+855 92 92 1000
Logo
គម្រោង Lingnan Garden ជាលំនៅដ្ឋានបែបអេកូធម្មជាតិប្លែកគេតែមួយគត់នៅក្នុងទីក្រុងភ្នំពេញ
Updated on: June 6, 2022, 11:43 p.m.
Published on: May 17, 2019, 11:00 a.m.

គម្រោង Lingnan Garden ជាលំនៅដ្ឋានបែបអេកូធម្មជាតិប្លែកគេតែមួយគត់នៅក្នុងទីក្រុងភ្នំពេញ


"ដីមួយអ៊ីញមានតម្លៃស្មើ​មាសមួយក្រាម!" មានន័យថាជាស្ថានភាពបច្ចុប្បន្ននៃតម្លៃអចលនទ្រព្យនៅរាជធានីភ្នំពេញ។

នេះជាការពិត...តម្លៃដីធ្លីនៅតាមតំបន់កំពុងអភិវឌ្ឍន៍នៃរាជធានីភ្នំពេញបានកើនឡើងយ៉ាងលឿននៅក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច និងនគរូបនីយកម្មទីក្រុង។ បច្ចុប្បន្នតម្លៃដីជាមធ្យមនៅតាមសង្កាត់រដ្ឋបាលសំខាន់ៗចំនួនបួនដូចជាខណ្ឌដូនពេញតម្លៃបានឈានដល់ជាង ៣,០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ទន្ទឹមនឹងនេះដែរតំបន់ដែលកំពុងផុសឡើងដូចជាខណ្ឌសែនសុខ តំបន់បឹងកក់ និងមហាវិថីសម្តេចហ៊ុនសែនក៏កំពុងតែត្រូវប៉ាន់ផងដែរ ដែលតម្លៃដីនៅក្បែរតំបន់ពាណិជ្ជកម្មស្ទើរតែឡើងតាមកំរិតមធ្យមនៃទីប្រជុំជន។

មហាវិថីសម្តេច​ហ៊ុនសែនដែលគេហៅថាមហាវិថីនាយករដ្ឋមន្ត្រី

ដោយសារតម្លៃដីខ្ពស់ អ្នកអភិវឌ្ឃន៍ខ្លះបានបោះបង់ចោល តំបន់រួមមួយចំនួនដែលជាទីតាំងសម្រាប់អភិវឌ្ឍន៍តំបន់បៃតង   ដើម្បីបង្កើនបរិវេនរបស់​អាគារក្នុងគោលបំណងជៀសវាងការបាត់បង់ផលប្រយោជន៍ណាមួយ។ អ្វីដែលពួកគេផ្តល់គឺលំនៅដ្ឋានដង់ស៊ីតេខ្ពស់ដោយផ្តល់នូវការពេញចិត្តទាបដល់ម្ចាស់លំនៅដ្ឋាន និងទទួលបានសក្តានុពលនៃផលចំណេញមកវិញ។ ផ្ទុយទៅវិញប្រសិនបើគម្រោងអភិវឌ្ឍន៍នៃ​ដង់ស៊ីតេទាប និងសមាមាត្រផ្ទៃក្រឡាទាប ឬទោះបីជាមានទេសភាពសួនច្បារមួយចំនួនក៏ដោយ វាច្បាស់ជាប៉ះពាល់ដល់អ្នកទិញផ្ទះដែរ។

គម្រោង Lingnan Garden មានចម្ងាយ ១ គីឡូម៉ែត្រពីផ្លូវប្រសព្វរវាងមហាវិថីសម្តេចហ៊ុនសែន និងមហាវិថីមុននីវង្ស ត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុន Lingnan Real Estate ។ មានគោលបំណងដើម្បីបង្កើតបទពិសោធន៏ថ្មីនៃការរស់នៅបែបធម្មជាតិ អ្នកអភិវឌ្ឍន៍បានបណ្តាក់ទុនដ៏ធំមួយលើការបង្កើតសួនត្រូពិកដែលមានទំហំ ៦,៥០០ ម៉ែត្រការ៉េដែលជាទំហំស្តង់ដារនៃតំបន់បៃតងរហូតដល់ ៣០% ។

