+855 92 92 1000
Logo
ខេត្ត​ព្រះសីហនុ​បន្ត​រីកចម្រើន​ទៅជា​មជ្ឈមណ្ឌល​ដឹក​ជញ្ជូន​ក្នុង​តំបន់
Updated on: June 7, 2022, 6:42 a.m.
Published on: July 18, 2019, 4:26 a.m.

ខេត្ត​ព្រះសីហនុ​បន្ត​រីកចម្រើន​ទៅជា​មជ្ឈមណ្ឌល​ដឹក​ជញ្ជូន​ក្នុង​តំបន់


ឆ្នេរសមុទ្រនៅក្រុងព្រះសីហនុ

ត្រង់ចំណុចនេះ យើង​គ្រប់​គ្នាដឹងហើយ​អំពីគោលនយោបាយ ខ្សែក្រវ៉ាត់មួយ ផ្លូវមួយរបស់ចិន។ ប៉ុន្តែតើវាមាន ​ដំណើរការ​ដូចម្តេចនៅក្នុងប្រទេសកម្ពុជា? ជាការពិត លទ្ធផលនៃផែនការនេះ​កំពុងជះឥទ្ធិពល​នៅ ក្នុងក្រុងព្រះសីហនុ។ ទីក្រុងកំពង់ផែភាគខាងត្បូងនៃព្រះរាជាណាចក្រកម្ពុជាកំពុងប្រែក្លាយខ្លួនទៅ ជាមជ្ឈមណ្ឌលក្នុង​តំបន់សម្រាប់ទេសចរណ៍ អចលនទ្រព្យ ការដឹកជញ្ជូន និងឧស្សាហកម្ម។

ដោយមានកោះ និងឆ្នេរខ្សាច់ល្អបំផុត​មួយ​ចំនួន​នៅក្នុងប្រទេសកម្ពុជា ខេត្តព្រះសីហនុលេចធ្លោដូចជាត្បូងមួយគ្រាប់សម្រាប់ផ្នែកបដិសណ្ឋារកិច្ច។ លើសពីនេះទៅទៀតវាជាតំបន់សេដ្ឋកិច្ចពិសេសជាច្រើន ហើយជាកំពង់ផែសមុទ្រទឹកជ្រៅ តែមួយគត់របស់ប្រទេសកម្ពុជា។

ជម្រើស​នៃការ​ដឹក​ជញ្ជូន​មាន​ការ​រីកចម្រើន​នៅ​ខេត្ត​ព្រះ​សីហនុ

ជើងហោះហើរពីកម្ពុជា

ទើបតែខែមុនក្នុងខែកក្កដាឆ្នាំ ២០១៩ ក្រុមហ៊ុនអាកាសចរណ៍ 9Air  បានបើកដំណើរការជើងហោះហើរត្រង់ពី ក្វាងចូវមកក្រុងព្រះសីហនុ។

ក្រុមហ៊ុនអាកាសចរណ៍យក្សក្នុងតំបន់គឺ AirAsia ក៏បានបើកដំណើរការ​ជើងហោះហើរទៀងទាត់មួយ ដោយភ្ជាប់អាកាសយានដ្ឋានអន្តរជាតិដនមឿងក្នុងទីក្រុងបាងកកជាមួយក្រុងព្រះសីហនុ។ ផ្លូវនេះប្រើយន្តហោះ Airbus A320 ចំនួន ១៨០ កៅអីដោយហោះហើរ ៤ ថ្ងៃក្នុងមួយសប្តាហ៍។

លោក សិន ចាន់សេរី​វុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល  (SSCA) មានប្រសាសន៍ ថាបច្ចុប្បន្នអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុមានជើងហោះហើរជាង ៥០០ ជើងក្នុងមួយសប្តាហ៍។

ក្នុងរយៈពេល ៥ខែដំបូង កាលពីដើមឆ្នាំ ២០១៨ អាកាសយានដ្ឋានខេត្តព្រះសីហនុបានទទួលភ្ញៀវទេសចរបរទេសសរុប ចំនួន ៥៥,៩៤៧ នាក់ដោយកើនឡើង ៨៨.៩ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ គេរំពឹងថាអាកាសយានដ្ឋាន នឹងទទួលភ្ញៀវទេសចរជាងមួយលាននាក់នៅឆ្នាំ ២០២១ ។

ហេតុអ្វី​បាន​ជាមាន​ផ្លូវ​ថ្មីៗ​ទៅ​ខេត្ត​ព្រះសីហនុ?

