ប្លង់កម្មសិទ្ធិលើអចលនទ្រព្យនៅតែជាប្រធានបទក្តៅមួយនៅក្នុងទីផ្សារអចលនទ្រព្យកម្ពុជា ខណៈការទិញលក់អចលនទ្រព្យបានកំពុងធ្វើឡើងយ៉ាងផុសផុលស្ទើរនៅគ្រប់ទីកន្លែងនៅទូទាំងប្រទេស។
ប្លង់កម្មសិទ្ធិអាចជាចំណុចសំខាន់មួយ ដែលអ្នកទិញគ្រប់រូបតែងមានការប្រុងប្រយ័ត្ននៅពេលមានការដោះដូរអចលនទ្រព្យ ប៉ុន្តែទោះយ៉ាងណាជាធម្មតាប្លង់កម្មសិទ្ធិនៅតែចោទជាបញ្ហាសម្រាប់ការទិញលក់ជាពិសេសសម្រាប់អ្នកទិញមួយចំនួន ដែលមិនទាន់បានស្វែងយល់ស៊ីជម្រៅ ពោលគឺមិនទាន់មានចំណេះដឹងទូលំទូលាយអំពីប្លង់កម្មសិទ្ធិលើអចលនទ្រព្យនៅកម្ពុជា នៅឡើយ។
នៅក្នុងបទសម្ភាសន៍ជាមួយ Realstate.com.kh TV លោក ច្រឹក សុខនីម ជាអគ្គនាយកក្រុមហ៊ុន Century 21 Mekong បានធ្វើការពន្យល់លម្អិតអំពីចំណុចសំខាន់ៗ ដែលទាក់ទងនឹងប្លង់កម្មសិទ្ធិដំណើរការនៃការផ្ទេរប្លង់នៅកម្ពុជាក្នុងនោះរួមមាន៖ ប្លង់ដែលនៅមានសុពលភាព និងត្រូវបានប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា ការត្រួតពិនិត្យប្លង់ ការផ្ទេរប្លង់ និងដំណើរការនៃការផ្ទេរប្លង់ និងពន្ធប្រថាប់ត្រា និងថ្លៃសេវាបន្ថែមផ្សេងៗនៅពេលដំណើរការធ្វើប្លង់កម្មសិទ្ធិ។
ដើម្បីស្វែងយល់ឲ្យបានស៊ីជម្រៅលើចំណុចទាំងនេះអ្នកអាចទស្សនាវីដេអូទាំងស្រុងរបស់យើងនៅខាងលើនេះ។
រំលឹកផងដែរថា Realstate.com.kh TV នឹងមានបទសម្ភាសន៍បន្តបន្ទាប់ស្ដីអំពីនិន្នាការទីផ្សារ ច្បាប់ ការណែនាំ និងការវិនិយោគនានានៅក្នុងទីផ្សារអចលនទ្រព្យកម្ពុជាក្នុងពេលបច្ចុប្បន្ន៕
Comments