+855 92 92 1000
Logo
ក្រុមហ៊ុន មិង ហួរ បានសម្រេចចិត្តបោះទុនជាច្រើនលានដុល្លារដើម្បីអភិវឌ្ឍលំនៅដ្ឋានខុនដូទំនើប
Updated on: June 6, 2022, 5:02 p.m.
Published on: October 13, 2018, 5:10 a.m.

ក្រុមហ៊ុន មិង ហួរ បានសម្រេចចិត្តបោះទុនជាច្រើនលានដុល្លារដើម្បីអភិវឌ្ឍលំនៅដ្ឋានខុនដូទំនើប


មួយរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះយើងសង្កេតថា​កំណើន​សេដ្ឋកិច្ច និង​ការ​រីក​ចម្រើន​របស់​វិស័យ​អចលន​ទ្រព្យ​នៅ​កម្ពុជា​កើន​ឡើង​ជា​លំដាប់ដែលក្នុង​នោះ ក្រុមហ៊ុន Ming Hour Group Cooperation, Ltd កាល​ពី​ពេល​កន្លង​មក​បាន​សម្រេច​ចិត្ត​បោះ​ទុន​ជា​ច្រើន​លាន​ដុល្លារ​ដើម្បី​អភិវឌ្ឍ​លំនៅដ្ឋានខុនដូទំនើបមានទីតាំងស្ថិតចំកណ្តាលរាជធានីភ្នំពេញដែលមានតម្លៃសមរម្យជូនដល់អតិថិជន។

ជាក់ស្តែង​នៅថ្ងៃទី ០៥ តុលា ២០១៨ ក្រុមហ៊ុន​បាន​បើក​សម្ពោ​ធលក់​ជា​ផ្លូវការនៃគម្រោង មិង ហួរ ខុនដូមីនៀម ដែលជា​គម្រោងខុនដូទំនើប​រចនាបតដ៏​ប្រណិតបែបស៊ីវីល័យមាន​ទីតាំង​ស្ថិតលើផ្លូវ៣៣៦  សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ក្រោម​អធិបតីភាព​ឯកឧត្ដម លាង​ មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់។

ជាមួយគ្នានេះដែរ លោក ឈួរ ឈុនហួរ អគ្គនាយក ក្រុមហ៊ុន មិង ហួរ គ្រុប ខូអិលធីឌីបានថ្លែងនៅក្នុងកម្មវិធីថា៖ ខ្ញុំ​សូមអនុញ្ញាតជម្រាបជូនអំពីគោលបំណងនៃការរៀបចំនៅថ្ងៃនេះមាន២សំខាន់ៗ ដូចខាងក្រោម៖ ១-ផ្សព្វផ្សាយអំពីគុណភាព និងសេវា អំ​ពី​គម្រោង មិង ហួរ ខុនដូមីនៀម ដល់ភ្ញៀវកិត្តិយស ជាបុគ្គលិក មន្ត្រីរាជការ អាជីវករ ពាណិជ្ជករ និងបងប្អូនប្រជាពលរដ្ឋទូទៅដែលមានបំណងចង់មានផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួនស្ថិតនៅចំកណ្តាលទីក្រុងភ្នំពេញ​។ ២-បង្ហាញអំពីការចូលរួមលើកកម្ពស់វិស័យអចលនទ្រព្យនៅកម្ពុជា និងការគាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​ការអភិវឌ្ឍ​វិស័យ​អចលនទ្រព្យ ស្របតាមក្របខណ្ឌយុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍទីក្រុងរបស់រាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាក្របខណ្ឌគោលនយោបាយ និងក្របខណ្ឌគតិយុត្តនានា​របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដែលបានរៀបចំ និងដាក់ចេញជាបន្តបន្ទាប់ក្នុងគោលបំណងជម្រុញ និងពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង និងអភិវឌ្ឍន៍ប្រកបដោយចេរភាព”។

គម្រោង​មិង ហួរ ខុនដូមីនៀម បាននឹងកំពុងធ្វើរការសាងសង់ឡើងកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ លើផ្ទៃដីសរុប១៣០៥ ម៉ែត្រដែលសំណង់អាគារគឺស្ថិតនៅចំកណ្តាលទីក្រុងភ្នំពេញតែម្តងខាងលិចផ្សារដើមគរត្រឹមតែ៣០០ម៉ែត្រ ព័ទ្ធជុំវិញដោយ ផ្សារទំនើប សាលារៀន មន្ទីពេទ្យ ធនាគារភោជនីយដ្ឋាន សណ្ធាគារផ្កាយ៥ បេនឡានក្រុងសារធារណៈ និងក្រុមហ៊ុនពាណិជ្ជកម្មជាច្រើនទៀតដែលគ្រោងនឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២០។

