+855 92 92 1000
Logo
  ខុនដូ Sky Tree ទទួលបានកម្ចី ៣៥​ លានដុល្លារ គាំទ្រគម្រោងសាងសង់របស់ខ្លួន
Updated on: June 6, 2022, 5:04 p.m.
Published on: July 26, 2017, 2:57 a.m.
Property Reviews

ខុនដូ Sky Tree ទទួលបានកម្ចី ៣៥​ លានដុល្លារ គាំទ្រគម្រោងសាងសង់របស់ខ្លួន


 

 
គម្រោង Sky Tree បានចាប់ផ្តើមដំណើរការនៅដើមឆ្នាំ២០១៦ ដោយក្រុមហ៊ុនសាងសង់ដ៏ល្បីល្បាញមួយឈ្មោះថា J&L Development។  គម្រោងនេះដែលជាគម្រោងអគារលំនៅដ្ឋានល្អប្រណិតនៅចំកណ្តាលរាជធានីភ្នំពេញ ត្រូវបានចាត់ទុកថាជាលំនៅដ្ឋាន ដែលមានសុវត្ថិភាព និងភាពស្ងប់ស្ងាត់បំផុត។ 

ក្នុងពេលបច្ចុប្បន្ននេះ អគារ Sky Tree បានសាងសង់ដល់ជាន់ទី៥​ ហើយគម្រោងអគារ ៣២​ជាន់នេះ នឹងរំពឹងថាត្រូវបញ្ចប់នៅចុងឆ្នាំ ២០១៨ និងប្រគល់ជូនអតិថិជននៅដើមឆ្នាំ ២០១៩។ ដោយទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពីធនាគារ គម្រោង Sky Tree ក្នុងពេលថ្មីៗនេះទើបតែបានប្រកាសអំពីប្រាក់កម្ចីសហហិរញ្ញប្បទានរួមគ្នា ដែលផ្តល់ជូន ដោយគ្រឹះស្ថាន ហិរញ្ញវត្ថុ និងធនាគារមកពីបរទេសមួយចំនួន។

លោក Wu Chen នាយកប្រតិបត្តិរបស់ក្រុមហ៊ុន J & L Development មានប្រសាសន៍ថា “យើងទទួលបានថវិការ៣៥លានដុល្លារពីធនាគារអន្តរជាតិចំនួន៦ដើម្បីគាំទ្រគម្រោងសាងសង់របស់យើង។ ជាមួយនឹងប្រាក់កម្ចីនេះ យើងធានាថាគម្រោងនេះនឹងត្រូវបានបញ្ចប់ ១០០% ដូចដែលបានសន្យាក្នុងកុងត្រា។ ម្យ៉ាងវិញទៀតប្រាក់កម្ចីនេះក៏នឹងត្រូវបានប្រើប្រាស់ដើម្បីគាំទ្រដល់អតិថិជនរបស់យើងតាមរយៈគម្រោងឥណទានគេហដ្ឋានជាមួយគម្រោងរបស់យើងផងដែរ។”​ 

លោក Wu   បានបន្ថែមថា “ក្រុមហ៊ុន J & L គឺជាក្រុមហ៊ុនអភិវឌ្ឍន៍ដំបូងគេនៅក្នុងប្រទេសកម្ពុជាដែលត្រូវបានជ្រើសរើសដោយធនាគារអន្តរជាតិចំនួន៦។ ធនាគារទាំងនេះរួមមានធនាគារ Taiwan Cooperative Bank ធនាគារ Land Bank ធនាគារ Bank of Taiwan ធនាគារ Sunny Bank ធនាគារ Bank of Pan Xin និងធនាគារ Taiwan Biz Bank។”​

“ក្រុមហ៊ុន J & L បានឆ្លងកាត់ដំណើរការត្រួតពិនិត្យយ៉ាងតឹងរឹងតាមរយៈទំនាក់ទំនងរវាងក្រុមហ៊ុនមេនៅតៃវ៉ាន់ និងក្រុមហ៊ុន J & L នៅក្នុងប្រទេសកម្ពុជា។ លក្ខណៈវិនិច្ឆ័យផ្តោតសំខាន់លើការគ្រប់គ្រងហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមេ ទីតាំងរបស់ខុនដូ Sky Tree ការគ្រប់គ្រងហិរញ្ញវត្ថុរបស់ក្រុមហ៊ុន J&L និងស្តង់ដារគុណភាព របស់គម្រោង។ ធនាគារក៏បានពិនិត្យមើល ថាតើគម្រោងនេះទទួលបានការគាំទ្រពីរដ្ឋាភិបាលកម្ពុជាដែរឬ ទេ” ​ នេះបើយោងតាមលោក Wu។

