+855 92 92 1000
Logo
តំបន់សេដ្ឋកិច្ចពិសេសនៅក្នុងប្រទេសកម្ពុជា
Updated on: June 7, 2022, 3:34 a.m.
Published on: May 29, 2019, 9:33 a.m.

តំបន់សេដ្ឋកិច្ចពិសេសនៅក្នុងប្រទេសកម្ពុជា


កំណើននៃការវិនិយោគពីបរទេសបានធ្វើឲ្យប្រទេសកម្ពុជាទទួលបានការបណ្តាក់ទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចកាន់តែច្រើនឡើង។ កំណើនឡើងនៃចំនួនតំបន់សេដ្ឋកិច្ចពិសេសគឺជា សញ្ញាវិជ្ជមានសម្រាប់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ហើយវាជាបច្ច័យមួយពាក់ព័ន្ធនឹងកំណើនវិស័យអចលនទ្រព្យផងដែរ។

បច្ចុប្បន្ននេះ កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ៣៦ និង នៅតាមបណ្តាខេត្តដូចជា៖​ ខេត្តព្រះសីហនុ កោះកុង និងស្វាយរៀង។ ក្រុមហ៊ុនដែលបោះទុនវិនិយោគទាំងនោះ ភាគច្រើនសុទ្ធតែជាក្រុមហ៊ុនបរទេសដូចជា៖ ក្រុមហ៊ុនចិន តៃវ៉ាន់ ជប៉ុន កូរ៉េ និងថៃជាដើម។ សម្រាប់តំបន់សេដ្ឋកិច្ចនៅក្នុងក្រុងព្រះសីហុ ភាគច្រើនត្រូវបានវិនិយោគ ដោយក្រុមហ៊ុនចិន ក្នុងនោះមនាក្រុមហ៊ុនចំនួន ១៣១ កំពុងប្រតិបត្តិការ និងផ្តល់ការងារដល់មនុស្សចំនួន ២២,០០០ នាក់។

ការបណ្តាក់ទុកវិនិយោគពីបរទេសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ ត្រូវបានរដ្ឋភិបាលលើកទឹកចិត្តខ្ពស់។  វាល្អត្រង់ថាមានការអនុគ្រោះពន្ធ ឬយកពន្ធតិច និងមានតម្លៃពលកម្មទាប ដែលជាកត្តាអំណោយផលដល់ប្រតិបត្តិការពាណិជ្ជកម្ម។

លក្ខណៈពិសេសរបស់តំបន់សេដ្ឋកិច្ចពិសេសនៅក្នុងប្រទេសកម្ពុជាគឺក្រុមហ៊ុនអាចគ្រប់គ្រងដោយខ្លួនឯង ហើយគ្រប់សេវាកម្មទាំងអស់មាននៅមួយកន្លែង ដែលអតិថិជនអាចរកបាន និងមានសុវត្ថិភាព។

ដើម្បីទាក់ទាញឲ្យមានការវិនិយោគពីបរទេសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រដ្ឋបានអនុគ្រោះពន្ធ និងផ្តល់ទិដ្ឋាការអចិន្ត្រៃយ៍ដល់អ្នកវិនិយោគទុនថែមទៀត។ នេះជាមូលហេតុចម្បង ដែលទាក់ទាញក្រុមហ៊ុនជាច្រើនឲ្យមកបោះទុនវិនិយោគ តំបន់សេដ្ឋកិច្ចពិសេសកាន់តែច្រើន និងបង្កើតការងារដល់ប្រជាពលរដ្ឋកម្ពុជា។​

ទោះយ៉ាងណាអ្នកជំនាញបាន លើកឡើងពីបញ្ហាពីរដែលរាំងស្ទះដល់កំណើនរោងចក្រឧស្សាហកម្មនៅកម្ពុជាពោលគឺកង្វះកំលាំងពលកម្ម និងហេដ្ឋារចនាសម្ព័ន្ធ។

មានមតិជាច្រើនពីក្រុមហ៊ុនបរទេសបានលើកឡើងថាប្រទេសកម្ពុជាគួរតែដោះស្រាយបញ្ហាហេដ្ឋារចនាសម្ព័ន្ធទើបអាចធ្វើឲ្យប្រតិបត្តិការពាណិជ្ជកម្មមានភាពរលូន។

ត្រង់ចំណុចនេះ រាជរដ្ឋាភិបាលបានកំពុងព្យាយាមផ្តល់ហេដ្ឋារចនាសម័ន្ធល្អប្រសើរនៅទូទាំងប្រទេសកម្ពុជា។  លើសពីនេះទៅទៀតរដ្ឋបានបញ្ចុះតម្លៃការដឹកជញ្ជូន និងតម្លៃអគ្គីសនី ដែលមានកម្រិតខ្ពស់ជាងប្រទេសជិតខាងដូចជា៖ ថៃ និងវៀតណាម។

ទាក់ទងនិងវិស័យអចលនទ្រព្យ តំបន់សេដ្ឋកិច្ចពិសេសបាននដើរតួរជាផ្នែកមួយដ៏សំខាន់សម្រាប់អភិវឌ្ឍអចលនទ្រព្យ ហើយទីផ្សារអចលនទ្រព្យត្រូវបានគេមើលឃើញថានឹងបន្តមានកំណើនឡើងថែមទៀត ជាពិសេសនៅតាមទីតាំង ដែលមានតំបន់សេដ្ឋកិច្ចពិសេស ដូចជានៅក្នុងក្រុងព្រះសីហនុ៕

តាមដានព័ត៌មានថ្មីៗ ឬចង់ស្វែងរកអចលនទ្រព្យនៅក្នុងទីក្រុងភ្នំពេញ សូមចូលទៅកាន់ Realestate.com.kh! 

Comments