ក្រុមហ៊ុនមាន​ផ្តល់ជំរើស​ជូន​អតិថិជន​នូវទំហំយូនីត​ជាច្រើន​ប្រភេទ ដូចជាប្រភេទ Studio room , ១បន្ទប់គេង ២បន្ទប់គេង និង៣បន្ទប់គេងជាមួយ​រចនាបទស្អាតប្លែកដែលមានភ្ជាប់រួចជាស្រាច់នូវប្រព័ន្ធខ្សែរ​ភ្លើង ទឹក អគ្គីសនី ខ្សែរកាបជាដើម -ល-។​ ក្នុងនោះក្រុមហ៊ុនមានការរៀបចំផ្តល់ជូនជាសំភារៈដែលមានគុណភាពខ្ពស់មួយចំនួនទៅដល់អតិថិជន ដែលមានដូចជាទូចង្ក្រានលើក្រោម ទូតាំងទូរទស្សន៍ ទូរតាំងសំលៀកបំពាក់ជាប្រភេទឈើកែរឆ្នៃដែលមានគុណភាពខ្ពស់ព្រមជាមួយការរចនាម៉ូតដ៏ល្អឥតខ្ចោះ លើសពីនេះក៏មានផ្តល់ជូននូវសំភារៈបន្ទប់ទឹកមួយឈុតដែលមានរៀបចំនូវប្រភេទឥដ្ឌការ៉ូដ៏ប្រណិត ព្រមទាំងមានការរចនាក្បាលគ្រែយ៉ាងស្រស់ស្អាតជូនដល់អតិថិជនផងដែរ ដោយមានរួមបញ្ចូល​នូវ​ក្លឹបហាត់ប្រាណធំទូលាយ អាងហែលទឹក ស្ទីម សោណា ចាគូស៊ី យោហ្ការ ម៉ាសា មីនីម៉ាត និងអាចកំសាន្តអារម្មណ៍ជាមួយស្កាយបានឹងអាងហែលទឹកនៅលើអាកាសជាមួយខ្យល់អាកាសបរិសុទ្ធ។ ដោយ​លក់​ក្នុង​តម្លៃ​ទាបចាប់ពី ៣៥,៩៩៨ ​ដុល្លារ​ឡើងទៅតែប៉ុណ្ណោះ។ទាក់​ទង​នឹង​ការ​បង់​ប្រាក់​ ក្រុម​ហ៊ុន​បាន​ផ្តល់​ជូន​អតិថិជន​នូវ​ជម្រើស​ចំនួន​៤ គឺ​ការ​បង់​ប្រាក់​ផ្តាច់ ការ​បង់​ជា​ដំណាក់​កាល ​ការ​បង់​រំលស់​៧០% និងអ្វីដែលកាន់តែពិសេសគឺការបង់រំលស់១០០%ដោយគ្មានប្រាក់កក់រហូតដល់​១៥ឆ្នាំ ផ្តល់ភាពងាយស្រួលទៅ​តាម​លទ្ធភាព និង​ចំណង់​ចំណូល​ចិត្ត​របស់​អតិថិជន។

ជាចុងក្រោយលោកអ្នកអាចអញ្ជើញទស្សនាបន្ទប់គំរូផ្ទាល់ដែលមានទីតាំងនៅលើផ្លូវ១៦៣​ ក្រោយវត្តមហាមន្រ្តី100ម៉ែត្រជាប់សកលវីទ្យាល័យធនធានមនុស្ស

សម្រាប់ព័តមានបន្ថែមសូមទំនាក់ទំនងទៅកាន់ទូរស័ព្ទលេខ 081 558​ 789 និង​ 017 558 789 រឺចូលទៅកាន់ Facebook page របស់ MinghourCondominium ដែលនឹងធ្វើការ ជូនដំណឹងរាល់ព័តមានថ្មីៗរបស់គម្រោង មិង ហួរ ខុនដូមីនៀម។ “ មិង​ ហួរ​ "ជីវិតរស់នៅកាន់តែងាយស្រួល"។

ស្វែងយល់អំពីគម្រោងលំនៅដ្នានថ្មីៗនៅក្នុងប្រទេសកម្ពុជាសូមចូលទៅកាន់ Realestate.com.kh!

Comments