ផ្លូវល្ពៀនលឿន

ប្រទេសថៃគឺជាទិសដៅទេសចរណ៍ដ៏ពេញនិយមបំផុត។ ការហោះហើរត្រង់ពីទីក្រុងបាងកកមកក្រុងព្រះសីហនុ នឹងពិតជាទាក់ទាញ​ភ្ញៀវទេសចរឱ្យមកចូល​ក្រុងព្រះសីហនុ។ បើតាមមន្ត្រីនៅខាងក្នុង អាកាសយានដ្ឋាន​ គេរំពឹងថាចំនួនអ្នកធ្វើដំណើរអន្តរជាតិក្នុងក្រុងព្រះសីហនុនឹងមានការកើនឡើង នៅប៉ុន្មានខែខាងមុខនេះហើយឧស្សាហកម្មទេសចរណ៍នៅខេត្តព្រះសីហនុនឹងឡើងដល់កំពូលថ្មីមួយនៅឆ្នាំ ២០១៩ ។

ក្រុងព្រះសីហនុត្រូវបានភ្ជាប់ទៅនឹងរាជធានីដែលជាផ្លូវល្អបំផុតមួយនៅក្នុងប្រទេស។ តាមសមុទ្រ អាចចូលទៅដល់កំពង់ផែ Sattahip ក្នុងប្រទេសថៃ ចម្ងាយ ២១៨ ម៉ាយល៍ និងចម្ងាយ ៤២០ ម៉ាយល៍ ទៅហូជីមីញប្រទេសវៀតណាម ចម្ងាយ ៦០៣ ម៉ាយល៍ទៅសិង្ហបុរី និង ១,២១០ ម៉ាយល៍ទៅក្វាងចូវប្រទេសចិន។

ដោយមានទីតាំងភូមិសាស្ត្រមានអំណោយផល និងធនធានដឹកជញ្ជូនមានភាពងាយស្រួល វានឹងផ្លាស់ប្តូរទៅ ជាមជ្ឈមណ្ឌលថ្មីមួយនៅលើរបៀងសេដ្ឋកិច្ចនៅភាគខាងត្បូងប្រទេសកម្ពុជា។

បណ្តាញដឹកជញ្ជូនជាច្រើននឹងជួយឲ្យក្រុងព្រះសីហនុទទួលបាន​ការចាប់អារម្មណ៍។

ការអភិវឌ្ឍន៍ការដឹកជញ្ជូនក្រុងព្រះសីហនុមានការរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះជាមួយនឹងការដឹកជញ្ជូនតាមអាកាស ផ្លូវគោក និងផ្លូវសមុទ្រ។ ទីក្រុងឆ្នេរសមុទ្រមួយនេះបានត្រៀមខ្លួន រួចជាស្រេចដើម្បីឈានទៅរកយុគសម័យថ្មីនៃវឌ្ឍនភាពសេដ្ឋកិច្ច ។.

ពីសមុទ្រ មានព្រែកជីកក្រា។ ផ្លូវថ្មីនៃព្រែកជីកក្រាដើម្បីផ្លាស់ប្តូរផ្លូវដឹកទំនិញនៃច្រកសមុទ្រម៉ាឡាកា ដែល​នឹងជំរុញការរីកចម្រើនយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចកម្ពុជា។ ជាចំណតទីមួយនៃការចូល​ចតនៅកំពង់ផែ ក្រុងព្រះសីហនុនឹងកាន់តែមានសារៈសំខាន់សម្រាប់តំបន់ប៉ាស៊ីហ្វិក។

តាមផ្លូវគោកយើងមានផ្លូវដែកល្បឿនលឿនឆ្លងកាត់អាស៊ាន និងផ្លូវល្បឿនលឿន​ក្រុងព្រះសីហនុ។ ជាមួយនឹង ការស្ថាបនាផ្លូវដែកល្បឿនលឿនក្នុងតំបន់អាស៊ាន ​យើងនឹងចំណាយពេលត្រឹមតែ ៣.៥ ម៉ោងដោយរថភ្លើង ទៅដល់ខេត្តយូណានប្រទេសចិន។

ផ្លូវដែកល្បឿនលឿនតំបន់អាស៊ាននឹងភ្ជាប់បណ្តាញដើម្បីជំរុញការអភិវឌ្ឍន៍តំបន់ដែលគ្របដណ្តប់លើប្រទេសមីយ៉ាន់ម៉ា វៀតណាម ថៃ សិង្ហបុរី និងប្រទេសដទៃទៀត។ នេះមានន័យថាលំហូរនៃអចលនទ្រព្យថ្មីនៅក្នុងរង្វង់សេដ្ឋកិច្ចជុំវិញ ផ្លូវដែកល្បឿនលឿនតំបន់អាស៊ាន រួមមានទាំងប្រទេសកម្ពុជាផងដែរ។

ការហោះហើរថ្មី​ៗមក​ក្រុង​ព្រះសីហនុ​កំពុង​ដំណើរការ

នៅពេលអនាគត ផ្លូវល្បឿនលឿនប្រវែង ១៩០ គីឡូម៉ែត្រពីរាជធានីភ្នំពេញទៅក្រុងព្រះសីហនុនឹង ត្រូវបើកដំណើរការ។ នៅពេលនោះការធ្វើដំណើរពីភ្នំពេញទៅក្រុងព្រះសីហនុនឹងត្រូវបានកាត់បន្ថយ មកត្រឹមរយៈពេលពីរម៉ោងដែលនឹងមានអំណោយផលសម្រាប់ទីក្រុងទាំងពីរ។

