+855 92 92 1000
Logo
គម្រោងមណ្ឌលកំសាន្តដំបូងគេ The Heritage Walk ទទួលបានពានរង្វាន់រចនាស្ថាបត្យកម្ម ល្អជាងគេបំផុតសំរាប់ឆ្នាំ 2018 ពី កម្មវិធី Cambodia Property Award
Updated on: June 6, 2022, 5:03 p.m.
Published on: April 5, 2018, 11:49 a.m.

គម្រោងមណ្ឌលកំសាន្តដំបូងគេ The Heritage Walk ទទួលបានពានរង្វាន់រចនាស្ថាបត្យកម្ម ល្អជាងគេបំផុតសំរាប់ឆ្នាំ 2018 ពី កម្មវិធី Cambodia Property Award


ជាមោទនភាពមួយសំរាប់ខេត្តសៀមរាប កាលពីរាត្រីថ្ងៃទី 16 ខែ មីនា ឆ្នាំ 2018 ក្នុងឱកាសរាត្រីសមោសររៀបចំដោយកម្មវិធី Cambodia Property Award  មណ្ឌលកំសាន្តទំនើបដំបូងគេនៅខេត្តសៀមរាបដែលមានឈ្មោះថា ដឹហើរីថេកវ៉ក (The Heritage Walk) មានកិត្តិយសទទួលបាននូវពានរង្វាន់គម្រោងផ្សារទំនើបឬមណ្ឌលកំសាន្តដែលមានការរចនាស្ថាបត្យកម្មល្អបំផុត សម្រាប់ឆ្នាំ2018 ក្នុងចំណោមគម្រោងអចលនទ្រព្យផ្សារទំនើបនិងមណ្ឌលកំសាន្តនៅកម្ពុជាពីកម្មវិធី Cambodia Property Award លើកទី៣ដែលរៀបចំឡើងដោយស្ថាប័នវាយតំលៃអចលនទ្រព្យអន្តរជាតិ Property Guru ដែលមានមូលដ្ឋាននៅប្រទេសសឹង្ហបូរី ។​

កម្មវិធី Cambodia Property Award លើកទី៣បានប្រព្រឹត្តិទៅនៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រាព្រះរាជាណាចក្រកម្ពុជា​ហើយកម្មវិធីនេះគឺជាផ្នែកមួយនៃកម្មវិធី Asia Property Award ដែលបានបង្កើតឡើងតាំងពីឆ្នាំ 2005។ កម្មវិធី Cambodia Property Award ជាកម្មវិធីប្រគល់ពានរង្វាន់ក្នុងវិស័យអចលនទ្រព្យដ៏ធំជាងគេមួយក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ ដែលបានការចូលរួមដោយក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យធំៗ ក្នុងមកពីទីក្រុងភ្នំពេញ ខេត្ត ព្រះសីហនុ និងខេត្តសៀមរាប។។

ក្នុងឆ្នាំ២០១៨នេះ មានគម្រោងអភិវឌ្ឍអចលនទ្រព្យចំនួន 19 ដែលត្រូវបានសំរាំង និងជ្រើសរើសអោយប្រកួតសំរាប់វគ្គផ្ដាច់ព្រាត់ដើម្បីទទួលពានរង្វាន់ចំនួន25ដែលស្ថិតនៅក្នុងប្រភេទពានរង្វាន់ផ្សេងៗគ្នា។ គួរអោយកត់សម្គាល់​ The Heritage Walk គឺជាគម្រោងតែមួយគត់ក្នុងខេត្តសៀមរាប​ដែលត្រូវបានជ្រើសរើសដើម្បីប្រកួតក្នុងវគ្គផ្ដាច់ព្រាត់។ ជាលទ្ធផលគម្រោង The Heritage Walk ទទួលជ័យលាភីជាគម្រោងផ្សារទំនើបដែលមានការរចនាស្ថាបត្យកម្មល្អជាងគេបំផុតប្រចាំឆ្នាំ២០១៨។​ នាឱកាសទទួលជ័យលាភី លោក ឈាង សុភក្តិ អ្នកគ្រប់គ្រងទូទៅនៃគម្រោង The Heritage Walk បានថ្លែងដោយ​ក្តីរំភើបថា​ “ខ្ញុំំមោទនភាពយ៉ាងខ្លាំងដែលមានវត្តមាននៅទីនេះតំណាងអោយក្រុមហ៊ុនអភិវឌ្ឍគម្រោង The Heritage Walk ទំាងមូលទទួលពានរង្វាន់សំរាប់សមិទ្ធិផលដែលពួកយើងជាក្រុមហ៊ុនអភិវឌ្ឍក្នុងស្រុកបានរួមសហការជាមួយក្រុមហ៊ុនស្ថាបត្យកម្មក្នុងស្រុកចំនាយពេលវេលាការខំប្រឹងប្រែង និង ការប្តេជ្ញាចិត្តសម្រិតសម្រាំងដើម្បីស្ថាបនាមណ្ឌលកំសាន្តដែលស្អាតគួរជាទីចាប់អារម្មណ៍ជាងគេនៅខេត្តសៀមរាប”។

