+855 92 92 1000
Logo
មួយពព្រិចភ្នែកសោះ ក្រុង​ព្រះសីហនុ ​ក្លាយជា​ទីក្រុង ដែល​ស៊ីវិល័យ និង​​រីកចម្រើន​លឿន​ស្ទើរ​មិន​គួរឲ្យ​ជឿ
Updated on: May 26, 2022, 5:35 a.m.
Published on: March 13, 2019, 8:33 a.m.

មួយពព្រិចភ្នែកសោះ ក្រុង​ព្រះសីហនុ ​ក្លាយជា​ទីក្រុង ដែល​ស៊ីវិល័យ និង​​រីកចម្រើន​លឿន​ស្ទើរ​មិន​គួរឲ្យ​ជឿ


យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មានជូនសាធារណជន​​របស់​អ្នកនាំពាក្យ​ រាជរដ្ឋាភិបាល​កម្ពុជាកាលពី​ថ្ងៃទី១១​ ​ខែមីនា​ ឆ្នាំ​២០១៩នេះបានចាត់ទុក​ «ក្រុង​ព្រះសីហនុ​ជាទី​ក្រុង​អច្ឆរិយ​មួយនៅ​តំបន់ឆ្នេរ​សមុទ្រ​​ដែល​មានការ​អភិវឌ្ឍន៍​ក្នុង​សន្ទុះ​មួយ​គួរ​ឲ្យ​ស្ងប់​ស្ងែង» ។

នៅក្នុងសេចក្ដីប្រកាសបានលើកឡើងថាបាតុភូត​នៃ​ការ​អភិវឌ្ឍ​​ដៃគូ ​កម្ពុជា​-​ចិន នេះគឺ​បង្ហាញភាព​ជាក់ស្តែងនូវ​ជំនឿ​​របស់​អ្នក​វិនិយោគ​ជា​ដៃគូ​ទាំង​ជាតិ​ ​និង​អន្តរជាតិ​​ដែលគេ​វាយតម្លៃ​ខ្ពស់​លើ​សមត្ថភាពរបស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែលដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុង​កិច្ច​បន្តពង្រឹង​ប្រសិទ្ធិ​ភាព​ដើម្បី​សន្តិភាព​ ​ស្ថេរភាព​ ​បរិយាកាស​នយោបាយ​ល្អ​ ​និង​ថាមពល​ដែល​អនុគ្រោះ​ដល់​បរិយាកាស​បណ្តាក់​ទុន​ ​និង​ពាណិជ្ជកម្ម​សេរី​ ។

សេចក្តី​ប្រកា​សព័ត៌​មាន​ដដែល​បាន​បន្ត​ថា​​​វឌ្ឍនភាព​ ​ក្រុង​ព្រះសីហនុ​ ​មិន​ត្រឹមតែ​ជា​មោទនភាព​នៃ​វិបុលភាព​របស់​កម្ពុជា​ដែល​ជា​ដៃគូ​ជាមួយ​ចិន​នោះ​ទេ​ ​ក៏ប៉ុន្តែ​ថែមទាំង​ជា​ថាមពល​ដ៏​លេចធ្លោ​ ​និង​រស់រវើក​របស់​អាស៊ាន​ផង​ដែរ​។ ក្រុង​ព្រះសីហនុ​ ​និង​ខេត្ត​ព្រះសីហនុ​ ​រួម​ជាមួយនឹង​បណ្តា​ខេត្ត​នានា​ ​នៅ​តាម​ឆ្នេរសមុទ្រ​ ​គឺជា​ទិសដៅ​ពិតប្រាកដ​នៃ​ ​“​មិត្តភាព​ ​សន្តិភាព​ ​សហប្រតិបត្តិ​ការ​ ​និង​ការ​អភិវឌ្ឍ​”​ ​រួម​ជាមួយ​ការរស់នៅ​ដ៏​សុខក្សេមក្សាន្ត​ ​និងឱ​កាស​រីកចម្រើន​ដែល​ជា​ជ​ម្រើ​ស​ដ៏​ឧ​ត្តុ​ង​ឧត្តម​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងមូល​។

​ប្រភព​ដដែល​បញ្ជាក់​ទៀត​ថា​មិន​ត្រឹមតែ​ជា​ទិសដៅ​ទេសចរណ៍​ ​និង​ឧស្សាហ​កម្ម​ផ្សេង​ៗ​ ​ឬ​កម្សាន្ត​តែប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ការ​រីកចម្រើន​នេះ​បាន​ផ្តល់​ឳ​កាស​ទីផ្សារ​ថ្មី​បន្ថែម​ទៀត​ចំពោះ​កសិករ​ ​ពលករ​ ​ពាណិជ្ជករ​ ​និង​សេវាកម្ម​ជាច្រើន​ ​និង​កើនឡើង​បន្ថែម​ទៀត​ទាំង​បរិមាណ​ ​និង​គុណភាព​នា​ពេល​អនាគត​ដ៏​ខ្លី​ ។​

ទីក្រុង​ជាប់​សមុទ្រ​ក្នុងរយៈពេល​ដ៏​ខ្លី​ខាងមុខ​ ​នឹង​ក្លាយជា​ទីក្រុងទំនើប​ក្នុង​វិស័យ​ពាណិជ្ជកម្ម​ហិរញ្ញវត្ថុ​ ​និង​ឧស្សាហកម្ម​ដូច​បណ្តាទីក្រុង​អន្តរជាតិ​ដទៃទៀត​​នៅ​តាម​ឆ្នេរសមុទ្រ​ដែល​នឹង​ចូលរួម​ចំណែកសកម្មភាព​ប្រកបដោយ​ឥទ្ធិពល​ ​និង​ផូរ​ផង​នៅក្នុង​តំបន់​​ក៏ដូចជា​អន្តរជាតិ​​ក្នុង​បរិបទ​ពាណិជ្ជកម្ម​សេរី​ ​និង​តម្លៃ​មនុស្សជាតិ​ ៕

ស្វែងរកព័ត៌មានទាក់ទងនឹងការអភិវឌ្ឍន៍អចលនទ្រព្យសម្រាប់ជួលលក់សូមចូលទៅកាន់ Realestate.com.kh!

Comments