កិច្ចខិតខំប្រឹងប្រែងរបស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាក្នុងការបង្កើត សាលារៀនអចលនទ្រព្យដំបូងគេនៅកម្ពុជាបានលេចចេញរូបរាងជាផ្លូវការ។ កម្មវិធីបណ្តុះ បណ្តាលជំនាញ “វិជ្ជាជីវៈភ្នាក់ងារអចលនវត្ថុ ដែលផ្តោតសំខាន់លើការទិញ និងលក់អចលនវត្ថុប្រកបដោយវិជ្ជាជីវៈត្រឹមត្រូវបានប្រកាសនៅក្នុងពេលថ្មីៗនេះ។
ជាមួយនឹងក្របខណ្ឌវិជ្ជាជីវៈវគ្គបណ្តុះបណ្តាលមានគោលបំណងផ្តល់ចំណេះដឹង ជំនាញ បច្ចេកទេសក្នុងការអភិវឌ្ឍការងាររបស់ភ្នាក់ងារអចលនទ្រព្យ ដែលទាក់ទងនឹងមូលដ្ឋាន គ្រឹះនៃក្របខណ្ឌច្បាប់ និងបទបញ្ញត្តិ ច្បាប់ភូមិបាល និងក្រមរដ្ឋប្បវេណី មូលដ្ឋានគ្រឹះកិច្ចសន្យា បច្ចេកទេសប្រឹក្សាផ្នែកលក់ និងទីផ្សារ និងភាពស្របច្បាប់នៃ អាជីវកម្មក្នុងវិស័យអចលនទ្រព្យ។
ម្យ៉ាងទៀតវគ្គសិក្សាក៏មានគោលដៅលុបបំបាត់ការផ្តល់សេវាកម្មដែលមិនមានបទដ្ឋាន ស្តង់ដារ វិជ្ជាជីវៈត្រឹមត្រូវ ក៏ដូចជាការជម្រុញដល់ប្រតិបត្តិការទីផ្សារឲ្យមានភាពរីកចម្រើន ប្រកប ដោយចីរភាព សម្រាប់ជាប្រយោជន៍ដល់គ្រប់ភាគីពាក់ព័ ន្ធក្នុងវិស័យ។
បន្ទាប់ពីបញ្ចប់វគ្គសិក្សាជំនាញវិជ្ជាជីវៈភ្នាក់ងារអចលនវត្ថុ សិក្ខាកាមនឹងទទួលបានវិញ្ញាបន បត្រវិជ្ជាជីវៈភ្នាក់ងារអចលនវត្ថុ ដែលទទួលស្គាល់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
វគ្គសិក្សានេះមានរយៈ ៧៥ ម៉ោង ផ្តោតសំខាន់លើ ៦ មុខវិជ្ជារួមមាន៖
១. ក្របខណ្ឌច្បាប់ និងបទបញ្ញត្តិក្នុងការ គ្រប់គ្រងភ្នាក់ងារអចលនវត្ថុ
២. មូលដ្ឋានគ្រឹះអចលនវត្ថុតាមច្បាប់ភូមិបាល និងក្រមរដ្ឋប្បវេណី
៣. មូលដ្ឋានគ្រឹះកិច្ចសន្យា
៤. ភាពទូទៅពាក់ព័ន្ធនឹងអចលនវត្ថុ
៥. មូលដ្ឋានគ្រឹះគណនេយ្យ
៦ . មូលដ្ឋានគ្រឹះទីផ្សារសម្រាប់ភ្នាក់ងារអចលនវត្ថុ
វគ្គបណ្តុះបណ្តាលមាន ២ វេន គឺវេនច័ន្ទ-សុក្រ ចាប់ពីម៉ោង ៥ៈ៣០ ទៅ ៨ៈ៣០ ល្ងាច និងវេនសៅរ៍-អាទិត្យ ។ វគ្គសិក្សាប្រកាសទទួលសិស្សចុះឈ្មោះចូលរៀនចាប់ពីថ្ងៃនេះតទៅ ហើយត្រូវចូលរៀននៅថ្ងៃទី ០៨ ខែសីហា ឆ្នាំ២០១៨ ខាងមុខ។
សូមបញ្ជាក់ថា៖ វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈភ្នាក់ងារអចលនទ្រព្យនេះ គឺជាកាសហការ រៀបចំដោយសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារ អចលនវត្ថុកម្ពុជា ដោយមានការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ៕
តើអ្នកកំពុងស្វែងរកជួលអចលនទ្រព្យនៅកម្ពុជា ឬចង់ទិញអចលនទ្រព្យនៅកម្ពុជាដែរឬទេ?
Comments