមកពី ក្រៅប្រទេសហើយយើងមានគោលបំណងដូចគ្នា ដូចច្នេះហើយទើបយើងបានបង្កើតក្រុមហ៊ុននេះឡើង។  ក្រុមហ៊ុន Turnkey Design  និងមានការប្ដេជ្ញា ខ្ពស់ក្នុងការធ្វើការ យ៉ាងជិតស្និតជាមួយអតិថិជនដើម្បីផ្ដល់ជូននូវសេវាកម្មស្តង់ដារល្អបំផុតមួយផ្នែករចនាប្លង់ ព្រមទាំងដើម្បីបំពេញទៅតម្រូវការពិតប្រាកដរបស់អតិថិជន។”

 

កញ្ញា វត្តី បានបន្ថែមថា “យើងឃើញមានក្រុមហ៊ុនរចនាជាច្រើនក្នុងប្រទេសកម្ពុជាក៏ប៉ុន្តែក្រុមហ៊ុនទាំងនោះភាគច្រើនជាក្រុមហ៊ុនបរទេស។ពួកយើងគិតថា ខ្មែរក៏មានសមត្ថភាពធ្វើការងារ បែបនេះដែរហើយមូលហេតុនេះហើយដែលជម្រុញឱ្យពួកយើងបង្កើតក្រុមហ៊ុននេះឡើង។ គោលបំណងនៃក្រុមហ៊ុនរបស់យើងគឺ ដើម្បីផ្តល់នូវសេវាកម្មរចនាទៅតាមស្តង់ដាអន្តរជាតិដល់ទីផ្សារក្នុងប្រទេសកម្ពុជា។”

 

កញ្ញា វត្តី ក៏បានពន្យល់ដែរថា “បើទោះបីជាអាជីវកម្មនេះទើបតែបានដំណើការអស់រយៈ ពេលត្រឹមតែ២ឆ្នាំក្ដី តែយើងទទួលបានការគាំទ្រខ្លាំងទាំងពី អតិថិជនក្នុងស្រុក និងក្រៅស្រុក ជាក់ស្ដែងអតិថិជនរបស់យើងភាគច្រើនគឺបរទេស។ នេះគឺដោយសារក្រុមការងាររបស់យើង ខិតខំធ្វើការបានល្អ ហើយធ្វើការដោយយល់ច្បាស់ពីតម្រូវការ និងអ្វីដែលអតិថិជនចង់បាន។ ជាងនេះទៅទៀតយើងមិនត្រឹមតែផ្ដោតទៅលើការរចនាប៉ុណ្ណោះទេ ប៉ុន្តែយើង ក៏ផ្ដល់នូវការ ប្រឹក្សាយោបល់ដល់អតិថិជន ហើយតែងតែបង្កើតនូវគំនិតច្នៃប្រឌិតថ្មីៗសម្រាប់អតិថិជន។”

 

កញ្ញា វត្តី បានបញ្ជាក់ដែរថា “យើងជឿជាក់លើវិជ្ជាជីវៈពិតប្រាកដរបស់យើង ហើយយើងផ្ដល់នូវការងារដែលមានគុណភាពស្តង់ដារខ្ពស់ទៅដល់អតិថិជន។ ការរចនាដ៏ឥតខ្ចោះតែមួយគត់គឺជាចំណុចខ្លាំងរបស់យើង។”

 

ការរចនាមួយត្រូវបានគេហៅថា “Your Absolute Desigន Platform” ក្រុមហ៊ុន Turnkey Design ផ្ដោតសំខាន់ទៅលើសេវាកម្មសំខាន់ៗចំនួន៣មាន សេវាកម្ម រចនាក្រាហ្វិក រចនាគេហទំព័រ និងរចនាប្លង់ស្ថាបត្យកម្ម។

 