លោកពន្យល់ទៀតថា “ក្រុមហ៊ុន J & L ទទួលបានទំនុកចិត្តពីធនាគារដោយសារគម្រោងរបស់យើងមានការគ្រប់គ្រងយ៉ាងល្អគ្រប់ផ្នែកទាំងអស់។ នេះនឹងក្លាយជាឧទាហរណ៍ដ៏ល្អមួយសម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍ និងអ្នកវិនិយោគដទៃទៀតនៅក្នុងប្រទេសកម្ពុជា។

សាងសង់ស្របតាមស្តង់ដារសិង្ហបុរី គម្រោង Sky Tree នឹងក្លាយជាគម្រោងអគារខ្ពស់ ដែលមានលំនៅដ្ឋានសរុបចំនួន ១,១០៤ យូនីត។ យូនីតទាំងនេះមានបន្ទប់គេងចាប់ពីគ្រែមួយទៅគ្រែបី និងមានទំហំចាប់ពី ៦១,៧៥ ទៅ ១៤០,៩៣ ម៉ែត្រការ៉េ។ ពាក់ព័ន្ធនឹងលក្ខណៈពិសេសរបស់គម្រោង លោក Wu បាននិយាយថា “Sky Tree មានការរចនាផ្ទៃខាងក្នុងអគារប្រកបដោយស្តង់ដាខ្ពស់បំផុតក្នុងចំណោមគម្រោងផ្សេងទៀតដែលកំពុងដំណើរការនៅរាជធានីភ្នំពេញ។

គម្រោងនេះយកចិត្តទុកដាក់ខ្ពស់បំផុតលើសម្ភារៈដែលមានគុណភាពខ្ពស់ការរចនា និងគ្រឿងសង្ហារិម។ គម្រោងបានប្រើប្រាស់នូវកម្រាលប្រភេទថ្មម៉ាប(មិនរអិល)មានបំពងខ្យល់សម្រាប់បញ្ចេញក្លិនមិនល្អពីផ្ទះបាយប្រើប្រាស់ដៃទ្វារដែលបាននាំចូលពីប្រទេសអាល្លឺម៉ង់ឌុយ និងព្រីភ្លើងផលិតដោយក្រុម ហ៊ុន J & L ផ្ទាល់។ ទ្វារទាំងអស់ត្រូវបានបំពាក់ដោយដែកថែប ដែលអាចការពារ ចោរប្លន់ ភ្លើងឆេះ និងសំលេង។ ចំណុចពិសេសមួយទៀតគឺទ្វារចូលរបស់យូនីតៗនីមួយធ្វើមិនឲ្យចំមុខគ្នាជាមួយទ្វារនៃយូនីតដែលនៅទល់មុខគ្នាឡើយ។​ យូនីតនីមួយៗមានជណ្ដើរបន្ទាន់ករណីដាច់ភ្លើង ឬគ្រោះថ្នាក់បន្ទាន់ផ្សេងៗ។ លោក Wu បានបន្ថែមថា “ម្យ៉ាងវិញទៀត គម្រោង Sky Tree ក៏នឹងផ្តល់ជូននូវទេសភាពអាគារដ៏ស្រស់ស្អាតដោយមានភ្ជាប់ជាមួយយ៉រធំនៅគ្រប់យូនីត។ បង្អួចនីមួយៗប្រើ កញ្ចក់ពីរជាន់ដែលអាចការពារអ្នកពីកំដៅ និងកាំរស្មីUV ហើយវាអាចរក្សាភាពត្រជាក់ខាងក្នុងបន្ទប់បានល្អ។ អគារអាចការពារសំឡេងពីខាងក្រៅ និងផ្តល់ជូននូវលក្ខណៈធម្មជាតិបំផុត”។​

