+855 92 92 1000
Logo
រោងចក្រថ្មីចំនួន៤វិនិយោគនៅតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ
Updated on: June 6, 2022, 5:57 a.m.
Published on: March 3, 2018, 11:00 a.m.

រោងចក្រថ្មីចំនួន៤វិនិយោគនៅតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ


ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តលើគម្រោងសាងសង់រោងចក្រថ្មីចំនួនបួននៅក្នុង តំបន់សេដ្ឋកិច្ចពិសេសនៃខេត្តព្រះសីហនុ នេះបើតាមការចុះផ្សាយរបស់ការសែតខ្មែរថាមស៍

គម្រោងទាំងបួននេះនឹងចំណាយទឹកប្រាក់វិនិយោគជាង៥០លានដុល្លារអាមេរិច។​ ក្នុងនោះមានគម្រោង​រោងចក្រកាត់ដេរសំលៀកបំពាក់ចំនួន២រោងចក្រគីមីចំនួន១ និងរោងចក្រថាមពលដើរដោយធ្យូងថ្មចំនួន១។

ក្រុមហ៊ុន Cambodian Yunkun Co., Ltd​ វិនិយោគលើរោងចក្រសំលៀកបំពាក់ក្នុងទឹកប្រាក់ប្រមាណ២លានដុល្លារ ចំណែកក្រុមហ៊ុន  Hisao International (Combodia) Garment Co., Ltd​​ វិនិយោគរោងចក្រសំលៀកបំពាក់ដែលចំណាយទឹកប្រាក់៤លានដុល្លារ។

រីឯរោងចក្រគីមីនឹងត្រូវនឹងអភិវឌ្ឍន៍ដោយក្រុមហ៊ុន Aurotime New Materials Co., Ltd ក្នុងទឹកប្រាក់វិនិយោគប្រមាណ១២លានដុល្លារ  ខណៈក្រុមហ៊ុនថាមពលធ្យូងថ្មនឹងត្រូវវិនិយោគដោយក្រុមហ៊ុន Sihanoukville Special Economic Zone Thermal Power Co., Ltd ក្នុងទឹកប្រាក់វិនិយោគប្រមាណ៤១.១៩លានដុល្លារសហរដ្ឋអាមេរិច។ គេរំពឹងថារោងចក្រទាំងនេះនឹងផ្តល់ការងាររាប់រយកន្លែងសម្រាប់ប្រជាជនក្នុងស្រុក។

បច្ចុប្បន្នតំបន់សេដ្ឋកិច្ចនៃក្រុងព្រះសីហនុរួមមាន៖ កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ និងតំបន់សេដ្ឋកិច្ចពិសេសខេត្តក្រុងព្រះសីហនុ បានក្លាយទិសដៅវិនិយោគដ៏សំខាន់សម្រាប់វិនិយោគិនក្នុងស្រុក​ និងអន្តរជាតិ។ រដ្ឋាភិបាលកម្ពុជាក៏មានផែនការដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុឲ្យក្លាយជាតំបន់សេដ្ឋកិច្ចដ៏ធំបំផុត ដែលអាចមានរោងចក្រឧស្សាហកម្មចម្រុះរហូតដល់ ១០,០០០ រោងចក្រ។

ចង់ស្វែងរកអចលនទ្រព្យសម្រាប់ជួលនៅក្រុងព្រះសីហនុអចលនទ្រព្យសម្រាប់លក់នៅក្រុង ព្រះសីហនុ សូមចូលទៅកាន់ Realestate.com.kh! លោកអ្នកក៏អាចស្វែងរកព័ត៌មានថ្មីនៃការវិវត្តន៍ចុង ក្រោយរ​បស់ខេត្តព្រះសីហនុ ឬសក្តានុពលនៃការវិនិយោគនៅលើគេហទំព័ររបស់យើងបានផងដែរ។​

Comments