ក្នុងបទសម្ភាសន៍ខ្លី ជាមួយក្រុមការងារ Property Guru លោក សុភក្តិបានបន្ថែមថាសៀមរាបគឺជាទីក្រុងបេតិកភណ្ឌ ដ៏អស្ចារ្យមួយក្នុងប្រទេសកម្ពុជាដែលបានទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិជាច្រើនលាននាក់មកទស្សនាជារៀងរាល់ឆ្នាំប៉ុន្តែយើងបានសង្កេតឃើញថាខេត្តសៀមរាបនៅពុំទាន់មានច្រើននូវទីកន្លែងកំសាន្ត​លំហែកាយ និងទទួលទានអាហរដែលមានលក្ខណៈស្ដង់ដា និង ផាសុខភាពនៅឡើយ ដូចនេះទើបពួកយើងបានសិក្សា​ និងចាប់ផ្ដើមផ្តួចផ្តើមឡើងនូវគម្រោង The Heritage Walk នេះឡើងដើម្បីបំពេញនូវតម្រូវការដែលមានការកើនឡើងជាលំដាប់។ ដោយស្ថិតនៅលើទីតាំងដ៏មាន​កិត្យានុភាពរួមផ្សំជាមួយនឹងស្ថាបត្យកម្មដ៏ប្រណិតដែលជាការច្របាច់បញ្ចូលគ្នារវាងរចនាបថបែបខ្មែរសម័យទំនើប និង រចនាបថបែបខ្មែរសម័យបារាំង គម្រោង The Heritage Walk នឹងក្លាយជាសំណង់ដ៏លេចធ្លោមួយ ដែលនឹងជួយកែប្រែសោភណ្ឌភាព និងលើកមុខមាត់សំរាប់ខេត្តសៀមរាបមួយកំរិតទៀត។ គួរបញ្ជាក់ផងដែរថា​គម្រោង The Heritage Walk​ ត្រូវបានផ្តួចផ្តើម និងវិនិយោគដោយក្រុមហ៊ុន Metro Lifestyle Development Co., Ltd រចនាស្ថាបត្យកម្ម ទាំងស្រុងយ៉ាងផ្ចិតផ្ចង់ដោយក្រុមហ៊ុន Five Arc សាងសង់ដោយ SOMA Construction និង គ្រប់គ្រងដោយក្រុមហ៊ុន​ Emerald+ Property Management Service ។

យោងតាមប្រសាសន៍របស់លោក ឈាង សុភក្តិ គម្រោង The Heritage Walk គ្រោងនឹងបើកដំនើរការសាកល្បងនៅចុងត្រីមាសទី 2​ នៃឆ្នាំ 2018 ជាមួយនឹងវត្តមានហាងធំៗដូចជា រោងកុន Legend Cinema, Starbucks Coffee, BROWN Coffee & Bakery, Amazon Cafe, The Pizza Company, Bar B Q Plaza, Swensen, Dairy Queen, KOI, Domino Pizza, Tous Les Jour, Lotteria, The Asian Kitchen, The Hashi, Kids Park, ភូមិឆ្ងាញ់, ហាងលក់សៀវភៅ Monument Book, Brand Collection, Miniso, WK Remax, T-Shop, ហាងលក់ផលិតផលរក្សាសម្ភស្ស Yves Rocher, និង គ្លីនិក Dr. Skin ។ល។ មិនតែប៉ុណ្ណោះមណ្ឌលកំសាន្តក៏នឹងមានវត្តមានរបស់ ស្កាយបារ ផ្សារទំនើប ហាងលក់សំភារៈក្មេងលេង និង ទីធ្លាលើអាកាសដ៏ធំសំរាប់ការធ្វើកម្មវិធីផ្សេងៗផងដែរ។ សំណង់ដ៏ធំនិងទំនើបមួយនេះមិនត្រឹមតែនឹងក្លាយទៅជាទីកន្លែងប្រជុំទីដោយហាងអាហារល្បីៗមិនធ្លាប់មានពីមុនមកក្នុងទឹកនៃខេត្តសៀមរាបប៉ុណ្ណោះទេប៉ុន្តែវាក៏ជាគោលដៅលំហែកំសាន្តដ៏ថ្មី និង​ប្លែកអារម្មណ៍មួយសម្រាប់ប្រជាជនរស់នៅខេត្តសៀមរាបក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដើម្បីទទួលទានអាហារក្នុងភោជនីយដ្ឋានមានបម្រើម្ហូបច្រើនប្រភេទដូចជាម្ហូបខ្មែរ ថៃ ចិន ជប៉ុន កូរ៉េ និង​អឺរ៉ុប ។​

ស្វែងរកព័ត៌មានអចលនទ្រព្យថ្មីបំផុតនៅក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh

Comments