+855 92 92 1000
Logo
ខ្សែក្រវាត់មួយ ផ្លូវមួយ៖ វិនិយោគិនចិនបង្ហាញពីជំនឿចិត្តលើវិស័យ អចលនទ្រព្យកម្ពុជា
Updated on: June 6, 2022, 5:03 p.m.
Published on: January 13, 2018, 11:28 a.m.

ខ្សែក្រវាត់មួយ ផ្លូវមួយ៖ វិនិយោគិនចិនបង្ហាញពីជំនឿចិត្តលើវិស័យ អចលនទ្រព្យកម្ពុជា


ស្របតាមយុទ្ធសាស្រ្ត "ខ្សែក្រវាត់មួយផ្លូវមួយ" ​របស់ប្រទេសចិនដែលបានលើកឡើងក្នុងឆ្នាំ២០១៣ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងចិនកាន់តែជិតស្និទ្ធឡើង។ ឆ្នាំ២០១៨គឺជាខួបលើកទី៦០នៃទំនាក់ទំនងការទូតកម្ពុជា-ចិន លើសពីនេះទៅទៀត នៅឆ្នាំ២០១៨ ប្រទេសកម្ពុជាគឺជាប្រទេសកិត្តិយស នៃពិព័រណ៍ចិន អាស៊ានលើកទី១៥ ដូច្នេះមិត្តភាពរវាងកម្ពុជា និងចិន បានកំពុងឈានដល់កម្រិតល្អបំផុត។” ខាងលើនេះគីជាសម្តីដែលបានលើកឡើងដោយ លោក លី មីន​ នាយកប្រតិបត្តិនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប។

ចំណុចគួរឲ្យកត់សំគាល់យើងឃើញថាប្រទេសកម្ពុជាទទួលបានផលវិជ្ជមានជាមួយនឹងកំណើនសេដ្ឋកិច្ចរីកចម្រើននៅក្នុងតំបន់យ៉ាងខ្លាំងក្រោមយុទ្ធសាស្រ្ត"ខ្សែក្រវាត់មួយផ្លូវមួយ"។ ជាលទ្ធផលគោលនយោបាយ ខ្សែក្រវាត់មួយផ្លូវមួយ មានគម្រោងផ្លូវល្បឿនលឿនចំងាយប្រមាណ១៩០គីឡូម៉ែត្រដែលតភ្ជាប់ពីខេត្តព្រះសីហនុទៅកាន់ក្រុងភ្នំពេញ គម្រោងផ្លូវល្បឿនលឿននេះនឹងត្រូវសាងសង់រួចរាល់នៅចុងឆ្នាំនេះ។

គូរបញ្ជាក់ថា ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប​ ដែលជាក្រុមហ៊ុនដ៏ធំរបស់ចិនបានសម្រេចចិត្តវិនិយោគនៅប្រទេសកម្ពុជា​ដោយសារតែមានជំនឿចិត្តលើវិស័យអចលនទ្រព្យកម្ពុជា និងជឿជាក់លើយុទ្ធសាស្រ្ត "ខ្សែក្រវាត់មួយ ផ្លូវមួយ"។ ចង់ដឹងថា លោក លី មីន មានទស្សនៈយ៉ាងណាអំពីវិស័យអចលនទ្រព្យកម្ពុជាសូមចូលរួមទស្សនាវិឌីអូខាងក្រោមនេះទាំងអស់គ្នា

លោក​​ លីមីន នាយកប្រតិបត្តិ នៃក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ព្រីនស៍រៀលអ៊ីស្ទេតគ្រុបបានមានប្រសាសន៍ថាក្រុមហ៊ុនយើងបានបង្កើតឡើងនៅក្នុងខែមីនាឆ្នាំ២០១៥ដោយបាននាំយកនូវបទពិសោធន៍   បច្ចេកវិទ្យាជំនាញ និងការវិនិយោគដ៏មានចីរភាពមកពីប្រទេសចិន។

គម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនព្រីនស៍រៀលអ៊ីស្ទេតគ្រុបបានក្លាយជាគម្រោងដែលលេចធ្លោ និងប្រជាប្រិយភាពបំផុតនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទី២ដែលបានប្រព្រឹត្តិឡើងនៅឆ្នាំ២០១៧។គម្រោងអគារស្នាក់នៅរួមព្រីនស៍ ម៉ូឌើន ផ្លាហ្សាមានទីតាំងស្ថិតនៅខាងត្បូងនៃមហាវិថីព្រះនរោត្តមសង្កាត់ទន្លេបាសាក់ខណ្ឌចំការមនដែលជាទីតាំងដ៏មានសក្តានុពលបំផុតនៃរាជធានីភ្នំពេញ៕

តាមដានព័ត៌មានអចលនទ្រព្យថ្មីៗបំផុត ឬមានបំណងស្វែងរកអចលនទ្រព្យសម្រាប់លក់ និងជួលតាមរយៈ Realestate.com.kh

Comments