តំបន់ដែលមានដង់ស៊ីតេទាបជាមួយទេសភាពបែបធម្មជាតិ

យោងតាមផែនការរបស់ Lingnan Garden គម្រោងនេះស្ថិតនៅលើវិថីពាណិជ្ជកម្មដែលមានការរីកចម្រើនមួយលាតសន្ធឹងតាមបណ្ដោយមហាវិថីសម្តេចហ៊ុនសែនដែលជា «សរសៃឈាមចរាចរ» នៅភាគខាងត្បូងនៃរាជធានីភ្នំពេញដើម្បីទាក់ទាញអតិថិជនពីខាងក្រៅ។ ហើយផ្ទះបូរី និងអាផាតមិនកំពុងតែកើតឡើងបណ្ដើរៗ។

ភាគច្រើនអគារអាផាតមិន​បែរទៅភាគខាងត្បូងដែលព័ទ្ធជុំវិញដោយសួននៅក្នុងប្លង់អ័ក្ស។ គម្រោងនេះមានដូចជាសួនបាញ់ទឹក ស្វ៊ែរ អាងហែលទឹក កញ្ចុះអង្គុយលេង និងរុក្ខជាតិត្រូពិចដែលបង្ហាញពីសហគមន៍ទាំងមូល។ សម្រស់ស៊ីមេទ្រីនៃទំនៀមទម្លាប់ចិនធ្វើឱ្យសហគមន៍មានថាមពលវិជ្ជមានដូចឋានសួគ៌ និងភាពច្នៃប្រឌិត។

ជីវិតការរស់ដ៏អស្ចារ្យ

ខ្យល់អាកាសបរិសុទ្ធ និងទេសភាពនៅទីនោះធ្វើឲ្យអ្នក​ចង់​ត្រឡប់​មកផ្ទះវិញជារៀងរាល់ថ្ងៃដែល​នេះជាហេតុផលដ៏ល្អសមនឹងទទួលបានបន្ទាប់ពីនឿយហត់​ក្នុងការងាររបស់អ្នក។ មិនថាអ្នកពិបាកប៉ុណ្ណាទេអ្នកអាច​បោះចោលនូវភាពនឿយហត់ហើយរីករាយនឹងជីវិតរបស់អ្នកនៅទីនេះ។ Lingnan Garden មានផ្ទះធំៗជាច្រើនដែលមានទំហំចាប់ពី ៤៨ រហូតដល់ ១៤៨ ម៉ែត្រការ៉េ និងមានសួនច្បារឯកជនផ្តាច់មុខ​ដែលអ្នកអាចងូតទឹក ឬសម្រាកដោយរីករាយ​។

ចក្ខុវិស័យនៃជីវិតរស់នៅជាមួយគម្រោង Lingnan Garden។ ផ្តល់ជូនទេសភាពដ៏រស់រវើក និងទំនាក់ទំនងប្រកបដោយសុខដុមរម្យនា យើងចែករំលែកបទពិសោធន៏ប្រកបដោយផាសុកភាព និងជម្រុញដល់ការរស់នៅរបស់យើងឲ្យឧត្ដុង្គឧត្ដម។ ទាំងចាស់ ទាំងក្មេងអាចលេង និងដើរដោយសុវត្ថិភាពទោះបីជាអ្នកជិតខាងមានពិធីជប់លៀង ឬមានការពិភាក្សាដ៏ល្អ។

បរិក្ខារសម្បូរបែប និងប្រណីតនៅជិតអ្នក

បង្កើតឡើងដើម្បីក្លាយជាសហគមន៍ប្រណីតលក្ខណៈអន្តរជាតិ គម្រោង Lingnan Garden ផ្តល់ជូននូវអគារររស់នៅនំនើបដែលមានចំណតរថយន្តក្រោមដីជាង ១,៣០០ កន្លែង។ នៅលើកំពូលអគារមានអាងហែលទឹកដ៏ធំមួយ ក្លឹបប្រណីតមួយ និងកន្លែងហាត់ប្រាណទំនើបដែលលោកអ្នកទទួលបាននូវការការកម្សាន្តផ្ទាល់ខ្លួនដ៏ល្អឥតខ្ចោះ។

