+855 92 92 1000
Logo
អគារពាណិជ្ជកម្មខ្ពស់ជាងគេនៅអាស៊ានចាប់ផ្តើមសាងសង់នៅក្នុងខែសីហាឆ្នាំ២០១៧
Updated on: June 6, 2022, 5:04 p.m.
Published on: June 2, 2017, 9:35 a.m.

អគារពាណិជ្ជកម្មខ្ពស់ជាងគេនៅអាស៊ានចាប់ផ្តើមសាងសង់នៅក្នុងខែសីហាឆ្នាំ២០១៧


 

ដូចយើងបានដឹងស្រាប់ហើយថាអគារភ្លោះ Thai Boon Roong Twin Tower នឹងមានវត្តមាននៅក្នុងទីក្រុងភ្នំពេញ ហើយប្រសិនបើគម្រោងនេះបានបញ្ចាប់វានឹងក្លាយជាអគារពាណិជ្ជកម្មដ៏ខ្ពស់ជាងគេនៅក្នុងប្រទេសអាស៊ាន។

 

នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧ ខាងមុខនេះគឺជាថ្ងៃដែលម្ចាស់គម្រោងនឹងកំណត់ធ្វើជាថ្ងៃបរិច្ឆេទបើកការដ្ឋានគម្រោងសាងសង់ជាផ្លូវការ។

 

សូមរំលឹកផងដែរថាអគារកប់ពពកនេះជាការបោះទុនវិនិយោគរួមគ្នារវាងក្រុមហ៊ុន Thai Boon Roong Group និង​ក្រុមហ៊ុន​អភិវឌ្ឍ​អចលនទ្រព្យ​នៅ​ទីក្រុង​ម៉ាកាវ Sun Kian Ip Group ហើយសាងសង់ និងគ្រប់គ្រងដោយក្រុមហ៊ុនសំណង់ Hsin Chong Construction Group Ltd គម្រោងអភិវឌ្ឍន៍នេះនឹងចំណាយទឹកប្រាក់ប្រមាណ៣០០០លានដុល្លារ។

 

នៅក្នុងថ្ងៃដាក់សម្ពោធឲ្យប្រើប្រាស់មហាវិថីសម្តេចហ៊ុនកាលកាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសអំពីការអនុញ្ញាត្តិគម្រោងសាងសង់អគារខ្ពស់កប់ពពក Thai Boon Roong Twin Tower ដែលមានកំពស់រហូតដល់៥៥០ម៉ែត្រ និងមាន១១៣ជាន់។  អគារនេះអាចចាត់ទុកថាជា អគារដែលខ្ពស់ជាងគេនៅតំបន់អាស៊ាន។

 

នៅពេលដែលគ​ម្រោងអគារភ្លោះនេះបានបញ្ចប់វានឹងត្រូវយកទៅប្រកួតប្រជែងជាមួយអគារ មួយចំនួននៅក្នុងប្រទេសអាស៊ាន។ ដែលគម្រោងនៅក្នុងតំបន់អាស៊ានដទៃទៀតមានដូចជា៖ អគារមហានគរទីក្រុងបាងកកប្រទេសថៃដែលមានកំពស់៣១៣ម៉ែត្រ អគារ Petrovietnam ដែលមានកំពស់៥២៨ម៉ែត្រ អគារ Petronas Tower 1 ដែលមានកំពស់៤៥២ម៉ែត្រ និងអគារ GAMA ដែលមានកំពស់២៨៩ម៉េត្រ។

 

សូមរំលឹកផងដែរថានេះជាអគារពាណិជ្ជកម្មដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា ហើយក្រុមហ៊ុនអន្តរជាតិជាច្រើនមិនទាន់បានមកតាំងការិយាល័យកណ្តាលនៅក្នុងទីក្រុងភ្នំពេញនៅឡើយទេ។ ប្រសិនបើអគារខ្ពស់កប់ ពពកនេះបានបញ្ចប់វានឹងអាចទាក់ទាញក្រុមហ៊ុនអន្តរជាតិមកតាំងទីនៅក្នុងក្រុងភ្នំពេញកាន់តែច្រើន៕

 

ព័ត៌មានបន្ថែមអំពីគម្រោងសូមចូលទៅកាន់ Realestate.com.kh

 

 

 

Comments