+855 92 92 1000
Logo
ផ្លូវរថភ្លើង កម្ពុជា-ថៃ គ្រោងនឹងបើកដំណើរការបន្ទាប់ពី បុណ្យចូលឆ្នាំខ្មែរ
Updated on: June 1, 2022, 2:39 a.m.
Published on: April 10, 2019, 4:23 a.m.

ផ្លូវរថភ្លើង កម្ពុជា-ថៃ គ្រោងនឹងបើកដំណើរការបន្ទាប់ពី បុណ្យចូលឆ្នាំខ្មែរ


ប្រទេសកម្ពុជា និងប្រទេសថៃ ជាដៃគូពាណិជ្ជកម្មយ៉ាងធំ ក្នុងនោះការដឹកជញ្ជូនទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ជាផ្នែកមួយដ៏សំខាន់នៅក្នុងដំណើរការសហប្រតិបត្តិការពាណិជ្ជកម្មនេះ។ ឆ្លើយតប នឹងតម្រូវការនេះ ក្នុងពេលកន្លងមក កម្ពុជា-ថៃបាន សម្រេចសាងសង់ផ្លូវរថភ្លើង ដើម្បីតភ្ជាប់ការដឹកជញ្ជូនឲ្យកាន់តែមានភាពងាយស្រួល។​

ជាលទ្ធផល នៅថ្ងៃទី​២២ ខែមេសា ខាងមុខនេះ កម្ពុជា និងថៃ ​នឹងសម្រេច​បើកដំណើរ ការ​ដឹកជញ្ជូន​តាម ផ្លូវ​ដែក​ កម្ពុជា-ថៃ ជាលើកដំបូង​ ​ក្នុង​ប្រវត្តិ​សាស្រ្ត​។

តាមបទសម្ភាសន៍ជាមួយគេហទំព័រ Propertyarea ​លោក វ៉ាស៊ីម សូរិយា ដែលជាអ្នកនាំពាក្យ ក្រសួងសារធារណៈការ និងដឹកជញ្ជូន មានប្រសាសន៍ថា​ ប្រមុខ​រដ្ឋាភិបាលកម្ពុជា និង​ថៃ​ និងចូលរួមជាអធិបតី ក្នុង​ពិធី​ចាក់​បេតុង​ ជា​និម្មិត​រូប​នូវ​ស្ពាន​ឆ្លងកាត់​ព្រំដែន​ នៃ​ប្រទេសទាំងពី “ស្ពានមិត្តភាពកម្ពុជា-ថៃ”។

លោកបានបន្ដបន្ថែមទៀតថា នៅក្នុងកម្មវិធី​ចាក់​បេតុង​ ជា​និម្មិត​រូប ស្ពានមិត្តភាពកម្ពុជា-ថៃនឹង ភាគីទាំងពីរនឹងមានរបៀបវីរៈដូចជា៖

  • ទី១​ ​ការ​ចាក់​បេតុង​ជា​និម្មិត​រូប​ ​ដើម្បី​តភ្ជាប់​ស្ពាន​ឆ្លងកាត់​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​។
  • ទី២​ ​កា​រស​ម្ភោ​ធ​បើក​ការដ្ឋាន​សាងសង់​អាគារ​ច្រក​ទ្វារ​ព្រំដែន​ ​ខាង​ភាគី​កម្ពុជា​។
  • ​ទី៣​ ​សម្តេច​តេជោ​នឹង​អញ្ជើញ​ចូលរួម​ជា​សាក្សី​ ​នូវ​ការ​បើ​ក​សម្ភោ​ធ​ស្ថានីយ៍​អន្តរជាតិ​ ​ស្ថិត​ក្នុងទឹក​ដី​ថៃ​ ​ស្ថិត​ក្នុង​ភូមិ​ក្លង​លឹ​ក​ ​ខេត្ត​សា​កែវ​​តាម​ការ​អញ្ជើញ​របស់​ប្រមុខ រដ្ឋាភិបាល​ថៃ​។
  • ​ទី៤៖ ​ការ​បើកឲ្យ​ដំណើរការ​ការ​ដឹកជញ្ជូន​តាមផ្លូវ​ដែក​​រវាង​កម្ពុជា​ថៃ​។​
  • ទី៥​ ​នាយក​រដ្ឋមន្រ្តី​នៃប្រទេស​ទាំងពីរ​នឹង​អញ្ជើញមកកាន់​ស្ថានីយ៍​ប៉ោយប៉ែត​នៃប្រទេស​កម្ពុជា​។​

គួបញ្ជាក់ផងដែរថា កម្ពុជា និងថៃជាដៃគូពានិជ្ជកម្មមួយយ៉ាងធំ ដែលមិនអាចខ្វះគ្នាបាន យោងតាមស្ថានទូតថៃ។ ក្នុងឆ្នាំ២០១៨ ពាណិជ្ជកម្មរវាង កម្ពុជា និងថៃមានការកើនឡើងរហូត ដល់ ៣៥ ភាគរយ បើកធៀបនឹងឆ្នាំ២០១៧ ដែលស្មើនឹងទឹកប្រាក់ចំនួន ៨.៤ ពាន់លានដុល្លា។​ ដោយតួលេខនេះ បានបង្ហាញពីភាពស្និតស្នាលប្រទេសដៃគូពាណិជ្ជកម្មទាំងពីរ។

ស្វែងរកព័ត៌មានថ្មីៗ សូមចូលទៅកាន់ Realestate.com.kh! ប្រសិនបើអ្នកចង់ដាក់លក់ជួលអចលនទ្រព្យឆាប់រហ័ស សូមដាក់ផ្សព្វផ្សាយលើគេទំព័រ Realestate.com.kh!

 

 

 

Comments