អ្នកទិញ និងអ្នកចាប់អារម្មណ័ទិញអចលនទ្រព្យជាច្រើននាក់នឹងចូលរួមនៅក្នុងពិព័រណ៍លំនៅដ្ឋានឆ្នាំ២០១៩នេះ។ នៅក្នុងឱកាសដ៏អស្ចារ្យនេះ សម្រាប់អ្នកដែលបានដឹង ប្រាកដជាទទួលបានអត្ថប្រយោជន៍ជាច្រើនពីការបញ្ចុះតម្លៃដ៏ច្រើនគម្រោងលំនៅដ្ឋានធំៗនៅក្នុងប្រទេសកម្ពុជា។
វេទិកាអចលនទ្រព្យនេះនឹងធ្វើនៅសាលពិព័រណ៌កោះពេជ្រនៅថ្ងៃទី ២៦ និង២៧ ខែមេសា បន្ទាប់ពីបុណ្យចូលឆ្នាំខ្មែររួច។ ក្រៅពីការបញ្ចុះតម្លៃ ប្រសិនបើអ្នកទិញអចលនទ្រព្យនៅថ្ងៃពិព័រណ៍នេះ អ្នកនឹងមានឱកាស ឈ្នះរង្វាន់សំបុត្រយន្តហោះ សម្រាប់ធ្វើដំណើរទៅប្រទេសហ្វីលីពីន ឬស្នាក់នៅសណ្ឋាគារ ដោយឥតគិតថ្លៃ។
លើសពីនេះទៀត ការផ្តល់ជូនដ៏ច្រើនទាំងនេះនឹងមាននៅកន្លែងតែមួយ ក្នុងរយៈពេលពីរថ្ងៃ ដើម្បីឲ្យអ្នកអាចធ្វើការសម្រេចចិត្ត និងចរចាទៅតាមអ្វីដែលអ្នកចង់បាន។
ខាងក្រោមនេះ គឺជាការផ្តល់ជូនពិសេសៗ ដែលនឹងផ្តល់ជូននៅក្នុងពិព័រណ៍ខាងមុខ។
បញ្ចុះតម្លៃ៖
យោងតាម ឌីជេ ណាណា ជាអ្នកតំណាងសម្រាប់ព្រឹត្តិការណ៍នេះ ការបញ្ចុះតម្លៃនេះគឺជាផ្នែកដ៏សំខាន់មួយ នៅក្នុងពិព័រណ៍នេះ។
ឌីជេណាណា និយាយថា "នៅពេលដែលយើងមើលឃើញពីការបញ្ចុះ ១% ឬ ០.៥% មើលទៅដូចជាមិនច្រើននោះទេ។ ប៉ុន្តែប្រសិនបើអ្នកទិញផ្ទះ ទទួលបានការបញ្ចុះតម្លៃ ១ %នោះ អ្នកអាចសន្សំបានជាង ១,០០០ ដុល្លារឯណោះ។”
បុរី ផេន សៀរ រេស៊ីឌិននិងផ្តល់ជូនការបញ្ចុះតម្លៃ៥% ពីគ្រប់យូនីតទាំងអស់។
ជាមួយគ្នានេះដែរ ក្រុមហ៊ុន Star Gold ជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យដ៏ល្អបំផុតនៅប៉ោយប៉ែត នឹងផ្តល់ជូនការបញ្ចុះតម្លៃរហូតដល់ ៥ % ចំពោះការបង់រំលស់របស់អ្នក។
គម្រោង Urban Village ដែលជាលំនៅដ្ឋានដ៏អស្ចារ្យមួយនៅក្នុងទីក្រុងភ្នំពេញ នឹងដាក់លក់យូនីត លំនៅដ្ឋាននៅក្នុងកម្មវិធីនេះ។ ក្នុងរយៈពេលពីរថ្ងៃនេះ អ្នកអាចទទួលបានការបញ្ចុះតម្លៃរហូតដល់ ៥៥,០០០ ដុល្លារ សម្រាប់ចំនួន ៥ យូនីតពិសេស។ សូមកុំខកខានឲ្យសោះ!
បុរីឌឹផ្លរ៉ា ក៏ចូលរួមនៅក្នុងពិព័រណ៍នេះដែរ។ ប្រសិនបើអ្នកទិញយូនីតពីបុរី ឌឹ ផ្លរ៉ា នៅក្នុងកម្មវិធីនេះ អ្នកអាចសន្សំប្រាក់បានរហូតដល់ ៣,០០០ ដុល្លារ។ នេះជាផលចំណេញដ៏ច្រើនរបស់អ្នក!