ជាការពិតណាស់ Lingnan Garden ត្រូវបានហ៊ុំព័ទ្ធដោយតំបន់សំខាន់ៗជាច្រើនដូចជាទន្លេមេគង្គ នៅភាគខាងកើត និង Phnom Penh ING New City នៅភាគខាងលិច ភាគខាងត្បូងស្ថានទូត និងមានចម្ងាយ ១០ គីឡូម៉ែត្រភាគខាងជើងទៅអាកាសយានដ្ឋានអន្តរជាតិថ្មី ចំងាយ ១ គីឡូម៉ែត្រពីសាលាអន្តរជាតិកាណាដា ISPP ធ្វើដំណើរ ១០ នាទីសាលាអន្តរជាតិកាណាដា CIS ។ ម៉្យាងទៀតនៅជិតមជ្ឈមណ្ឌលវេជ្ជសាស្ត្រស្តារ (Star  Medical) មេហ្គាម៉ល (Mega Mall) និងផ្សារទំនើបអ៊ីអន។

មានសេវាកម្មបម្រើ ២៤ ម៉ោងផ្តល់ជូនប្រកបដោយកិត្តិយស

Lingnan Garden ក៏មិនខុសពីលំនៅដ្ឋានទំនើបៗផ្សេងទៀតដែរដែលគិតគូរលើតម្រូវការរបស់អ្នករស់នៅដោយផ្តល់នូវការគ្រប់គ្រងអចលនទ្រព្យពេញមួយថ្ងៃ។ យើងមានបុគ្គលិកដែលមានគំនិត និងមានវិជ្ជាជីវៈលើសីលធម៌និងភាពវៃឆ្លាត ពួកគេនឹងធ្វើឱ្យលោកអ្នកមានអារម្មណ៍ដូចជាថៅកែ។

ជ្រើសរើសផ្ទះដ៏ស្រស់ស្អាតនៅទីនេះ
១-បន្ទប់គេង ១ (យូនីត A1)

យូនីតប្រភេទនេះមានទំហំ ៦៨.០១  ម៉ែត្រការ៉េដែលមានអ្វីគ្រប់យ៉ាងដើម្បីបំពេញចិត្តលោកអ្នក មានបន្ទប់ទទួលភ្ញៀវ បន្ទប់គេង បន្ទប់ទឹក ផ្ទះបាយ និងរានហាល។

២-បន្ទប់គេង ២ (បន្ទប់ A5)

យូនីតដែលមានបន្ទប់គេង ២ នេះមានរានហាលភ្លោះដែលអ្នកអាចមើលទេសភាពស្រស់ស្អាតនៃទន្លេមេគង្គ។ មានបន្ទប់ទទួលភ្ញៀវជាមួយកន្លែងញ៉ាំបាយមួយ ផ្ទះបាយមួយ និងបន្ទប់ទឹកមួយដែលត្រូវបានរចនាឡើងយ៉ាងល្អក្នុងទំហំ ៧៨.៦៣ ម៉ែត្រការ៉េ។

៣-បន្ទប់គេង ៣ (យូនីត A3)

យូនីតនេះមានលក្ខណៈពិសេសគួរឲ្យស្រលាញ់ និងមានរានហាលធំទូលាយដែលអាចមើលទេសភាពដ៏ស្រស់ស្អាតនៃសួនសហគមន៍។ វាមានទំហំធំ ១១១.៩៦ ម៉ែត្រការ៉េដែលសមស្របសម្រាប់គ្រួសារដែលមានសមាជិកច្រើន និងមានបន្ទប់ទទួលភ្ញៀវធំទូលាយ បន្ទប់ទឹកពីរ និងសួនច្បារខ្នាតតូចនៅមាត់ទ្វារផងដែរ។

លើសពីនេះទៅទៀតក្រុមហ៊ុនអភិវឌ្ឍន៍កំពុងតែផ្តល់ជូនអតិថិជននូវជម្រើសដ៏កម្រមួយដែលអាចទទួលបានផលចំនេញមកវិញអប្បរមា ៥ ឆ្នាំក្នុងអត្រាប្រចាំឆ្នាំ ៧% ។ ប្រសិនបើអ្នកយល់ឃើញនេះជាសក្តានុពលដ៏អស្ចារ្យ និងមានទំនុកចិត្តលើការវិនិយោគ។ សូមរួសរាន់ឡើងទាន់ឱកាសនេះនៅបើកដោយលោកអ្នកគ្រាន់តែភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណរបស់អ្នកប៉ុណ្ណោះ!

ចង់បានព័ត៌មានលម្អិតអំពីគម្រោង Lingnan Garden សូមទាក់ទងយើងនៅថ្ងៃនេះ! 

 

Comments