ក្រុមហ៊ុនសំណង់កូរ៉េកាន់តែច្រើនទៅៗបាននឹងកំពុងងាកមកកាន់ទីផ្សារកម្ពុជាជាថ្មី ដោយសារការរីកចម្រើននៃវិស័យអចលនទ្រព្យ និងទំនាក់ទំនងកាន់តែប្រសើររវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរនេះបើតាមប្រសាសន៍របស់លោក ឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់ នៅចុងពិធីចុះហត្ថលេខាលើអនុសារណៈ កិច្ចព្រមព្រៀងរវាងសមាគមអ្នកសាងសង់កម្ពុជា (CCA) និងទីភ្នាក់ងារ លើកកម្ពស់ ពាណិជ្ជកម្ម និងវិនិយោគកូរ៉េ (KOTRA) នាថ្ងៃទី១៤ ខែមីនា ម្សិលមិញនេះ ។
អានអត្ថបទទាក់ទងអំពី៖ ស្វែងយល់ ១០ ចំណុចពិសេសនៃការរស់នៅក្នុងខុនដូ នៅកម្ពុជា!
លោកឧកញ៉ាបន្តថាកាលពីអំឡុងបណ្តាប្រទេសលើពិភពលោកបានជួបវិបត្តិ សេដ្ឋកិច្ច ពិភពលោកឆ្នាំ២០០៨មានក្រុមហ៊ុន និងអ្នកវិនិយោគទុនកូរ៉េមួយចំនួនធំបានផ្អាកការវិនិយោគនៅកម្ពុជាហើយត្រឡប់ទៅប្រទេសគេវិញ ហើយពេលនេះបណ្តាអ្នកវិនិយោគទាំងនោះបានកំពុងត្រឡប់មកស្វែងរកការវិនិយោគទុនឡើងវិញខណៈស្ថានភាពសេដ្ឋកិច្ចកម្ពុជាកំពុងរក្សាកំណើន៧% ។
លោកឧកញ៉ាបានបញ្ជាក់ថាវាជាសញ្ញាវិជ្ជមានមួយសម្រាប់ប្រទេសទាំងពីរ។ យើងប្រារព្ធពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង រវាងវិស័យឯកជនកម្ពុជា-កូរ៉េនេះ ឡើងក្នុងគោលបំណងដ៏សំខាន់មួយគឺផ្តល់ព័ត៌មានអោយគ្នាទៅវិញទៅមកអំពីព័ត៌មានឱកាសវិនិយោគទុននៅកម្ពុជា និងនៅកូរ៉េ ។
គួរបញ្ជាក់ផងដែរថាទីភ្នាក់ងារ KOTRA របស់កូរ៉ខាងត្បូងបច្ចុប្បន្នមានស្នាក់ការតំបន់ចំនួន១០ និងមានមជ្ឈមណ្ឌលពាណិជ្ជកម្មនៅតាមបណ្តាប្រទេសចំនួន១២៧ប្រទេស និងនៅក្នុងប្រទេសចំនួន៨៦ ៕
Comments