+855 92 92 1000
Logo
ពិព័រណ៍អចលទ្រព្យកម្ពុជាលើកទី៣ទទួលបានភាពជោគជ័យលើសពីការរំពឹងទុក
Updated on: June 6, 2022, 5:02 p.m.
Published on: October 25, 2018, 12:31 p.m.

ពិព័រណ៍អចលទ្រព្យកម្ពុជាលើកទី៣ទទួលបានភាពជោគជ័យលើសពីការរំពឹងទុក


ពិព័រណ៍អចលនទ្រព្យរបស់ Realestate.com.kh ក្នុងឆ្នាំនេះគឺជាព្រឹត្តិការណ៍ដ៏ធំបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រកម្ពុជា។ ការប្រមូលផ្តុំអ្នកជំនាញអាជីវកម្ម និងអតិថិជនដ៏ច្រើនសម្បើម គឺជាព្រឹត្តិការណ៍កាន់តែធំ និងល្អជាងឆ្នាំមុន ហើយទឹកប្រាក់រាប់លានដុល្លារបានចំណាយសម្រាប់ ការទិញលក់អចលនទ្រព្យនៅកម្ពុជា។ ធ្វើនៅសណ្ឋាគារណាហ្គាវើលនៅថ្ងៃទី១៩និងថ្ងៃទី២០ ខែតុលាឆ្នាំនេះពិព័រណ៍មានអ្នកតំណាងមកពីក្រុមហ៊ុនអភិវឌ្ឍន៍ក្នុងស្រុក និងអន្តរជាតិភាគីធនាគារក្រុមហ៊ុនសំណង់ទីប្រឹក្សាច្បាប់ក្រុមហ៊ុនបច្ចេកវិទ្យាអ្នកសេដ្ឋកិច្ច និងក្រុមហ៊ុនជាច្រើនទៀត។ ការទិញអចលនទ្រព្យនៅក្នុងពិព័រណ៍ឆ្នាំនេះមានការកើនឡើងជាងឆ្នាំ​មុនដែលសរុបជាទឹកប្រាក់ប្រមាណ២៥លានដុល្លារ។

បានបង្ហាញពីក្តីសង្ឃឹមយ៉ាងខ្ពស់នៅមុនព្រឹត្តិការណ៍ដ៏មានកិត្យានុភាពឆ្នាំ ២០១៨ នេះ លោក Tom O'Sullivan នាយកប្រតិបត្តិនៃក្រុមហ៊ុន Realestate.com.kh បាននិយាយថា មនុស្សជាង៤,០០០នាក់បានចុះឈ្មោះចូលរួមពិព័រណ៍នៅក្នុងឆ្នាំនេះហើយ យើងរំពឹងថានឹងទាក់ទាញវិនិយោគិន និងអ្នកទិញអចលនទ្រព្យយ៉ាងហោចណាស់ជាង៥,០០០នាក់។

ភាពរីកចម្រើនយ៉ាងឆាប់រហ័សគឺបានបង្ហាញឱកាសសម្រាប់ទីផ្សារអចលនទ្រព្យនៅកម្ពុជាដែលមិនធ្លាប់មានពីមុនមក។ ការតាំងពិព័រណ៍បានផ្តល់ឱ្យអ្នកចូលរួមនូវឱកាសវិនិយោគថ្មីៗ ជាមួយគម្រោង លំនៅដ្ឋាន បុរី ខុនដូ និងគម្រោងអភិវឌ្ឍន៍ចម្រុះ។ អ្នកទិញនិងវិនិយោគិនមកពីក្នុងស្រុក និងក្រៅស្រុកបានជួបជុំគ្នាសម្រាប់ឱកាសល្អបំផុតក្នុងការទំនាក់ទំនងជាមួយគ្នា។

លោក Tom O'Sullivan បានលើកឡើងថាឱកាសនេះបានជួយអ្នកគ្រប់គ្នាក្នុងវិស័យនេះឲ្យបានស្វែងយល់កាន់តែស៊ីជម្រៅពីកម្ពុជា។ នៅពេលអ្នកវិនិយោគបានមកដល់រាជធានីភ្នំពេញ ដើម្បីចូលរួមជាមួយពិព័រណ៍នេះពួកគេបានមើលឃើញពីភាពរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធដែលកំពុងប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ច។ កត្តានេះនឹងផ្តល់ទំនុកចិត្តដល់វិនិយោគិន ឲ្យងាកមកវិនិយោគលើវស័យអចលនទ្រព្យនៅកម្ពុជា។ ជាមួយគ្នានេះផងដែរទឹកប្រាក់សរុបដែលបាន លក់នៅក្នុងកម្មវិធីពិព័រណ៍អចលនទ្រព្យបានកើនឡើង១០លានដុល្លារ។​

