រូបភាពតំណាង
ការវិវត្តនៃវិស័យដីធ្លី និងការវិនិយោគនៅកម្ពុជាកំពុងតែមានសន្ទុះរីកចម្រើនគួរឲ្យកត់សម្គាល់ តំបន់ភ្នំរាបកំពុងក្លាយជាគោលដៅសំខាន់ក្នុងការអភិវឌ្ឍ ព្រោះតែតំបន់ដ៏មានសារសំខាន់នេះបានតភ្ជាប់យ៉ាងល្អបំផុតជាមួយ ប៉ូល សេដ្ឋកិច្ច សំខាន់ៗក្នុងរាជធានីភ្នំពេញ ។
តំបន់ភ្នំរាបនេះជាតំបន់ល្អសម្រាប់ការអភិវឌ្ឍពីព្រោះវាមានសណ្ឋានដីខ្ពស់ងាយស្រួលក្នុងការអភិវឌ្ឍលើគ្រប់គម្រោងទាំងអស់។ តំបន់ភ្នំរាបប្រៀបបានទៅនឹងបេះដូងនៃតំបន់សេដ្ឋកិច្ច តំបន់ពាណិជ្ជកម្ម និងតំបន់ទេសចរណ៍ព្រោះតំបន់នេះស្ថិតនៅចំកណ្តាលទីប្រជុំរបស់គម្រោងអភិវឌ្ឍរបស់រាជរដ្ឋាភិបាល ។
អានអត្ថបទបន្ថែម៖ ស្វែងយល់៥ចំណុចនេះសិន បើចង់វិនិយោគជោគជ័យក្នុងវិស័យអចលនទ្រព្យ!
តាមការសង្កេតមើលទៅភាគខាងជើងឈាងខាងលិច តំបន់នេះស្ថិតនៅជិតផ្លូវ ៥១ ដែលជាផ្លូវយុទ្ធសាស្រ្តដ៏សំខាន់របស់រដ្ឋាភិបាលក្នុងការរៀបចំជាតំបន់សេដ្ឋកិច្ចពិសេស ហើយបើមើល មកខាងត្បូងវិញគឺតភ្ជាប់ជាមួយបឹងតាមោកដែលជាតំបន់អភិវឌ្ឍន៍ ជាផ្សារបោះដុំ និងគម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្មធំៗនាពេលអនាគត ។
ហេតុនាំឲ្យនេះតំបន់នេះអាចអភិវឌ្ឍទៅជាគម្រោង បានគ្រប់លក្ខខណ្ឌ ពិសេសប្រសិនបើ អ្នករកស៊ី គេចង់បង្កើតរោងចក្រ ឬគេចង់បង្កើតជាផ្សារ សម្រាប់ប្រជាជននោះរាល់ផលិតផល និងសេវាកម្មទាំងអស់គឺ ត្រូវបានតភ្ជាប់យ៉ាងល្អ ដែលធ្វើឱ្យចំណាយតិច តែចំណេញច្រើនលើការដឹកជញ្ជូន និងពេលវេលា ពីព្រោះតំបន់ដ៏ប្រសិទ្ធិនេះស្ថិតនៅចំកណ្តាល និងមានផ្លូវតភ្ជាប់ខ្វាត់ខ្វែងប្រៀបដូចជាសសៃឈាម ។
Comments