នៅពាក់កណ្តាលឆ្នាំ ២០១៩ ប្រទេសកម្ពុជាកំពុងតែបន្តមើលឃើញពីកំណើនសេដ្ឋកិច្ចដ៏ធំ។ ការផ្គត់ផ្គង់អាផាតមិននៅតែមានការកើនឡើងទោះបីជានៅឆ្នាំ ២០១៨ មានកំណើនខ្លាំងក៏ដោយ។ ជាលទ្ធផលនៃកំណើននេះមានការផ្គត់ផ្គង់បានកើនឡើងយ៉ាងច្រើននៅក្នុងទីផ្សារអចលនទ្រព្យ។ ភាគច្រើននៃការផ្គត់ផ្គង់នេះមាននៅក្នុងទីផ្សារលំនៅដ្ឋាន និងទីផ្សារខុនដូលំដាប់ទំនើប។
គម្រោងនេះបានក្លាយជាទីផ្សាររបស់អ្នកទិញហើយតម្លៃកំពុងតែនៅថេរ។ នៅតាមខ័ណ្ឌធំៗនៃ ក្រុងសំខាន់ៗរបស់ប្រទេសកម្ពុជា អគារជាច្រើនកំពុងតែត្រូវបានសាងសង់ខ្ពស់ទៅៗ។ តំបន់ដែលគេមើលឃើញល្អប្រសើរជាងគេគឺតំបន់បឹងកេងកង ១ ក្នុងរាជធានីភ្នំពេញ។ លំនៅដ្ឋាន និងការអភិវឌ្ឍន៍ចម្រុះបានកើនឡើងកាន់តែច្រើន។
នៅភាគខាងត្បូងវិញ ក្រុងព្រះសីហនុបានក្លាយទៅជាទីក្រុងមួយក្នុងចំណោមទីក្រុងឆ្នេរសមុទ្រដែលមានសក្តានុពលបំផុតនៅអាស៊ី។ ជាការពិតចំពោះវិស័យអចលនទ្រព្យគេអាចហៅបានថា "ទីក្រុង Shenzhen ទីពីរ" ដែលមានសក្តានុពល ដ៏ធំសម្រាប់ការវិនិយោគអចលនទ្រព្យ និងពាណិជ្ជកម្មទូទៅ។
ការកើនឡើងចំនួនភ្ញៀវទេសចរចិនកំពុងហូរចូលតំបន់ឆ្នេរដែលនាំឱ្យវិស័យបដិសណ្ឋារកិច្ចមានការរីក ចម្រើន និងមានការអភិវឌ្ឍលឿនជាងមុន។ គ្រាន់តែក្នុងរយៈពេល ៥ ខែដំបូងឆ្នាំនេះ ចំនួន ភ្ញៀវទេសចរចិនបានកើនឡើង ៤០ ភាគរយធៀបនឹងឆ្នាំមុន។ ការប៉ាន់ស្មានគឺជនជាតិចិនជិត ២០០,០០០ នាក់បានតាំងលំនៅនៅក្នុងតំបន់នេះ។
ជារឿងគួរឱ្យភ្ញាក់ផ្អើលផងដែរ មិនដែលធ្លាប់មានផ្សារទំនើបខ្នាតធំនៅខេត្តព្រះសីហនុទេ។ ប៉ុន្ដែមិនយូរប៉ុន្មាន អ្វីៗទាំងអស់នឹងផ្លាស់ប្ដូរ។ នៅចុងឆ្នាំនេះក្រុមហ៊ុនអចលនទ្រព្យ Prince Huan Yu Real Estate នឹងបញ្ចប់ការសាងសង់ផ្សារទំនើបមួយដែលមានឈ្មោះថា Prince Huan Yu Mall ជាទីសម្គាល់ ថ្មីសម្រាប់ប្រជាជននៅខេត្តព្រះសីហនុ។ ផ្សារទំនើបនេះនឹងក្លាយជាកត្តាមួយទៀតក្នុងការធ្វើ ឱ្យទីក្រុងមានភាពទាក់ទាញដល់ភ្ញៀវទេសចរ និងការបម្រើដល់អ្នកមានលំដាប់ខ្ពស់នៅក្រុងព្រះសីហនុ។