ចំណែកលំនៅដ្ឋាន អារ៉ាតា ហ្កាដិន រ៉េស៊ីដិនស៍នឹងមានវត្តមាននៅនៅឯពិព័រណ៍នេះដែរ។ ប្រសិនបើអ្នកទិញផ្ទះពីអារ៉ាតាហ្កាដិននៅក្នុងពិព័រណ៍នេះ អ្នកអាចទទួលការបញ្ចុះតម្លៃពី ៥០០ ដុល្លារ ទៅ ២% ភ្លាមៗ។
បន្ថែមរង្វាន់ជាច្រើនទៀត៖
បន្ថែពីលើរង្វាន់ដែល Realestate.com.kh នឹងត្រូវផ្តល់ជូននៅពេលចុះឈ្មោះ (ចុះឈ្មោះមុន) អ្នកអភិវឌ្ឍន៍ជាច្រើននឹងផ្តល់រង្វាន់ជាច្រើនដល់អ្នកទិញផងដែរ។
ខុនដូ Seven Residences ជ្រើសរើសអ្នកទិញដើម្បីចាប់រង្វាន់ ជ្រើសរើសអ្នកឈ្នះ ដែលអ្នកអាចឈ្នះ រង្វាន់ធំរហូតដល់ ២៧,៧៧៧ ដុល្លារ ឬឈ្នះគ្រឿងបរិក្ខារក្នុងផ្ទះដោយឥតគិតថ្លៃ។
គម្រោង V House ក៏ផ្តល់ជូនការចាប់រង្វាន់ដល់អតិថិជនផងដែរ។ ទិញយូនីត នៅកម្មវិធីនេះ អ្នកអាចឈ្នះទូរស័ព្ទ iPhone XS ទូរទស្សន៍មួយគ្រឿង និងគ្រឿងបរិក្ខារផ្សេងៗ ឬការផ្តល់ជូនសេវាគ្រប់គ្រងអចលនទ្រព្យរយៈមួយឆ្នាំដោយឥតគិតថ្លៃ។
ប៉ុន្តែរង្វាន់នៅមានច្រើនជាងនេះទៀត។ Realestate.com.kh នឹងផ្តល់រង្វាន់ជាច្រើន
នៅក្នុងព្រឹត្តិការណ៍នេះ។ អ្នកអាចឈ្នះទូរស័ព្ទ Samsung Galaxy A50 មួយគ្រឿង ប័ណ្ណបញ្ចុះតម្លៃ សម្រាប់ការស្នាក់នៅសណ្ឋាគារ Lumiere នៅភ្នំពេញ ឬ ស្ពីកឃ័រ JBL ។
វិធីបីយ៉ាងដើម្បីចុះឈ្មោះ៖
ប្រសិនបើអ្នកមានបំណងទិញអចលនទ្រព្យអ្នកនឹងទទួលបានការធានាលើការផ្តល់ជូនច្រើនបំផុត។ ប៉ុន្តែទោះបីជាអ្នកមិនទិញ អ្នកក៏នៅតែអាចរង្វាន់ដ៏អស្ចារ្យ ដោយគ្រាន់តែចុះឈ្មោះនៅពេលនេះ។ ការចុះឈ្មោះគឺសាមញ្ញ និងមានបីរបៀបដែលអ្នកអាចធ្វើបាន៖
១. ចូលទៅកាន់គេហទំព័រ Realestate.com.kh ដើម្បីចុះឈ្មោះ។
២. ជជែកជាមួយ Realestate.com.kh លើហ្វេសប៊ុក ហើយធ្វើតាមការណែនាំដ៏ងាយស្រួល។
៣. ទាញយក Realestate.com.kh នៅលើ WeChat របស់អ្នក។
វេទិកាអចលនទ្រព្យលើនេះនឹងធ្វើឲ្យថ្ងៃចុងសប្តាហ៍របស់មានភាពសប្បាយរីករាយ ជាមួយនឹងការស្វែងយល់ពីភាពរីកចម្រើននៃទីផ្សារអចលនទ្រព្យកម្ពុជា។ សូមអញ្ជើញមកទទួលយកការបញ្ចុះតម្លៃ ការផ្តល់រង្វាន់ និងការស្វែងរកជម្រើសលំនៅដ្ឋាន ពិតប្រកដរបស់អ្នក។
ស្វែងរកព័ត៌មានថ្មីៗ ឬការផ្តល់ជូនពិសេសពីពិព័រណ៍លំនៅដ្ឋានកម្ពុជា សូមចូលទៅកាន់ Realestate.com.kh!
Comments