ក្រុមហ៊ុន Turnkey Design មានក្រុមការងារដែលមានសមត្ថភាព ដើម្បីរចនាគេហទំព័រដែលមានភាពស្រស់ស្អាត ងាយស្រួលប្រើប្រាស់​ និងប្រើប្រាស់វើសិនខ្ពស់តាមបច្ចេកវិទ្យាទំនើប។ ពាក់ព័ន្ធនឹងការរចនាក្រាហ្វិក ក្រុមហ៊ុនផ្ដល់នូវសេវាកម្មដូចជា ការធ្វើនាមប័ណ្ណ រចនាហាង រចនាសំបកកញ្ចប់ផលិតផល និងស្លាកសញ្ញា(Logos)។ ហើយសម្រាប់ការរចនាម៉ូត ស្ថាបត្យកម្ម​ ក្រុមហ៊ុនផ្ដល់នូវការរចនាប្លង់ និងការរចនាផ្ទៃខាងក្នុងអគារ ហើយមិនត្រឹមតែការ រចនាផ្នែកខាង ក្នុងអគារប៉ុណ្ណោះទេក៏ប៉ុន្តែថែមទាំងយកចិត្តទុកដាក់លើការរចនារូបរាង ខាងក្រៅ ទីធ្លាខាងមុខ និងចំណតរថយន្តជាដើម។

 

មិនថាជាការប្រឹក្សាបច្ចេកទេស ឬការចរនាគម្រោងសម្រាប់អាជីវកម្មណាមួយទេ ក្រុមហ៊ុន Turnkey Design មានសមត្ថភាព និងជំនាញការដើម្បីបំពេញតាមតម្រូវការរបស់អតិជនបានយ៉ាងល្អបំផុត។ កញ្ញាវត្តីបានបន្ថែមថា “វិន័យ ពេលវេលា និងទំនួលខុសត្រូវ ដើម្បីបង្កើតនូវផលិតផលដែលមានគុណភាពជាមួយនឹងតម្លៃសមរម្យ គឺជាអ្វីដែលក្រុមហ៊ុនធានាដល់អតិថិជនរបស់ខ្លួនដើម្បីបង្កើតនូវទំនុកចិត្ត និងភាពជឿជាក់។”

 

“ក្រៅពីធ្វើការដើម្បីទទួលបានភាពរីកចម្រើនសម្រាប់ក្រុមហ៊ុន Turnkey Design ក៏មានបំណងផ្តល់ការងារឲ្យយុវជនកម្ពុជាឲ្យបានកាន់តែច្រើន។” កញ្ញា វត្តី បានបន្ថែមថា “ខ្ញុំមើលឃើញពីសក្តានុពលនៃភាពច្នៃប្រឌិតរបស់យុវជន។ ពួកគេត្រូវការឱកាសដើម្បីបង្ហាញពីសមត្ថភាពរបស់ពួកគេ​​ ហើយក្នុងនាមជាជនជាតិខ្មែរ ខ្ញុំចង់ផ្តល់ឱកាសសម្រាប់ពួកគេឲ្យបានបង្ហាញពីសមត្ថភាពទាំងនោះ។” សមត្ថភាពក្នុងការរចនារបស់ពួកគេគឺល្អមិនចាញ់ក្រុមហ៊ុនបរទេសនោះទេ  ហើយជាក់ស្តែងគុណភាពនៃការរចនាគឺដូចគ្នាទាំងស្រុងទៅនឹងការរចនារបស់ក្រុមហ៊ុនអន្តរជាតិ ។” ពួកគេគ្រាន់តែត្រូវការទីផ្សារមួយដើម្បីបង្ហាញពីស្នាដៃរចនារបស់ពួកគេប៉ុណ្ណោះ។

 

កញ្ញា វត្តី បានលើកឡើងដោយសុទិដ្ឋិនិយមថា “យើងមានមហិច្ឆតាខ្ពស់សម្រាប់អនាគតរបស់ក្រុមហ៊ុន។ យើងនឹងបន្តអភិវឌ្ឍន៍ក្រុមហ៊ុន ឲ្យកាន់តែរីកចម្រើនទៅមុខ បន្ថែមទៀត  ហើយនៅពេលខាងមុខយើងចង់ពង្រីកសេវាកម្មរបស់ពួកយើងទៅក្រៅប្រទេស ដូចជាទៅតំបន់អាស៊ីអាគ្នេយ៍ និងប្រទេសដ៏ទៃទៀតលើពិភពលោក។”

 

ស្វែងយល់ព័ត៌មានអំពីអចលនទ្រព្យតាមរយៈ Realestate.com.kh

 

Comments