ផ្សារទំនើប Prince Huan Yu Mall គ្រោងនឹងបើកដំណើរការនៅខែវិច្ឆិកា មានទំហំ ៥០,០០០ ម៉ែត្រការ៉េ។ វាជាមជ្ឈមណ្ឌលផ្សារទំនើប និងកន្លែងកម្សាន្តលំដាប់អន្តរជាតិលំដាប់ទីមួយ នៅខេត្តព្រះសីហនុហើយវានឹងនាំមកនូវយុគសម័យនៃការអភិវឌ្ឍថ្មីសម្រាប់ទីក្រុងឆ្នេរសមុទ្រ។
ផលិតផល និងម៉ាកយីហោធំៗជាច្រើនបានចុះឈ្មោះរួចហើយដើម្បីលក់ផលិតផលនិងសេវាកម្មរបស់ពួកគេនៅ ក្នុងផ្សារទំនើបនេះ។ ក្រុមហ៊ុនម៉ាកយីហោទាំងនោះមានរោងភាពយន្តលីជេន, ខារាអូខេ Wink KTV ហាង Levi’s ហាង Chow Tai Fook ហាង XiaoMi ហាងPandora ហាង Nata ហាង Skechers ហាង Bering ហាង G2000 ហាង ALDO ក្រុមហ៊ុនភីហ្សា ហាងកាហ្វេអាមាហ្សូន ភោជនីយដ្ឋាន MingMen ហាង Bashu Dazhaimen Hot Pot ហាង LuYu ហាង Lucky Sheep ភោជនីយដ្ឋានជប៉ុន Fuji ហាង Binjhung Taste និងម៉ាកល្បីៗជាច្រើនទៀត។
បច្ចុប្បន្នភាពនៃដំណើរការសាងសង់គម្រោង
● ផ្សារទំនើបកម្ពស់ប្រាំជាន់របស់គម្រោង ព្រីនស៍ ហ្គោលដិន បេ ត្រូវបានបំពាក់ដំបូលរួចហើយ។
● ជញ្ជាំងត្រូវបានសាងសង់រួចរាល់ពាក់កណ្តាល។
● ឧបករណ៍ការពារអគ្គីភ័យ ប្រព័ន្ធម៉ាស៊ីនត្រជាក់ និងជណ្តើរប្រអប់បានចាប់ផ្តើមសាងសង់។
ការពិតផ្សារទំនើប Prince Huan Yu Mall គ្រាន់តែជាការចាប់ផ្តើមនៃគម្រោងរបស់ ព្រីនស៍ ហ្គោលដិន បេ ជាគម្រោងអភិវឌ្ឍន៍ចម្រុះដ៏ធំមួយរបស់ក្រុមហ៊ុន Prince Huan Yu Real Estate ។
គម្រោង ព្រីនស៍ ហ្គោលដិន បេ គ្របដណ្តប់លើផ្ទៃដីជាង ២២,០០០ ម៉ែត្រការ៉េ និងផ្សារទំនើប និងអាគារអាផាតមិនបួនដែលមានជាង ២,០០០ យូនីត។
គម្រោង ព្រីនស៍ ហ្គោលដិន បេ មានទីតាំងស្ថិតនៅលើឆ្នេរសុខាជាឆ្នេរមួយក្នុងចំណោមឆ្នេរខ្សាច់ដ៏ល្បីល្បាញបំផុតរបស់ប្រទេសកម្ពុជាដែលមានចម្ងាយតែ ៣០០ ម៉ែត្រពីសមុទ្រ និងនៅភាគខាងជើងនៃសណ្ឋាគារសុខា ដែលជាចំណុចសំខាន់នៃក្រុងព្រះសីហនុ។