នៅលើអាកាសមានផ្លូវអាកាសដោយផ្ទាល់ភ្ជាប់ក្រុងព្រះសីហនុទៅពិភពលោក។ អាកាសយានដ្ឋានអន្តរជាតិ ក្រុងព្រះសីហនុមានជើងហោះហើរថេររៀងរាល់សប្តាហ៍ទៅកាន់ទីក្រុងធំៗ ៗរបស់អាស៊ាន និងចិន ដែលផ្នែកខាងត្បូងគឺចំណាយពេល​តែ ២ ទៅ ៣ ម៉ោងប៉ុណ្ណោះតាមជើង​យន្តហោះ។

ទិន្នន័យបានបង្ហាញថាចាប់ពីខែមីនាឆ្នាំ ២០១៦ ដល់ខែកក្កដាឆ្នាំ ២០១៩ មានជើងហោះហើរត្រង់ចំនួន ២៩ ពីទីក្រុងធំ ៗ របស់ប្រទេសចិនមកក្រុងព្រះសីហនុត្រូវបានដាក់ឲ្យដំណើរការរួមមានទីក្រុង ទីក្រុងប៉េកាំង ធានជីង​ ជឹងចូវ ស៊ីអាន ស៊ឺងយ៉ាង អ៊ូហាន ឆាងសា ណានឆាង សៀងហៃ ហាំងចូវ វេនចូវ អូ៊ស៊ី អ៊ីអូ ឆឹងទូ ឆុងឈីង ឃុនមីង គួនយាង ក្វាងចូវ ហ្វូចូវ ហ្សិនជិន ហ្សែមិន ណាននីង ជៀយ៉ាង សានយ៉ា ជីនជាំង ចានជាំង សាន់ថូវ ហុងកុង និងទីក្រុងម៉ាកាវ។

ឆាប់ៗនេះ​នឹងមាន​កាលវិភាគហោះហើរថ្មី​មួយ​ចំនួន​ទៀតដូចជា៖​

  • ស៊ីស័ងបាន់ណា - ក្រុងព្រះស៊ីហនុ

  • ថៃយាន - ក្រុងព្រះស៊ីហនុ

  • ណានជីង- ក្រុងព្រះស៊ីហនុ

  • អ៊ីឆាង - ក្រុងព្រះស៊ីហនុ

ចំពោះ​ល្បឿន​នៃការ​រីកចម្រើន​នេះ ចំនួនជើងហោះហើរត្រង់ពីក្រុងព្រះសីហនុទៅប្រទេសចិន ហុងកុង ម៉ាកាវ និងតៃវ៉ាន់ នឹងឈានដល់ ៣៣ ជើងនាពេលឆាប់ៗនេះ! ការពង្រីកផ្លូវអាកាសក្នុងក្រុងព្រះសីហនុយ៉ាង ឆាប់រហ័សនឹងនាំឱ្យមានការរីកចម្រើនយ៉ាងខ្លាំងនៅក្នុងឧស្សាហកម្មទេសចរណ៍។ ហើយទីផ្សារអចលនទ្រព្យ នៅក្រុងព្រះសីហនុនឹងទទួលបាន​អត្ថប្រយោជន៍​ពីការដឹកជញ្ជូន ហេដ្ឋារចនាសម្ព័ន្ធ និងទេសចរណ៍។

ពីមុនជាភូមិនេសាទតូចមួយនៅជាយឆ្នេរឈូងសមុទ្រថៃ ឥឡូវនេះ​ក្រុងព្រះសីហនុកំពុងស្ថិតនៅលើផ្លូវ ក្លាយជាទីក្រុងឆ្នេរសមុទ្រអន្តរជាតិ។

មិនត្រូវ​មើលរំលងពីសក្តានុពលនៃការអភិវឌ្ឍវិស័យអចលនទ្រព្យនាពេលអនាគតរបស់ក្រុងព្រះសីហនុឡើយ​។

ឱកាសវិនិយោគជាមួយ ព្រីនស៍ ធាន ស៊ី វ៉ាន 

គម្រោងព្រីនស៍ ធាន ស៊ី វ៉ាន

គម្រោង  ព្រីនស៍ ធាន ស៊ី វ៉ាននឹងដឹកនាំការរីកចម្រើន​នៃក្រុងព្រះសីហនុទៅអនាគត។ 

តើ​លោក​អ្នក​ចូលរួម​ចាប់យកឱកាស ឬ​រង់ចាំ និងឱ្យឱកាសនេះ​កន្លងផុត? សូម​មើលរំលងឱកាសនេះ ហើយសោកស្តាយ​ដែល​មិន​ទទួល​បាន​វិនិយោគ​។

ចូលរួម​ជាមួយយើង និងសាកសួរអំពីគម្រោង ព្រីនស៍ ធាន ស៊ី វ៉ាន  នៅថ្ងៃនេះ!​

ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅក្រុងព្រះសីហនុ និងអចលនទ្រព្យសម្រាប់ជួលនៅក្រុងព្រះសីហនុ នៅថ្ងៃនេះ!

Comments