+855 92 92 1000
Logo
សណ្ឋាគារកម្ពស់៥៨ជាន់គ្រោងនឹងវិនិយោគនៅក្រុងព្រះសីហនុ
Updated on: June 6, 2022, 11:40 p.m.
Published on: March 16, 2018, 5:38 p.m.

សណ្ឋាគារកម្ពស់៥៨ជាន់គ្រោងនឹងវិនិយោគនៅក្រុងព្រះសីហនុ


ក្រុមហ៊ុន Grand Lion Group ដែលជាក្រុមហ៊ុនវិនិយោគលើវិស័យអចលនទ្រព្យលំដាប់អន្តរជាតិគ្រោងនឹងវិនិយោគលើគម្រោងសណ្ឋាគារធំបំផុតមួយនៅក្រុងព្រះសីហនុប្រទេសកម្ពុជា។

ក្រុមហ៊ុន Grand Lion Group បានចុះកិច្ចសន្យាលើការគ្រប់គ្រងជាមួយក្រុមហ៊ុនបដិសណ្ឋារកិច្ចលំដាប់អន្តរជាតិដ៏ល្បីមួយឈ្មោះថា “Marriott International” ដើម្បីគ្រប់គ្រងរមណីយដ្ឋានសណ្ឋាគារថ្មីមួយ ដែលគម្រោងនឹងបើកសម្ពោធការដ្ឋានសំណង់នៅដើមឆ្នាំ២០១៩ ហើយនឹងបើកដំណើរការនៅឆ្នាំ២០២២។  គម្រោងនេះគ្រោងនឹងប្រើប្រាស់ទឹកប្រាក់វិនិយោគ ២០០ លានដុល្លារ។

គម្រោងអភិវឌ្ឍន៍ថ្មីនេះមានឈ្មោះថា  Gold Coast ហើយគ្រប់ដណ្តប់លើផ្ទៃដីប្រមាណ ១,៦៧ ហិចតាដែលស្ថិតនៅចម្ងាយ១៧គីឡូម៉ែត្រពីព្រលានយន្តហោះ និងនៅជិតកំពង់ផែក្រុងព្រះសីហុ។

គម្រោងសណ្ឋាគារ  Gold Coast ជាគម្រោងដំបូងរបស់ក្រុមហ៊ុន Grand Lion Group នៅលើតំបន់ឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសកម្ពុជា និងជាគម្រោងទី២បន្ទាប់ពីគម្រោងសណ្ឋាគារ Courtyard នៅខេត្តសៀមរាបដែលទទួលខុសត្រូវដោយក្រុមហ៊ុន Marriott Siem Reap Resort ដែលបានបើសម្ពោធការសាងសង់នៅក្នុងខែមករាកន្លងមក។​

គម្រោងសាងសង់នេះនឹងនាំយកយីហោសណ្ឋាគារល្បីមួយឈ្មោះថា Le Meridien ដែលជាសណ្ឋាគារលំដាប់ផ្កាយ៥មាន៣៨៨បន្ទប់គេង។​ ក្នុងនោះសេវាកម្មសំខាន់ៗជាច្រើននឹងមាននៅនឹងកន្លែង ដូចជា៖ ភោជនីយដ្ឋាន បារ កន្លែងហាត់ប្រាណ អាងហែលទឹក​ ក្លឹបកំសាន្ត និងកន្លែងស្ប៉ា​ ហើយក៏មានសាលប្រជុំដ៏ធំ ដែលអាចដាក់មនុស្សរហូត៤០០នាក់។

គម្រោងនេះនឹងត្រូវទទួលខុសត្រូវរចនាប្លង់ដោយក្រុមហ៊ុន Tandem Architects របស់ប្រទេសថៃហើយទទួលខុសត្រូវសាងសង់ដោយក្រុមហ៊ុន Nath Land Development ដែលជាលក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន Grand Lion Group៕

ស្វែងរកអចលនទ្រព្យសម្រាប់លក់ និងជួលនៅខេត្តព្រះសីហនុតាមរយៈ Realestate.com.kh!

Comments