+855 92 92 1000
Logo
គម្រោងផ្ទះល្វែងវីឡាទំនើបធីវីស្តា
Updated on: June 6, 2022, 6:28 a.m.
Published on: April 27, 2018, 12:51 a.m.

គម្រោងផ្ទះល្វែងវីឡាទំនើបធីវីស្តា


គម្រោងធីវីស្តាគឺជាគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានផ្ទះល្វែងវីឡាទំនើបថ្មីមួយមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវធំ៣០ម៉ែត្រភ្ជាប់ពីផ្លូវវេងស្រេងទៅផ្លូវជាតិលេខ៣នៅក្នុងភូមិធម្មត្រ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ទីតាំងរបស់គម្រោងនេះត្រូវបានគេស្គាល់ជាទូទៅថា "ទួលពង្រ" ដែលជាតំបន់រីកចម្រើនយ៉ាងឆាប់រហ័សមួយដែលជាកន្លែងដ៏ល្អសម្រាប់រស់នៅនិងវិនិយោគ។

គម្រោង ធីវីស្តា អភិវឌ្ឍន៍ដោយក្រុមហ៊ុនធីវីស្តាដែលជាក្រុមហ៊ុនអភិវឌ្ឍន៍របស់កម្ពុជាដែលមានបទពិសោធន៍សាងសង់ឆ្នាំច្រើននៅក្នុងវិស័យសំណង់។​ សម្រាប់គម្រោងនេះវិញគិតចាប់តាំងពីការគូសប្លង់ការរចនាម៉ូតលំនៅដ្ឋាន និងការសាងសង់សុទ្ធសឹងឆ្លង​ កាត់កាត្រួតពិនិត្យយ៉ាងម៉ត់ចត់ពីវិស្វករជំនាញៗដែលមានបទពិសោធន៍ការងារជាច្រើនឆ្នាំ។​

បច្ចុប្បន្ននេះគម្រោងកំពុងដំណើរការសាងសង់យ៉ាងមរមាញឹកហើយបានបញ្ចប់ប្លង់សេទី១ និងបន្តទៅប្លង់សេទីពីរទៀតដោយគម្រោងទាំងមួូលនឹងបញ្ចប់ទាំងស្រុងនៅក្នុពេលឆាប់ៗខាងមុខ។

គម្រោងធីវីស្តា អភិវឌ្ឍន៍ឡើងជាមួយនឹងការរចនាដ៏ល្អឥតខ្ចោះផ្តល់នូវសំណង់មានរឹងមាំ និងមានគុណភាពខ្ពស់ជាមួយនឹងសម្ភារៈបរិក្ខាដ៏ល្អបំផុតរាប់ចាប់តាំងពីបន្ទប់ទទួលភ្ញៀវបន្ទប់គេងចង្ក្រានបាយ និងបន្ទប់ទឹក។​  ជាពិសេសគឺបានយកចិត្តទុកដាក់ខ្ពស់់ទៅលើ​ភាពច្នៃប្រឌិតដើម្បីឲ្យគ្រប់បន្ទប់មានទំហំធំទូលាយ និងភាពស្រស់ស្អាត។

គ្របដណ្ដប់​លើផ្ទៃដីជាង ១ហិចតាសាសង់ជាលំនៅដ្ឋានចំនួន៨៩​យូនីតគម្រោងមានផ្ទះចំនួន៣ប្រភេទគឺ ផ្ទះE0 ផ្ទះE1 និងផ្ទះE2។ ផ្ទះទាំងបីប្រភេទនេះមានចាប់ពី២បន្ទប់គេងដល់៥បន្ទប់គេងរួមជាមួយយ៉រនៅគ្រប់យូនីត។ យូនីតនីមួយៗមានទំហំ៤.២ម x ១៥.៥ម និង ៤.២ ម x ១៦ម ជាមួយនឹងទំហំខាងមុខ និងខាងក្រោយផ្ទះដ៏ធំទូលាយ។

គម្រោងនេះផ្តល់នូវជម្រើសទូទាត់ល្អ និងមានភាពបត់បែនដល់អតិថិជន ដោយអាចបង់រំលស់រយៈពេលវែងរហូតដល់២៥ឆ្នាំ ឬបង់ចំនួន៣៤៩ដុល្លារក្នុងមួយខែ។ បន្ថែមលើលសពីនេះអតិថិជននឹងទទួលបានការកាត់ប្លង់រឹងជួនដោយឥតគិតថ្លៃ។ ធីវីស្តាជាគម្រោងនាំមកនូវភាពទាន់សម័យ​​ ប្រណិតភាព តម្លៃសមរម្យ និងការរស់នៅប្រកបដោយផាសុកភាពសម្រាប់គ្រួសារសម័យថ្មី៕

ស្វែងរកគម្រោងបុរីធីវីស្តាដើម្បីទទួលបានព័ត៌មានបន្ថែមតាមរយៈ Realestate.com.kh

Comments