លោក Wu ក៏បាននិយាយដែរថា “គ្រឹះនៃសំណងបានប្រើប្រាស់នូវបច្ចេកទេសសាងសង់ប្រសិទ្ធភាពល្អបំផុតមួយហើយក៏ជាគម្រោងដំបូងគេនៅក្នុងប្រទេសកម្ពុជាដែល​ប្រើប្រាស់​បច្ចេកទេសមួយនេះ។ ការងារបុកបាតគ្រឹះនៃសំណង់បានបុកចូលដល់ជម្រៅ៤០ម៉ែត្រក្រោមថ្ម ហើយការសាងសង់គឺភ្ជាប់ជាមួយនឹងបច្ចេកទេសពិសេសសម្រាប់ការការពារគ្រោះ ធម្មជាតិដូចជាខ្យល់ព្យុះ ឬរញ្ជួយដី។ ដើម្បីធានាគុណភាពនៃសំណង់អគារយើងក៏បានធ្វើតេស្តលើប្រតិកម្មបេតុង និងប្រតិកម្មជាតិដែកដែលនេះជាលក្ខណៈពិសេសបបំផុតមួយ ដែលគម្រោងដទៃទៀតមិនបានធ្វើនៅក្នុងប្រទេសកម្ពុជា។

លើសពីនេះតំបន់ជាយក្រុងភាគខាងជើងរាជធានីភ្នំពេញក៏កំពុងក្លាយជាតំបន់ ដែលមានការរីកចម្រើនខ្លាំងខាងផ្នែកពាណិជ្ជកម្ម ជំនួញ និងលំនៅដ្ឋានផងដែរ។ Sky Tree ស្ថិតនៅក្នុងខណ្ឌឬស្សីកែវ ដែលជាសង្កាត់ដ៏សំខាន់បំផុតជាប់ជាមួយខណ្ឌទួលគោក។

Wu មានមោទនភាពក្នុងការនិយាយថា “គម្រោង Sky Tree មានទីតាំងស្ថិតនៅក្នុងតំបន់ដែលគួរអោយចង់រស់នៅដែលព័ទ្ធជុំវិញដោយទីតាំងសំខាន់ៗជាច្រើន។។ Sky Tree ស្ថិតនៅជិតមហាវិថីឧកញ៉ាឃ្លាំងមឿង នៅជាប់មជ្ឈមណ្ឌលពាណិជ្ជកម្មភ្នំពេញ ស្ថានទូត សណ្ឋាគារលំដាប់ផ្កាយ៥ ផ្សារទំនើប ទីលានវាយកូនហ្គោល ស្ងាននីយរថភ្លើង ទីស្តីការគណៈរដ្ឋមន្រ្តី ស្ថាប័នក្រសួង និងគ្រឹះស្ថានផ្សេងៗទៀត។”​

“ចំពោះអ្នកទិញ និងវិនិយោគិនដែលមានចំណាប់អារម្មណ៍លើគម្រោង Sky Tree ពួកគេនឹងពេញចិត្តពេលដឹងថាមានទីតាំងសេវាកម្មចំនួន១៨​ប្រភេទផ្សេងៗគ្នាដូចជា៖ ហាងលក់សំលៀកបំពាក់យីហោល្បីៗ បន្ទប់ទទួលភ្ញៀវ បន្ទប់ស្ប៉ា កន្លែងហាត់ប្រាណ អាងហែលទឹក។ ទីធ្លាសួនច្បារ សួនច្បារពណ៌បៃតង បន្ទប់អូឌីយ៉ូ ស្កាយបារ នៅជាន់ខាងលើ បន្ទប់អានសៀវភៅ មជ្ឈមណ្ឌលវេជ្ជសាស្ត្រ កន្លែងបោកអ៊ុត ការិយាល័យ សន្តិសុខ ការិយាល័យគ្រប់គ្រងអចលនទ្រព្យ ចំណតរថយន្ត និងកន្លែងចតរថយន្ត​ សម្រាប់ភ្ញៀវ និងចំណតឧទ្ធម្កាចក្រ”​ នេះបើយោងតាមលោក Wu ។

លោក Wu បានសរុបថា “ខុនដូដែលមានស្តង់ដារអន្តរជាតិមាននៅកម្ពុជា។ វាសាកសម្យបំផុតសម្រាប់អ្នកវិនិយោគក្នុងស្រុក និងក្រៅស្រុក។ យូនីតនីមួយៗមានតម្លៃសមរម្យចាប់ពី ៨៩,៤៤០ ដុល្លារឡើងទៅ។ រស់នៅក្នុង ខុនដូ Sky Tree ឥឡូវនេះគឺជារស់នៅក្នុងតំបន់ដែលមានសក្ដានុពលមួយនៅក្នុងរាជធានីភ្នំពេញ។

សូមស្វែងរកព័ត៌មានបន្ថែមទៀតអំពី Sky Tree  និងសិក្សាពីការអភិវឌ្ឍន៍ថ្មីៗតាមរយៈ Realestate.com.kh!

 

 

Comments