ម្ចាស់គម្រោងពិព័រណ៍ដែលទទួលបានជោគជ័យនៅក្នុងកម្មវិធីរួមមានគម្រោង New Nordic ដែលលក់បានទឹកប្រាក់ចំនួន៥០មឺុនដុល្លារ គម្រោងលំនៅដ្ឋាន Woodland Residence លក់បាន១យូនីត និងយូនីតចំនួន៩ទៀតកំពុងស្ថិតនៅក្នុងការចចារ។ ក្រុមហ៊ុនគ្រីដគ្រុបបានទទួលការកក់គម្រោងលំនៅដ្ឋានរបស់ខ្លួនចំនួន១០គម្រោង Morgan  Tower លក់បាន៤យូនីត។ ចំណែកឯក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ SEAP បានលក់គម្រោង LZ Sea view Residenceបានចំនួន៣យូនីត។ គម្រោង The Parkway លក់បានអតិថិជនបានដាក់ប្រាក់កក់សម្រាប់គម្រោងលំនៅដ្ឋានចំនួន៣ យូនីត និងមានភ្ញៀវចំនួន៧នាក់បានណាត់ជួបទៅពិនិត្យគម្រោងដោយផ្ទាល់។

គម្រោងអភិវឌ្ឍន៍ចម្រុះ និងគម្រោងខុនដូពិតជាទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីភ្ញៀវដែលបានចូលរួម។ ក្រុមហ៊ុន OC Consultant បានទទួលបានចំណាប់អារម្មណ៍យ៉ាងច្រើនពីភ្ញៀវដែលមានរហូតដល់ មានចំនួន១៥០។ គម្រោង​ Poly Mansion ទទួលបានការកក់ចំនួន៣ និងទទួលបានចំណាប់អារម្មណ៍ពីភ្ញៀវចំនួន៥៥។ គម្រោងលំនៅដ្ឋាន V-House លក់បាន5យូនីត និងមានអ្នកចាប់អារម្មណ៍ចំនួន៥២ គម្រោង Royal Park លក់បាន១យូនីត និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងចំនួន៤០។ គម្រោង Cloud Coast ដែលមានការចាប់អារម្មណ៍ពីអ្នកចូលរួមចំនួន២១០  គម្រោងរបស់ក្រុមហ៊ុនព្រីនស៍រៀលអ៊ីស្ទ៊េតគ្រុប (ខេមបូឌា) ទទួលបានការចាប់អារម្មណ៍យ៉ាង

ខ្លាំងពីអ្នកចូលទស្សនាដែលមានចំនួន១០០នាក់។ យើងក៏មានដំណឹងល្អពីខាងធនាគារដែលបានចូលរួមដាក់បង្ហាញនៅក្នុងកម្មវិធីពិព័រណ៍ផងដែរ ធនាគារ PPCB ទទួលបានការចាប់អារកម្មណ៍គួរឲ្យកត់សំគាល់ដោយទទួលបានភ្ញៀវបើកគណនីចំនួន១០នាក់ក្នុងអំឡុងពេលពិព័រណ៍ផងដែរ។

កម្មវិធីនេះអាចដំណើរបានដោយមានការម្ចាស់ឧបត្ថម្ភធំដូចជាក្រុមហ៊ុន Ezecom ដែលជាក្រុមហ៊ុនផ្តល់សេវាអ៊ិនធើណិតឈានមុខគេនៅកម្ពុជា និងក្រុមហ៊ុន  Belt Road Capital Management ជាអ្នកគ្រប់គ្រងលើការវិនិយោគឯកជននៅក្នុងមហាអនុតំបន់ទន្លេមេគង្គ។

សហឧបត្ថម្ភក្នុងព្រឹត្តិការណ៍ឆ្នាំនេះគឺក្រុមហ៊ុនច្បាប់ DFDL Cambodia សណ្ឋាគារ Lumiere Hotel ក្រុមហ៊ុនអាកាសចរCambodia Bayon Airlines  ក្រុមហ៊ុន PropEase ក្រុមហ៊ុន China Duty Free (CDF) និងក្រុមហ៊ុនទឹកបរិសុទ្ធអារ៉ូណា។

នៅក្នុងវេទិកាតាំងពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំនេះមានអ្នកអភិវឌ្ឍន៍ និងគម្រោងលំនៅដ្ឋានធំៗថ្មីៗជាច្រើនដូចជា៖ ក្រុមហ៊ុន Creed Group គម្រោង Orkide Villa ក្រុមហ៊ុន Sofitel  គម្រោង Peninsula គម្រោង Penthouse គម្រោង Parkway គម្រោងPalm ក្រុមហ៊ុនអភិវឌ្ឍន៍ Aristo គម្រោង One Park គម្រោង Phnom Penh Harbour គម្រោង Le Bassac គម្រោងខុនដូ North Park ក្រុមហ៊ុន Sabay Osja ក្រុមហ៊ុន Aming Holding គម្រោង Residential Bel Air គម្រោង Pafilia គ្រុមហ៊ុនPosition Property Services ក្រុមហ៊ុន NC Maxworld ក្រុមហ៊ុន SEAPS គម្រោង 88 Suits ក្រុមហ៊ុន Seara Sports Engineering and Recreation Asia Cambodia ក្រុមហ៊ុន OneDa ក្រុមហ៊ុន The Room Design Studio ក្រុមហ៊ុន​Cloud Coast ក្រុមហ៊ុន ណាគី គ្រុប ក្រុមហ៊ុនណាគី រៀលធី ក្រុមហ៊ុន Avic Intl ក្រុមហ៊ុន New Nordic Group គម្រោង Morgan Tower គម្រោង The Spring Villa គម្រោង PropEase គម្រោង Angkor Grace គម្រោង Yuetai សារព័ត៌មាន Tnaot News គម្រោង Skyland គម្រោង V-House ក្រុមហ៊ុន​ Prime One Real Estate គម្រោង Maison M Poly ក្រុមហ៊ុន Tasaki ក្រុមហ៊ុន Century 21 Fuji Realty ម្រោង RS Residence ក្រុមហ៊ុន 995 Home គម្រោង Prince Huan Yu  ក្រុមហ៊ុន OC Consultancy Services ក្រុមហ៊ុន Ezecom​ សារព័ត៌មាន Silversea Media​ គម្រោង Baoli ក្រុមហ៊ុន Silver Craft Technology ក្រុមហ៊ុន Khmer Amrith គម្រោង Flat house & Vila Star Gold គម្រោង Mekong View Tower គម្រោង Royal Park ក្រុមហ៊ុន France Batiment Industrie ក្រុមហ៊ុន CPL Cambodia Property Limited ក្រុមហ៊ុន Sing Meng Media គេហទំព័រ Homeloan.com.kh Realestate.com.kh CRM ធនាគារ ANZ Royal ធនាគារ PPC Bank និង ធនាគារ RHB Indochina Bank.

ក្រៅពីវេទិការទិញលក់អចលនទ្រព្យ វគ្គសិក្ខាសាលាអប់រំក៏បានដំណើរការដោយឥតគិតថ្លៃ ក្នុងរយៈពេល២ ថ្ងៃនេះ ដែលមានជាភាសាខ្មែរ អង់គ្លេស និងចិន។ ហើយប្រធានបទសំខាន់ៗជាច្រើនរួមមាន៖ ដំបូន្មានពីការវិនិយោគអចលនទ្រព្យច្បាប់នៃកម្មសិទ្ធិ ពន្ធអចលនទ្រព្យការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធការប្រៀបធៀបទីផ្សារ និងទស្សនវិស័យនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ ការពិភាក្សា និងវគ្គសំណួរចម្លើយត្រូវបានសួរដេញដោលគ្នារវាងអ្នកចូលរួម និងវាគ្មិន។

តួយ៉ាងមានការចូលរួមពីសំណាក់បុគ្គលឆ្នើមនៅក្នុងវិស័យពាណិជ្ជកម្ម និងអចលនទ្រព្យផងដែរ ដែលមានដូចជា៖ លោកឧកញ៉ា លី ហួរ និង លោកឧកញ៉ា ចេង ខេង ក៏បានចូលរួមជាវាគ្មិនកិតិ្តយសបកស្រាយជាមួយនឹង ប្រធានបទល្អៗទាក់ទងនឹងវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា។

ដៃគូផ្សាយសម្រាប់ការតាំងពិព័រណ៍ដ៏ធំនេះមានដូចជា៖ គេហទំព័រ Thmeythmey.com គេហទំព័រ Propertyarea.asia គេហទំព័រ Fresh News គេហទំព័រ Eurocham គេហទំព័រ Biz Khmer គេហទំព័រ KHB Media គេហទំព័រ  Business Cambodia​ សារព័ត៌មាន Cambodia China Times​ សារព័ត៌​ មាន Cambodia Sin Chew Daily សារព័ត៌មាន Forward Asia សារព័ត៌មាន​ Khmer Times ទូរទស្សន៍ Nice TVត, Sin Chew Daily, សារព័ត៌មាន Gold Zone Media សារព័ត៌មាន Grep Tech សារព័ត៌មាន Jian Hua Daily គេហទំព័រ B2B Cambodia​ សារព័ត៌មាន Angkor Today​ សារព័ត៌មាន The People ទូរទស្សន៍​​ CTN TV​ ទូរទស្សន៍​​  MyTV. គេហទំព័រ 58.com​ គេហទំព័រ Sabay និង គេហទំព័រ Khmer Load៕

ស្វែងយល់បន្ថែមអំពីព័ត៌មានអចលនទ្រព្យតាមរយៈ Realestate.com.kh!

Comments