ក្រុមហ៊ុនសាងសង់តៃវ៉ាន់4 Season Construction Co.,Ltd បានប្រកាសបើកគម្រោងថ្មីរបស់ខ្លួន ដែលមានឈ្មោះថា Le Bassac ស្ថិតនៅកណ្ដាលរាជធានីភ្នំពេញ។
ស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីនរោត្តម និងផ្លូវ ២៩៤ គម្រោង Le Bassac ត្រូវបានរចនាដោយវិស្វករល្បីល្បាញ C. Y. Lee និងក្រុមហ៊ុនសាងសង់ធំបំផុតរបស់ចិន China State Construction Engineering Corporation (CSCEC): Straits Construction and Development Company, Ltd ដើម្បីធ្វើអោយអគារ នេះក្លាយជាអគារប្រកបដោយគុណភាពខ្ពស់បំផុតនៅទីក្រុង ភ្នំពេញ
នៅក្នុងសន្និសិទសារព័ត៌មាន ក្រុមហ៊ុនសាងសង់ថ្លែងថា អគារលំនៅដ្ឋានបែបអន្តរជាតិនេះមានគុណភាពខ្ពស់បំផុតដើម្បីធានាសុវត្ថិភាពដល់អ្នក ស្នាក់នៅគ្រប់រូបនៅក្នុងអគារ។
Le Bassac ត្រូវបានរចនាឡើងដើម្បីភាពស្ងប់ស្ងាត់ ដែលអាចលើឃើញទេសភាពទន្លេរមេគង្គ និងហ៊ុមព័ន្ធដោយទេសភាពពណ៌បៃតង។
គម្រោង Le Bassac នឹងត្រូវសាងសង់ឡើង ៣៣ជាន់ ដែលមានពីរ ឬបីបន្ទប់គេង ដែលផ្តោតលើ ការរស់នៅប្រកបដោយផាសុកភាព។ កន្លែងចតយានយន្ត ផ្តល់ជូនសម្រាប់ គ្រួសារនីមួយៗ។ ដោយសារតែគម្រោងនេះមានចម្ងាយ ២៥០ ម៉ែត្រពីវិមានឯករាជ្យភាព មានភាពងាយស្រួលក្នុង ការទទួលបាននូវសេវាកម្មសំខាន់ៗដូចជា៖ ធនាគារ អាគារ ការិយាល័យ ហាងលក់រាយ ហាងកាហ្វេ និងភោជនីយដ្ឋានល្អ ៗ ។
ចាប់ពីដំណាក់កាលចាប់កំណើតរបស់គម្រោង Le Bassac អ្នកអភិវឌ្ឍន៍បាននិយាយថា “ការយកចិត្តទុកដាក់ចំពោះបរិស្ថានគឺជាចំណុចផ្តោតចម្បងមួយ”។ ការអភិរក្សថាមពល ការអនុវត្តន៍ការគ្រប់គ្រងប្រកបដោយនិរន្តរភាព និងស្តង់ដារអគារបៃតងចុងក្រោយបំផុតត្រូវបានច្របាច់បញ្ចូលគ្នាទៅក្នុងការរចនារចនាប្លង់គ្រោង។ ការព្រួយបារម្ភនេះត្រូវបាន យកចិត្តទុកដាក់នៅផែនការទាំងមូលចាប់ពីមូលដ្ឋានគ្រឹះរហូតដល់សួនច្បារដែលនៅលើកំពូលនៃអគារ។
អ្នកនាំពាក្យរបស់ក្រុមហ៊ុន 4 Season Construction Co.,Ltd បាននិយាយដោយខ្លីនៅក្នុងសន្និសិទសារព័ត៌មាននៅនៅព្រឹកនេះថា “ជាចុងបញ្ចប់តាំងនាមឱ្យគ្រប់គ្នានៅក្នុង ក្រុមហ៊ុន ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ព្រះរាជាណាចក្រកម្ពុជាដែលបានផ្តល់ឱកាសឱ្យយើងធ្វើការជាមួយ និងនៅទីក្រុងភ្នំពេញ ក្នុងភាពជាដៃគូ ដើម្បីភាពរីកចម្រើន និងការអភិវឌ្ឍន៍នៃទីក្រុងដ៏អស្ចារ្យនេះ។”
គម្រោង Le Bassac ត្រូវបានប៉ាន់ប្រមាណថានឹងត្រូវបានបញ្ចប់នៅត្រឹមខែតុលាឆ្នាំ ២០២០ ហើយទោះបីជាតម្លៃពិតប្រាកដនៃគម្រោងមិនទាន់ត្រូវបានចេញផ្សាយជាសាធារណៈ ក៏ដោយ ប៉ន្តែគេរំពឹងថាលក្ខណៈពិសេសនៃការកំណត់រចនាសម្ព័ន្ធតម្លៃនៃគម្រោងនឹងអាចទទួលបានកម្ចីដោយងាយស្រួល ។
គេហទំព័រ Realestate.com.kh ជាគេហទំព័រអចលនទ្រព្យឈានមុខគេនៅកម្ពុជាដែលមាន ព័ត៌មានទាន់ថ្មីៗបំផុតសម្រាប់អ្នកទិញ អ្នកលក់ និងអ្នកដែលចង់ស្វែងយល់ពី អចលនទ្រព្យនៅកម្ពុជា! ចុះឈ្មោះសម្រាប់ព្រឹត្តិប័ត្រព័ត៌មានរបស់យើងនៅថ្ងៃនេះ!
ចំណាយពេល២នាទីបំពេញការស្ទង់មតិដើម្បីឈ្នះរង្វាន់IPhone 8!
Comments