+855 92 92 1000
Logo
ព្រលា​នយន្តហោះ​​អន្តរជាតិ​ទី៤​របស់​កម្ពុជា​ ចាប់ផ្តើម​សាងសង់ដំណាក់កាល​ដំបូង​ និងបាន​បញ្ចប់​ទាន់ពេល​វេលា​ ​និង​តាម​ការ​គ្រោងទុក
Updated on: May 9, 2022, 6:03 a.m.
Published on: February 28, 2019, 2:17 p.m.

ព្រលា​នយន្តហោះ​​អន្តរជាតិ​ទី៤​របស់​កម្ពុជា​ ចាប់ផ្តើម​សាងសង់ដំណាក់កាល​ដំបូង​ និងបាន​បញ្ចប់​ទាន់ពេល​វេលា​ ​និង​តាម​ការ​គ្រោងទុក


​​កម្ពុជា​បាន​ និង​កំពុង​ចាប់ផ្តើម​សាងសង់ព្រលា​នយន្ត​ហោះ​ទី១​នៅក្នុង​ខេត្តកោះកុងដែលជា​ព្រលា​នយន្តហោះលំដាប់អន្តរជាតិទី៤​របស់​កម្ពុជា។

​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ ​UNION​ ​DEVELOPMENT​ ​GROUP​ ​Co​,​ ​Ltd បានឱ្យដឹងថា៖ «​គម្រោង​តារា​សាគរ​នៃ​ក្រុមហ៊ុន​ ​UNION​ ​DEVELOPMENT​ ​GROUP​ ​មាន​ធនធាន​ធម្មជាតិ​ ​ផ្លូវ​គមនាគមន៍​ ​និង​គោលនយោបាយ​មិន​អាច​ចម្លង​បាន​» ។

អានអត្ថបទបន្ថែម៖ ៣គម្រោងក្នុងឆ្នាំ២០១៩ធ្វើឱ្យខេត្តកោះកុងកាន់តែរីកមុខរីកមាត់

​លោក​បន្ត​ថា៖​ «​ក្រុមហ៊ុន​ចិន​កំពុង​សាងសង់​ ​ដោយ​ប្រើ​កម្លាំង​ពេញលេញ​​តាម​ស្តង់​ដា​ ​4F​ ​ដែល​ជា​ស្តង់​ដា​អន្តរជាតិ​កម្រិតខ្ពស់​បំផុត​» ​។

លោក​បន្ត​ទៀតថា៖​ «គម្រោង​សាងសង់​ដំណាក់កាល​ដំបូង​បាន​បញ្ចប់​ទាន់ពេល​វេលា​ ​និង​តាម​ការ​គ្រោងទុក» ​។

ការ​សាង​សង់​ព្រលា​ននេះ​ជា​រឿង​ល្អ ​សម្រាប់​កម្ពុជា​​ដែល​វា​នឹង​ទាក់ទាញ​ក្រុមហ៊ុន​អាកាសចរណ៍​ដទៃទៀត ​ហោះហើរ​ត្រង់​មក​កម្ពុជា​ ​និង​ផ្តល់​ជម្រើស​ជើង​ហោះហើរ​កាន់តែ​ច្រើន​ដល់​ភ្ញៀវ​ទេសចរណ៍​ជាតិ​ ​អន្តរជាតិ​។ នេះមិនមែន​ជាការប្រកួត​ប្រជែងជា​មួយ​ព្រលា​នយន្ត​ហោះ​ ខេត្ត​ព្រះសីហនុ​នោះទេ​​តែ​វា​ជា​ការជម្រុញ​ការ​វិនិយោគ​ ​និង​ផ្តល់​ជម្រើស​កាន់តែ​ច្រើន​ដល់​ក្រុមហ៊ុន​អាកាសចរណ៍​នានា ​៕​

ស្វែងរកព័ត៌មានទាក់ទងនឹងការអភិវឌ្ឍន៍អចលនទ្រព្យសម្រាប់ជួលលក់សូមចូលទៅកាន់ Realestate.com.kh

Comments