+855 92 92 1000
Logo
ផ្សារទំនើបលក់ទំនិញបោះដុំដំបូងគេនៅកម្ពុជានឹងដំណើរការនៅចុងឆ្នាំនេះ
Updated on: June 7, 2022, 7:15 a.m.
Published on: June 1, 2017, 3:18 a.m.
Realestate News

ផ្សារទំនើបលក់ទំនិញបោះដុំដំបូងគេនៅកម្ពុជានឹងដំណើរការនៅចុងឆ្នាំនេះ


 

ស្ថិត​នៅ​លើ​បណ្ដោយ​ផ្លូវឧកញ៉ា ម៉ុង ឫទ្ធី កែង​នឹង​ផ្លូវ ១០០៣ ​ខណ្ឌ​សែនសុខ យើងឃើញការដ្ឋាន សាងសង់ហុំព័ន្ធស័ង្កសីមួយដែលមានក្រុមកម្មករ និងវិស្វករសំណង់កំពុងបំពេញកិច្ចការយ៉ាង សកម្ម។ ការដ្ឋានសាងសង់នោះជាទីតាំងផ្សារទំនើបបោះដុំដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ផ្សារនោះមានឈ្មោះថា Makro ។

 

យោងតាមគេហទំព័រព័ត៌មានអ៊នឡាញ Cambonomis បានឲ្យដឹងថាផ្សារទំនើប Makro សាងសង់នៅលើផ្ទៃដីទំហំប្រមាណ​ជាង៥​ហិកតាដែល​មាន​កម្ពស់​២​ជាន់ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែនសុខនៅ​ក្បែរ​​ផ្សារ​ទំនើបអ៊ីអន​២របស់​ជប៉ុន។

ផ្សារ​ទំនើប​លក់​បោះ​ដុំ​ទំនិញ​ដ៏​ធំ​មួយ​នេះជា​ការ​វិនិយោគ​រួម​គ្នា​រវាង​ក្រុមហ៊ុនអិលវ៉ាយភីគ្រុប ដែល​កាន់កាប់​ភាគហ៊ុន​ចំនួន៣០​ភាគរយ និង​ក្រុមហ៊ុនស៊ី.ភី. គ្រុបកាន់​កាប់​ភាគហ៊ុន ​ចំនួន​៧០​ភាគរយ។ សម្រាប់ផ្សារទំនើបមួយនេះអាចនឹងត្រូវការ​បុគ្គលិកជាង២០០នាក់សម្រាប់ បម្រើការងារ​​នៅក្នុង​​ផ្សារ​ទំនើប​លក់​ទំនិញ​បោះដុំ​ដ៏​ធំ​មួយ​នេះ។

តាមរយៈសារព័ត៌មានក្នុងស្រុកបានចុះផ្សាយថានៅក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឯកឧត្តម ប៉ា សុជាតិវង្ស បានថ្លែងថា “ការបង្កើតផ្សារទំនើបក៏ស្ថិតនៅក្នុងគម្រោងរដ្ឋាភិបាលផងដែរ។ ជាការប្រសើរនៅពេលដែលយើងមានផ្សារទំនើបបោះដុំដូចនេះដែលធ្វើឲ្យតម្លៃលក់មិនមានការប្រែប្រួលចុះឡើងខ្លាំង មិនជួបអតិផរណា ឬមានតម្លៃ មួយលក់ច្បាស់លាស់។”

ផ្សារ Makro នឹង​ក្លាយ​ជា​ផ្សារ​ទំនើបបោះដុំនិងជា​ឃ្លាំង​ស្តុក​ដ៏​ធំ​បំផុត​ដំបូង​គេនៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ផ្សារមួយនេះនឹង​ធ្វើ​ការ​នាំ​ចូលទំនិញ​ជាច្រើន​ប្រភេទ​មក​ពីប្រទេស​ថៃ​ដោយ​ផ្ទាល់ដើម្បី​យក​មក​លក់​បោះ​ដុំ​នៅក្នុងប្រទេសកម្ពុជា។

យើងឃើញថាគម្រោងផ្សារទំនើបលំដាប់អន្តរជាតិជាច្រើនបានបោះជំហានចូលមកកាន់កម្ពុជាតួយ៉ាងគម្រោងផ្សារទំនើបធំៗចំនួន២មកពីប្រទេសថៃ ដូចបានរៀបរាប់ខាងដើមផ្សារទំនិញលក់ដុំ Markro និងផ្សារទំនិញលក់រាយមកពីប្រទេសថៃដែលជាការវិនិយោគរបស់ក្រុមហ៊ុនស៊ិនត្រាល់គ្រុបដែលជាក្រុមហ៊ុនវិនិយោគលើផ្សារទំនើបធំបំផុតនៅប្រទេសថៃ៕

តាមដានព័ត៌មានគម្រោងអភិវឌ្ឍន៍ជាច្រើនតាមរយៈ Realestate.com.kh

 

 

Comments