+855 92 92 1000
Logo
ចុះឈ្មោះជាបេក្ខភាពដណ្តើមយកពានរង្វាន់អចលនវត្ថុកម្ពុជាឆ្នាំ២០១៨
Updated on: June 6, 2022, 5:03 p.m.
Published on: April 6, 2018, 11:55 a.m.

ចុះឈ្មោះជាបេក្ខភាពដណ្តើមយកពានរង្វាន់អចលនវត្ថុកម្ពុជាឆ្នាំ២០១៨


នេះជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រដែលមានកម្មវិធីប្រគល់ពានរង្វាន់ជូនដល់ក្រុមហ៊ុន និងភ្នាក់ងារអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា។  ដោយមានការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ Realestate.com.kh និងសមាគមអ្នកវាយតម្លៃ​និងភ្នាក់ងារអចលនវត្ថុកម្ពុជានឹងរៀបចំឲ្យមានកម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជាឆ្នាំ២០១៨។ កម្មវិធីពានរង្វាន់អចលនវត្ថុប្រចាំឆ្នាំនេះនឹងជ្រើសរើសយកភ្នាក់ងារ និងក្រុមហ៊ុនភ្នាក់ងារឈានមុខគេនៅទូទាំងប្រទេសហើយរៀបចំកម្មវិធីប្រគល់ពានរង្វាន់ដល់ភ្នាក់ងារឬក្រុមហ៊ុនណាដែលល្អបំផុត។

អ្នកដែលមានសិទ្ធិចូលរួមនៅក្នុងព្រឹត្តិការណ៍ប្រគល់ពានរង្វាន់នេះបានគឺជាក្រុមហ៊ុន និង ភ្នាក់ងារអចលនវត្ថុស្របច្បាប់ជាសមាគមអ្នកវាយតម្លៃ​និងភ្នាក់ងារអចលនវត្ថុកម្ពុជា។

លក្ខខណ្ឌចូលរួមប្រកួតប្រជែងនៅក្នុងកម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជាគឺផ្តោតសំខាន់លើ៣កម្រិតរួមមាន៖ ក្រុមហ៊ុនខ្នាតតូច ក្រុមហ៊ុនខ្នាតមធ្យម និងក្រុមហ៊ុនខ្នាតធំដែលគ្រប់ដណ្ដប់លើអាជីវកម្មជាច្រើនប្រភេទនៅក្នុងវិស័យនេះ។ ការបង្កើតឱ្យមានកម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជានេះក្នុងគោលបំណងកំណត់អំពីស្តង់ដារនៃក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុ ភ្នាក់ងារអចលនវត្ថុ និងក្រុមហ៊ុនវាយតម្លៃ និងគ្រប់គ្រងអចលនវត្ថុនៅកម្ពុជា។

ការចុះឈ្មោះចូលរួមការប្រកួតប្រជែងក្នុងកម្មវិធីពានរង្វាន់អចលវត្ថុកម្ពុជាគឺមិនតម្រូវឲ្យបង់​ប្រាក់ទេហើយអ្នកទទួលបានជ័យជំនះនឹងត្រូវបានកាត់សេចក្តីដោយគណៈកម្មការជំនាញរួមជាមួយការបោះឆ្នោតជាសាធារណៈនៅលើប្រព័ន្ធអនឡាញ។ Realestate.com.kh និងសមាគមអ្នកវាយតម្លៃ​ និងភ្នាក់ងារអចលនវត្ថុកម្ពុជាដែលជាអ្នករៀបចំកម្មវិធីនឹងរក្សាភាពឯករាជ្យមិនពាក់ព័ន្ធក្នុងដំណើរវាយតម្លៃ និងវិនិច្ឆ័យនោះទេ។ កម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជានេះបាន​យក​គម្រូតាមកម្មវិធីពានរង្វាន់លំដាប់អន្តជាតិប្រកបដោយតម្លាភាពមិនលំអៀង និងយុត្តិធម៌។

លោកអ្នកអាចចាប់ផ្តើមចុះឈ្មោះជាបេក្ខភាពដណ្តើមពានរង្វាន់អចលនវត្ថុកម្ពុជានេះបានចាប់ពីថ្ងៃនេះទៅរហូតដល់ថ្ងៃទី២៦ ខែ​ឧសភា​ ឆ្នាំ២០១៨។ អ្នកដែលនៅក្នុងវិស័យអចលនវត្ថុអាចដាក់ពាក្យចូលរួមប្រកួតប្រជែងដើម្បីដោយសេរី។ បេក្ខភាពទាំងអស់ត្រូវតែមានអាជ្ញាប័ណ្ណអាជីវកម្មត្រឹមត្រូវដែលទទួលស្គាល់ដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​ និងជាសមាជិករបស់សមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(តែមានករណីលើកលែង)។

លោកអ្នកអាចចុះឈ្មោះដោយផ្ទាល់តាមប្រព័ន្ធអ៊នឡាញដោយចូលទៅកាន់គេហទំព័រ Cambodiarealestateawards.com ប្រសិនបើមានចម្ងល់បន្ថែមសូមសាកសួរមកកាន់ សហការីយើងខ្ញុំតាមរយៈលេខទូរស័ព្ទ 089 755 777 - 017 436 756 និងអីុម៉េល both.neary@realestate.com.kh

តាមដានព័ត៌មានអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh!

Comments