+855 92 92 1000
Logo
ឯកឧត្តម សាយ សំអាល់ “កម្ពុជាកំពុងក្លាយជាទិសដៅ វិនិយោគដ៏មានសក្តានុពលក្នុងតំបន់អាស៊ីអាគ្នេយ៍”
Updated on: June 7, 2022, 2:06 a.m.
Published on: March 27, 2019, 9:17 a.m.

ឯកឧត្តម សាយ សំអាល់ “កម្ពុជាកំពុងក្លាយជាទិសដៅ វិនិយោគដ៏មានសក្តានុពលក្នុងតំបន់អាស៊ីអាគ្នេយ៍”


កាលពីថ្ងៃទីនៅថ្ងៃទី២១ ខែមិនា​ ឆ្នាំ២០១៩ កន្លងទៅ គម្រោងថ្មីមួយ ដែលមានឈ្មោះថា ឈីហ្វថោវវើ បានចាប់ផ្តើមបើកសម្ពោធការដ្ឋានសាងសង់ជាផ្លូវការស្ថិត​នៅ​ផ្លូវព្រះមុនីវង្ស​ កែងនឹងផ្លូវ៣២២​ សង្កាត់​បឹង​កេងកង​ទី១​ ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​។

ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម​ លាង​ មុនីរិទ្ធិ​ រដ្ឋលេខាធិការ​ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ លោក Chau Chung Kai ស្ថាបនិក និងជាប្រធានធនាគារ Chief Bank និងលោក Dato 'Jack Yap, នាយកគ្រប់គ្រងក្រុមហ៊ុន JS Property International។

ថ្លែងនៅក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់គម្រោង ឈីហ្វថោវវើ នាឱកាសនេះ ឯកឧត្តម សាយ សំអាល់ បានបង្ហាញពីចំណុចវិជ្ជមាននៃការវិនិយោគពីបរទេសនៅក្នុងប្រទេសកម្ពុជា។

លោកបានមានប្រសាសន៍ថា "បច្ចុប្បន្នកម្ពុជាកំពុងក្លាយជាទិសដៅវិនិយោគដ៏មានសក្តានុពលមួយ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍​ ដោយសារកម្ពុជាមានស្ថេរភាពនយោបាយល្អ និងមានគោលនយោបាយ ទាក់ទាញវិនិយោគិនបរទេស។”

លោកមើលឃើញថាបច្ចុប្បន្នអគារធំៗបានដើរតួជាផ្នែកមួយដ៏សំខាន់ដើម្បីជំរុញឲ្យមានការវិនិយោគ បន្ថែមទៀតចូល​មកកម្ពុជា។ ទទឹមជាមួយគ្នានេះដែរ លោក សំអាល់ ក៏បានលើកទឹកចិត្តឲ្យអ្នកវិនិយោគគោរពតាមច្បាប់ និងបទប្បញ្ញត្តិរបស់ប្រទេសកម្ពុជា ជាពិសេសការគោរពតាម គោលការណ៍នៃការការពារបរិស្ថាន។

ជាមួយគ្នានេះដែរឯកឧត្តម លាង​ មុនីរិទ្ធិ​ បានផ្តល់ទុកចិត្ត និងការវាយតម្លៃខ្ពស់ចំពោះសម្មិទ្ធផលនៃការវិយោគនៅ កម្ពុជាដូចជាគម្រោងអគារ ឈីហ្វថោវវើ នេះ។ លោកក៏ជឿជាក់ដែរថា គម្រោងនេះនឹងកសាងទំនុកចិត្តដល់វិនិយោគិនឱ្យមកបណ្តាក់ទុនបន្ថែមទៀតនៅក្នុងប្រទេស កម្ពុជា។  

“ទាំងនេះគឺកំពុងជួយដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា។”

អភិវឌ្ឍដោយក្រុមហ៊ុន JS Property International  អគារឈីហ្វថោវវើនឹងក្លាយជាអគារខ្ពស់បំផុតមួយ ដែលមានកម្ពស់រហូតដល់  ១៥៨ ម៉ែត្រ បែបចែកជាកន្លែងស្នាក់នៅ ពាណិជ្ជកម្ម ការិយាល័យ និងសណ្ឋាគារ។ នៅលើដំបូលនៃអគារនឹង ត្រូវសាងសង់ជាអាងហែលទឹកដ៏ប្រណិតបំផុតដំបូងគេ នៅក្នុងប្រទេសប្រទេស។

លោក Jack Yap ដែលជានាយកគ្រប់គ្រងទូទៅក្រុមហ៊ុន JS Property  បានលើកឡើងថា អគារឈីហ្វថោវវើ គីមានកម្ពស់ ៤០ ជាន់ នឹងក្លាយជាសម្គាល់នៃមជ្ឈមណ្ឌលពាណិជ្ជកម្មនៅក្នុងទីក្រុង ដែលបានបង្កើតទ្បើងដោយផ្អែកលើ គោលគំនិត ៣ ធំៗ គឺ៖ រស់នៅ  ធ្វើការងារ និងកម្សាន្ត។​

លោកបានបន្ថែមថាអគារពាណិជ្ជកម្មថ្មីនេះ មាន ២៥ ជាន់ជាការិយាល័យ ៥ ជាន់ជាតំបន់ពាណិជ្ជកម្មសម្រាប់ជួល និង ១០ ជាន់ផ្សេងទៀតជាបន្ទប់សណ្ឋាគារ។ ​ រីឯសេវាកម្មសំខាន់ៗមានដូចជា៖  បន្ទប់ប្រជុំធំទូលាយ និងបន្ទប់រាំ ក្លឹបហាត់ប្រាណ និងកន្លែងធុរកិច្ចដ៏ទំនើប អមដោយទេសភាពដ៏ស្រស់ស្អាតនៃទីក្រុង រួមជាមួយសេវាកម្មសំខាន់ៗ ជាច្រើនទៀត។

បន្ថែមលើសពីនេះទៀត ក្នុងនោះគម្រោងនឹងមានសេវាកម្មប្រឹក្សាយោបល់ផ្នែកអាជីវកម្ម បរទេសជាលក្ខណៈឯកជន។ ម្យ៉ាងវិញទៀត ឈីហ្វថោវវើ ក៏មានប្រព័ន្ធចំណតរថយន្តក្រោមដីដោយស័្វយប្រវត្តិផងដែរ។

ទាក់ទងនឹងក្រុមហ៊ុនអភិវឌ្ឍន៍ លោក  Jack និយាយថា ក្រុមហ៊ុន JS Property International ត្រូវបានបណ្តាក់ទុនរួមគ្នាដោយក្រុមហ៊ុន JS & Partner និងឈីហ្វថោវវើរៀលអ៊ីស្ទេតខេមបូឌា ខូអិលធីឌី ដែលមានដៃគូសហការក្នុងស្រុក និងបរទេសដូចជា៖ កម្ពុជា ម៉ាទ្បេស៊ី និងហុងកុង៕

ចង់អានអត្ថបទព័ត៌មានថ្មីៗ អំពីវិស័យអចលនទ្រព្យ នៅលើគេហទំព័ Realestate.com.kh today!
អ្នកអាចស្វែងរក អចលនទ្រព្យសម្រាប់លក់នៅក្នុងប្រទេសកម្ពុជា ឬ អចលនទ្រព្យសម្រាប់ជួលនៅក្នុងប្រទេសកម្ពុជា ថ្ងៃនេះ!

Comments