+855 92 92 1000
Logo
Fish farm Cambodia
Updated on: June 6, 2022, 5:02 p.m.
Published on: June 5, 2019, 8:14 a.m.

កសិ​ដ្ឋាន​បង្កាត់​​ពូជ និង​ផលិត​ចំ​ណី​ត្រី ​កម្រិត​ស្តង់​ដា​ដំ​បូង​គេ​ក្រោមជំនួយអាមេរិកនឹង​ចាប់​ផ្តើមដំណើរការនៅ​ខែ​នេះ


កសិ​ដ្ឋាន​បង្កាត់​​ពូជត្រី និង​ផលិត​ចំ​ណី​ត្រី​ដ៏ទំ​នើប​ដំ​បូង​គេ​នៅ​កម្ពុជា ដែល​បានទទួ​ល​ជំ​នួយ​ថវិកា​រ ពី​សហ​រដ្ឋ​អាមេរិក​នឹង​​ដាក់​ឲ្យ​ដំ​ណើរ​ការ​ដើម្បី​ភ្ញាស់​ពូជ​ត្រីនៅ​ខែ​មិថុ​នា​នេះ។

ការចាប់ផ្តើម​​ផលិត​ចំ​ណី​ត្រីគឺ​​ត្រូវប្រើ​ប្រាស់​​សណ្តែក​សៀង​នាំ​ចូល​ពី​អាមេរិក​​ នេះ​បើ​យោង​តាម​សេច​ក្តី​ជូន​ដំ​ណឹង​របស់​សមាគម​សណ្ដែក​សៀង​អាមេរិក​ (ASA)។

មាន​ទី​តាំង​នៅ​ខេត្ត​សៀម​រាប កសិ​ដ្ឋាន​បង្កាត់​​ពូជ និង​ចំ​ណី​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​​គម្រោង​អភិវឌ្ឍន៍​វារីវប្បកម្ម​សម្រាប់​និរន្តរភាព​ពាណិជ្ជកម្ម​​នៅ​កម្ពុជា (CAST) ដែល​ត្រូវ​​បានអនុវត្ត​ដោយ​សមាគម​សណ្ដែក​សៀង​អាមេរិក​ (ASA) ហើយមាន​ការ​​​​គាំទ្រ​ថវិកា​ ១៧.១ ​លាន​​ដុល្លារ​​ពី​​ក្រសួង​​កសិកម្ម​អាមេរិក។​

សេច​ក្តី​ប្រ​កាស​ព័ត៌​មាន​របស់​ ASA ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​ ៣០ ឧសភា​បាន​ឲ្យ​ដឹង​ថា​៖​«​គម្រោង​អភិវឌ្ឍន៍​វារីវប្បកម្ម​សម្រាប់​និរន្តរភាព​ពាណិជ្ជកម្ម​​ នឹង​បង្កើន​ផលិត​កម្ម​ពូជ​ត្រី​ដែល​មាន​តម្រូវ​ការ​ខ្ពស់​សម្រាប់​ទី​ផ្សារ​កម្ពុជា និង​បន្ត​អភិវឌ្ឍន៍​ឧស្សា​ហ​កម្ម​ចិញ្ចឹមត្រី​»។ ASA បាន​បញ្ជាក់ថា​៖​«​ចំ​ណុច​ចម្បង​របស់គម្រោង​​នេះ​គឺ​ពង្រឹង​ផលិត​កម្ម​ត្រី​ក្នុង​ស្រុក​តាម​រយៈ​ការ​ភ្ញាស់​កូន​ត្រី​ និង​ចំ​ណី​​ដែល​មាន​គុណ​ភាព»។

គម្រោង​ទាំង​មូល​មាន​គោល​ដៅ​​ដើម្បី​បង្កើន​លទ្ធភាព​ ក្នុង​ការ​បង្កាត់​ពូជ​ត្រី និង​ចំណី និង​​​ពង្រឹង​ទំនាក់ទំនង​ទាំង​អស់​​​ក្នុង​ចង្វាក់​តម្លៃនៃ​ផលិត​កម្ម​ត្រី​រាប់​​ចាប់​ពី​ការ​​ភ្ញាស់ ដល់​​​ក្រុមហ៊ុន​​ផលិត​ អ្នក​ទិញ​ និង​ក្រុមហ៊ុន​ចែកចាយ​។​

គម្រោង​នេះ​នឹង​គ្រប​ដណ្ដប់​លើ​ទីផ្សារ​សំខាន់​ៗ​នៅ​ភ្នំពេញ ​សៀមរាប ​និង​ខេត្ត​ចំនួន ​៦ ដែល​​នៅ​​តាម​ដង​ទន្លេ ដូច​ជា​ខេត្ត​កណ្ដាល​ កំពង់​ចាម​ កំពង់​ធំ​ សៀម​រាប​ បាត់​ដំបង ​និង​ពោធិ៍​សាត់​។​

ផលិត​កម្ម​ចិញ្ចឹម​ត្រី​នៅ​កម្ពុជា​មាន​កំ​ណើន​យ៉ាង​ខ្លាំង​ជា​ប្រ​ចាំ​ឆ្នាំ ដោយ​មាន​អត្រា​កំណើន​យ៉ាង​ហោច​ណាស់ ១៧ ភាគរយ​ក្នុង​មួយ​ឆ្នាំ​គិត​មក​ត្រឹម​ឆ្នាំ ២០១៧។ នេះ​បើ​យោង​តាម​ ASA។ គ្រាន់​តែ​ក្នុង​ឆ្នាំ ២០១៧ ផលិត​កម្ម​ការ​ចិញ្ចឹម​ត្រី​មាន​ទំហំ​រហូត​ដល់​ ២០ ម៉ឺន​តោន។

តាមដានព័ត៌មានថ្មីៗ ឬចង់ស្វែងរកអចលនទ្រព្យនៅកម្ពុជា សូមចូលទៅកាន់ Realestate.com.kh!

 

 

 

Comments