+855 92 92 1000
Logo
គម្រោង Residences BEL AIR នឹងបង្ហាញវត្តមារបស់ខ្លួននៅក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ២០១៨
Updated on: June 6, 2022, 5:02 p.m.
Published on: September 19, 2018, 2:39 p.m.

គម្រោង Residences BEL AIR នឹងបង្ហាញវត្តមារបស់ខ្លួននៅក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ២០១៨


គម្រោង Residences BEL AIR គឺជាគម្រោងអាផាតមេនប្រណិតដែលមានទីតាំងស្ថិតនៅចំពីមុខទន្លេចតុមុខនេះគឺជាទីតាំងដ៏ល្អបំផុតនៅកម្ពុជា។

មានទីតាំងស្ថិតនៅតំបន់ជ្រោយចង្វារដែលត្រូវបានគេទទួលស្គាល់ថាជាតំបន់អភិវឌ្ឍន៍ និងមានសក្តានុពលយ៉ាងខ្លាំងនៅក្នុងក្រុងភ្នំពេញ។ Residences BEL AIR គឺជាគម្រោងលំនៅដ្ឋានប្រណិតស្តង់ដាអន្តរជាតិដែលមានប្រភេទលំនៅដ្ឋានដូចជា៖ អាផាតមេន អគារខុនដូ វីឡាបែបអឺរ៉ុបដែលបែរមុខទៅមាត់ទន្លេ និងសណ្ឋាគារបែបប្រណិត។

លំនៅដ្ឋាន Residences BEL AIR មានទីតំាងអំណោយផលដែលស្ថិតនៅជិត សាលារៀន ក្លឹបកីឡា ផ្សារទំនើប កន្លែងកំសាន្ត ហាងកាហ្វេ ភោជនីយដ្ឋាន ធនាគារ មន្ទីរពេទ្យ ការិយាល័យរដ្ឋាភិបាល មធ្យោបាយធ្វើដំណើរច្រើនប្រភេទ។

ស្ថិតនៅតំបន់ជ្រោយចង្វារដែលមានទីតាំងដ៏ល្អដែលងាយស្រួលធ្វើដំណើរទៅតាមបណ្តាខេត្តនានាក៏ដូចជាងាយស្រួលក្នុងការធ្វើដំណើរទៅកាន់ស្ពានទាំង៥ រួមទាំងស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារ) ដែលងាយស្រួលក្នុងការធ្វើដំណើរឆ្លងកាត់ទន្លេមេគង្គយ៉ាងងាយស្រួល។ មានស្ពានមួយដែលស្ថិតនៅជិតគម្រោង Residences BEL AIR ហើយក៏ស្ថិតនៅក្បែរនឹងផ្លូវជាតិលេខ៦ដែលជាផ្លូវសំខាន់សម្រាប់ធ្វើដំណើរទៅកាន់បណា្តខេត្តនានាតួយ៉ាងដូចជាខេត្តសៀមរាប និងខេត្តសំខាន់ៗមួយចំនួនទៀត។

គម្រោង Residences BEL Air ដែលមានអគារអាផាតមេនកំពស់១៨ជាន់រួមផ្សំជាមួយនឹងទេសភាពមាត់ទន្លេបរិសុទ្ធ។ គម្រោងលំនៅដ្ឋាននេះបែរមុខទៅខេត្តកណ្តាលដែលជាប់នឹងទន្លេមេគង្គ ស្ថិតនៅជាប់សាលមហាស្រពចតុមុខ ហើយក៏អាចមើលឃើញទេសភាពនៃតំបន់កោះដាច់ ក៏ដូចជាទិដ្ឋាភាពនៃតំបន់ជ្រោយចង្វារ ដងទន្លេសាបជាពិសេសទេសភាពនៃទីក្រុងភ្នំពេញផងដែរ។

គម្រោង Residences BEL AIR ផ្តល់ជូនទេសភាពដ៏ស្រស់ត្រកាលនៃទីក្រុង ក៏ដូចជាទទួលបានខ្យល់ បរិសុទ្ធ និងបរិយាកាសដ៏សែនស្រស់ស្រាយដែលធ្វើឲ្យជីវិតរស់នៅរបស់លោកអ្នកកាន់តែប្រសើរឡើង។

គ្រប់យូនីតអាផាតមេនរបស់គម្រោង Residences BEL AIR ដែលអាចមើលឃើញទេសភាពទន្លេមេគង្គ និងកន្លែងដ៏ស្រស់ស្អាតនៅជិតទីនោះដែលរួមមានផ្នែកមួយនៃខេត្តកណ្តាល ព្រះបរមរាជវាំង សាលមហាស្រពចតុមុខនៅខាងស្តាំលោកអ្នកអាចមើលឃើញទិដ្ឋាភាពកោះដាច់ និងខាងស្តាំគឺទិដ្ឋាភាពនៃទីក្រុង ភ្នំពេញនិងកន្លែងដ៏សំខាន់ៗមួយចំនួនទៀត។

គម្រោង Residences BEL AIR មានប្រភេទលំនៅដ្ឋានបែបស្ទូឌីយ៉ូប្រណិត ខុនដូ អាផាតមេនគ្រប់យូនីតទាំងអស់មានរានហាល។ យូនីតអាផាតមេនមានចាប់ពី១ទៅដល់៥បន្ទប់ជាមួយទំហំចាប់ពី៧៣ម៉ែត្រការ៉េដល់៩០៩ម៉ែត្រការ៉េ។ គម្រោងលំនៅដ្ឋាននេះមានសួនច្បារ អាងហែលទឹក ក្លឹបហាត់ប្រាណ និងកន្លែងចតយានយន្តយ៉ាងធំទូលាយ។

គម្រោង Residences BEL AIR អភិវឌ្ឍន៍ដោយក្រុមហ៊ុន MK Centralland Co.,Ltd. Bun Sor ដែលជាក្រុមហ៊ុនសាងសង់គម្រោងធំៗតួយ៉ាងគម្រោងសាងសង់រដ្ឋសភាជាដើម។

គម្រោង Residences BEL AIR នឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២០

គម្រោង BEL AIR ក៏​បានចូលរួមដាក់តាំងបង្ហាញគម្រោងរបស់ខ្លួននៅក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជា ២០១៨ ដែលជាព្រឹត្តិការណ៍អចលនទ្រព្យដ៏ធំប្រចាំឆ្នាំ។ ក្នុងនាមជាគម្រោងមួយក្នុងចំណោមគម្រោងអភិវឌ្ឍន៍ធំៗដ៏ទៃទៀត គម្រោង BEL AIR  នឹងដាក់បង្ហាញគម្រោងដ៏ប្រណិតរបស់ខ្លួននៅក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជា២០១៨នេះ ដើម្បីផ្សព្វផ្សាយ និងក៏ដូចជាការបង្ហាញទីផ្សារអចលនទ្រព្យរបស់កម្ពុជាទៅកាន់ជាតិ និងអន្តរជាតិបានយល់ដឹង៕

ស្វែងយល់បន្ថែមអំពីគម្រោងលំនៅដ្ឋាន BEL AIR សូមចូលទៅកាន់ Realestate.com.kh

Comments