ទីតាំងនៃអគារនេះគឺជាតំបន់មួយដែលជាលំនៅដ្ឋានរបស់សហគមន៍សម័យទំនើបជាច្រើន។ មនុស្សរហូតដល់ទៅ ៥០,០០០ នាក់នឹងអាចរស់នៅក្នុងតំបន់នេះបាននៅពេលអ្វីៗត្រូវបានធ្វើរួចរាល់។ ជាការពិតវានឹងក្លាយទៅជាស្នូលនៃតំបន់រដ្ឋបាល អាជីវកម្ម និងវប្បធម៌នៅខេត្តព្រះសីហនុទាំងមូល។
អាផាតមិនដែលមានលក្ខណៈទាន់សម័យ ក្បែរមាត់សមុទ្រគឺជាលក្ខណៈពិសេសរបស់គម្រោង ព្រីនស៍ ហ្គោលដិន បេ។ យូនីតនីមួយៗមានទំហំចាប់ពី ៤២ ទៅ ៧៦ ម៉ែត្រការ៉េ។ សាកសមជាផ្ទះសម្រាប់លំហែកាយ ឬលំនៅដ្ឋានប្រចាំថ្ងៃហើយប្រាកដណាស់នឹងផ្តល់ជូននូវផលចំណេញខ្ពស់នាពេលអនាគត។
អគារអាផាតមិនចំនួន ៤ ត្រូវបានហ៊ុំព័ទ្ធដោយសួនច្បារអមដោយដើមឈើត្រូពិចនៅតំបន់ អាស៊ីអាគ្នេយ៍ ។ លើសពីនេះទៀតមានសួនអេកូឡូស៊ីដ៏អស្ចារ្យនៅលើដំបូលអគារនីមួយៗ។ មានអាងហែលទឹកដ៏ធំមួយ និងបន្ទប់ហាត់ប្រាណស្តង់ដារខ្ពស់ដែលលោកអ្នកអាចសម្រាក និងហាត់ប្រាណបាន។
ដូចជាលំនៅដ្ឋានទាន់សម័យបំផុតផ្សេងទៀតដែរ គម្រោង ព្រីនស៍ ហ្គោលដិន បេនឹងផ្តល់ជូននូវសេវាកម្មលំនៅដ្ឋាន ២៤ ម៉ោង។ មានសេវាកម្មជាលក្ខណៈផ្ទាល់ខ្លួនជាច្រើនទៀតដូចជាសេវាកម្មជួល សេវាកម្មគ្រប់គ្រងអចលនទ្រព្យ និងសេវាកម្មផ្សេងៗដើម្បីបង្កើនការពេញចិត្តដល់ម្ចាស់លំនៅដ្ឋាន។
ជាមួយគម្រោង ព្រីនស៍ ហ្គោលដិន បេក្រុមហ៊ុន Prince Huan Yu Real Estate ផ្តល់ជូនអតិថិជននូវគម្រោងទូទាត់ដែលអាចបត់បែនបាន។ លោកអ្នកអាចទទួលបានប្រាក់កម្ចីទិញផ្ទះ រហូតដល់ ២៥ ឆ្នាំដោយការបង់ប្រាក់ដំបូងត្រឹមតែ ៣០% ឬប្រហែលជា ២០,០០០ ដុល្លារ។
ធនាគារព្រីនស៍ (Prince Bank) នឹងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងសេវាកម្មផ្ទាល់ខ្លួនដល់អ្នកទិញ។ នៅ ហ្គោលដិន បេ លោកអ្នកអាចទទួលបាននូវផែនការទូទាត់ដែលមានគុណភាពជាមួយនឹងផលចំណេញ ពីការជួលត្រលប់មកវិញល្អ។
គម្រោង ព្រីនស៍ ហ្គោលដិន បេគឺជាលំនៅដ្ឋានដ៏ល្អឥតខ្ចោះសម្រាប់អ្នកដែលចូលចិត្តផ្ទះបែបលម្ហែកាយ ឬអ្នកដែលស្វែងរកផលចំណេញមកវិញឆាប់រហ័ស។ នៅទីនេះមានភាពស្រស់ស្អាតបែបធម្មជាតិ នៅជិតដៃរបស់លោកអ្នក។
ចាប់អារម្មណ៍សូមទំនាក់ទំនងមកកាន់គម្រោង ព្រីនស៍ ហ្គោលដិន បេ ឥឡូវនេះ!
Comments