គម្រោង The Parkway នឹងបានបើកសម្ពោធ “ការិយាល័យការលក់” ជាផ្លូវការនៅថ្ងៃទី ថ្ងៃសៅរិ៍ ១៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាពរបស់ឧបនាយករដ្ឋមន្រ្តីកម្ពុជានិងអភិបាលក្រុងភ្នំពេញ។
ដៃគូប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកចំនួន ២៥ ក្រុមហ៊ុន និងភ្ញៀវកិត្តិយសជាច្រើននាក់នឹងអញ្ជើញចូលរួមក្នុងពិធីនេះ។ កម្មវិធីសម្ពោធនេះរំពឹងថានឹងទទួលជោគជ័យបំផុតជាមួយគ្នានេះក៏ជាឱកាសអបអរសាទរលើការសហការគ្នារវាងក្រុងហ៊ុន សាងសង់របស់កម្ពុជា Parkway Investment Co., Ltd និងក្រុមហ៊ុនសាងសង់ចិន Nantong City Daxin Enginnering (Cambodia) Co., Ltd។ ក្រុមហ៊ុនទាំងពីរបានប្តេជ្ញានាំយកមកនូវខុនដូលក្ខណៈទំនើបបែបពាណិជ្ជកម្មចម្រុះ ដែលស្ថិតនៅក្នុងតំបន់ទួលគោកដែលជាតំបន់មានភាពពេញនិយម។
គម្រោង The Parkway មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវលេខ ២៧៣ នៅតំបន់ទួលគោកដ៏មានសក្តានុពលបំផុតដែលនៅជិតទៅនឹងទីតាំងមានហេដ្ឋារចនាសម្ព័ន្ធល្អ និងតំបន់សំខាន់ៗដូចជា មជ្ឈមណ្ឌលពាណិជ្ជកម្មនៃទីក្រុងផ្សារទំនើបអ៊ីអនទី២ និងអាកាសយានដ្ឋាន។
គម្រោងអភិវឌ្ឍន៍នេះគឺមានអគារចំនួន៣ផ្សេងគ្នាដែលអគារទី១មានកម្ពស់៣៦ជាន់ និងអគារទី២មាន២៦ជាន់អគារទី៣មាន៣០ជាន់។ គម្រោងទាំងមូលនឹងមានខុនដូទំនើបសរុបចំនួន១,៥០០ យូនីតដែលក្នុងយូនីតនីមួយៗមានទំហំចាប់ពី៤៥ម៉ែត្រការ៉េទៅ១៣៥ម៉ែត្រការ៉េ។
គម្រោងអភិវឌ្ឍន៍របស់ Parkway Investment Co., Ltd ជោគជ័យកន្លងបានទទួលជោគជ័យ និងតែងតែទទួលបានការគាំទ្រពីសំណាក់អតិថិជនក្នុងស្រុក។ គម្រោងទាំងនោះមានដូចជា គម្រោងបុរី Borey Rith និងគម្រោង Parkway Square ដែលបានធ្វើឲ្យក្រុមហ៊ុនកាន់តែមានកេរ្តិ៍ឈ្មោះនៅអន្តរជាតិ។ យើងជឿជាក់ថាពិធីសម្ពោធការិយាល័យលក់នេះនឹងទាក់ទាញអ្នកវិនិយោគជាច្រើននាក់បន្ថែម ទៀតមកស្វែងយល់ពីគម្រោងអភិវឌ្ឍន៍ The Parkway។
ស្វែងរកគម្រោងអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជានៅលើ Realestate.com.kh
ចំណាយពេល២នាទីធ្វើការបំពេញមតិដើម្បីមានឱកាសឈ្នះរង្វាន់ IPhone 8
Comments