+855 92 92 1000
Logo
គម្រោងអភិវឌ្ឍន៍ចម្រុះស្តារស៊ីធី៖ មុខមាត់ថ្មីនៃទីក្រុងភ្នំពេញ
Updated on: June 7, 2022, 2:54 a.m.
Published on: September 15, 2017, 6:39 a.m.

គម្រោងអភិវឌ្ឍន៍ចម្រុះស្តារស៊ីធី៖ មុខមាត់ថ្មីនៃទីក្រុងភ្នំពេញ


កាលពីខែឧសភាកន្លងទៅមានពិព័រណ៍អចលនទ្រព្យមួយដែលបាននាំយកគម្រោងអភិវឌ្ឍន៍ជាតិ និងអន្តរជាតិជាច្រើនប្រមូលផ្តុំគ្នាបង្កើតបានជាព្រឹត្តិការណ៍អចលនទ្រព្យដ៏ធំជាងគេមួយនៅក្នុងប្រទេសកម្ពុជាដំបូងគេ។

ជាមួយគ្នានេះផងដែរពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទី២នេះបាននាំយកអ្នកអភិវឌ្ឍន៍យ៉ាងច្រើនចូលរួមក្នុងកម្មវិធីនេះ តួយ៉ាងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Xinghui Property Development (Cambodia) Co., Ltd បាននាំយកគម្រោង អភិវឌ្ឍន៍របស់ខ្លួនដែលមានឈ្មោះថាគម្រោងស្តារស៊ីធីចូលរួមក្នុងពិព័រណ៍នេះផងដែរ។

ភាពជាដៃគូជាមួយក្រុមហ៊ុន ថៃ ប៊ុនរ៉ុង ដែលអភិវឌ្ឍន៍លើគម្រោងនេះគ្របដណ្តប់លើផ្ទៃដី៣.៦ហិកតានេះជាគម្រោងអភិវឌ្ឍន៍ចម្រុះដែលមានទីតាំងស្ថិតនៅមហាវិថីសហម្ព័ន្ធរុស្ស៊ី ហើយស្ថិតនៅជិតអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ និងស្ថិតនៅជិតតំបន់ពាណិជ្ជកម្មផងដែរ។ គម្រោងនេះពិតជាសាកសម្យបំផុតសម្រាប់ឱកាសវិនិយោគដល់អ្នកដែលមានបំណងវិនិយោគអចលនទ្រព្យ។

គម្រោងស្តារស៊ីធី មានអគារចំនួន៧ដែលក្នុងមួយជាន់មានអគារកំពស់១២ជាន់ ហើយអគារទំាង៧នេះរួមមានលំនៅដ្ឋាន ការិយាល័យលំដាប់ស្តង់ដាអន្តរជាតិ ភោជនីយដ្ឋាន ហាងលក់ទំនិញ និសណ្ឋាគារ។ យូនីតខុនដូមានតម្លៃចាប់ពី ៩៣,០០០ ដុល្លារ ហើយការបង់ប្រាក់មានច្រើនជម្រើសផ្តល់ភាពងាយស្រួលដល់លោកអ្នក។

នៅក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជានៅក្នុងខែតុលាខាងមុខនេះគម្រោងស្តារស៊ីធីផ្តល់ជូនការបញ្ចុះតម្លៃរហូតដល់១៥%សម្រាប់លោកអ្នកដែលបានទិញយូនីតណាមួយពីគម្រោងអំឡុងពេលពិព័រណ៍តែម្តង។ លើសពីនេះក៏មានការផ្តល់ជូនទូរស័ព្ទស្មាតហ្វូនiPhone 7 Plusព័ណ៍ក្រហម ឬម៉ូតូផងដែរ។

សម្រាប់អ្នកទិញដែលបានធ្វើដំណើរមកពីក្រៅប្រទេស ម្ចាស់គម្រោងក៏មានការផ្តល់ជូនយ៉ាងពិសេសបន្ថែមទៀតដោយផ្តល់ជូនពិសេសរហូតដល់៩%បូកនឹងការធានាលើប្រាក់ចំណូលនៃការជួលត្រលប់ចំនួន៦%ក្នុងមួយឆ្នាំក៏ដូចជាការផ្តល់ជូនលើសំបុត្រយន្តហោះដែលគិតជាទឹកប្រាក់ចំនួន៤០០ដុល្លារ។

សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ក្នុងការផ្តល់ជូនពិសេសនេះ ឬមានបំណងស្វែងយល់បន្ថែមអំពីព័ត៌មានលម្អិតអំពីគម្រោងមួយនេះសូមអញ្ជើញមកកាន់ស្តង់ពិព័រណ៍របស់ស្តារស៊ីធីដែលមានលេខ៣៩ និង៥០នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទី២។

នៅក្នុងពិព័រណ៍អចលនទ្រព្យនេះក៏មានកម្មវិធីកិច្ចពិភាក្សាមួយចំនួនទាក់ទងនឹងទីផ្សារអចលនទ្រព្យនាពេលបច្ចុប្បន្ន។ កម្មវិធីពិភាក្សានេះពិតជាមានអត្ថប្រយោជន៍ និងការផ្តល់ចំណេះដឹងនៅក្នុងវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាសម្រាប់អ្នកវិនិយោគិនតួយ៉ាងធ្វើឲ្យលោកអ្នកធ្វើការសម្រេចចិត្តបានត្រឹមត្រូវនៅក្នុងការវិនិយោគអចលនទ្រព្យ។

សម្រាប់ការឧបត្ថម្ភនិងឱកាសតាំងពិព័រណ៍នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទី២សូមទាក់ទងមកយើងខ្ញុំតាមរយ៖

ភាសាខ្មែរ ឬចិន៖ nin.kang@realestate.com.kh,   ឬទូរស័ព្ទលេខ +855 93 552 305, +855 78 637 323

ភាសាអង់គ្លេស៖ tyler.stuart@realestate.com.kh, ឬទូរស័ព្ទលេខ +855 12 599 669, +855 81 599 669 កុំខកខានព្រឹត្តិការណ៍តាំងពិព័រណ៌អចលនទ្រព្យកម្ពុជាលើកទី២ចុះឈ្មោះដោយសេរី នៅថ្ងៃទី 6 & 7 ខែតុលា ២០១៧

Click here to subscribe

Comments