គេហទំព័រ Realestate.com.kh ដែលផ្តល់សេវាកម្មផ្សព្វផ្សាយអចលនទ្រព្យធំបំផុតនៅកម្ពុជាបានសហការជាដៃគូជាមួយគេហទំព័រអចលនទ្រព្យដ៏ធំមួយរបស់ចិឈ្មោះថា Fang.com។
Fang.com គឺជាគេហទំព័រឈានមុខគេមួយផ្នែកឧស្សាហកម្មអចលនទ្រព្យនៅប្រទេសចិនដីគោក។ ដែលផ្តោតលើការច្នៃប្រឌិតតាមអ៊ីនធើចំពោះផ្ទះថ្មីៗ ផ្ទះសម្រាប់លក់បន្ត ការជួលផ្ទះ ការតុបតែងផ្ទះ ការស្រាវជ្រាវផ្នែកឧស្សាហកម្មអចលនទ្រព្យ ។ល។ ហើយវាបានក្លាយជាកម្មវិធីអនឡាញផ្នែកអចលនទ្រព្យ ឈានមុខគេកម្រិតខ្ពស់បំផុតសម្រាប់កុំព្យូទ័រ និងទូរស័ព្ទដៃដែលជំរុញទីផ្សារកាន់តែទូលំទូលាយ។
ចាប់តាំងពីការបង្កើតគេហទំព័រនេះមក ក្រុមហ៊ុន Fang បានបញ្ចេញភាពខ្លាំងរបស់ខ្លួនទៅលើបច្ចេកវិទ្យាទំនើប ដូចជាទិន្នន័យធំ និងបច្ចេកវិទ្យា AI (artificial intelligence) ។ នៅដើមឆ្នាំ ២០១៨ ក្រុមហ៊ុនបានបង្កើតកម្មវិធី cloud ចំនួនបីដូចជា ៖ “Agent Cloud”, “Development Cloud” និង “Home Cloud” ដែលអនុញ្ញាតឱ្យអ្នកប្រើ អាចប្រើកម្មវិធីសំខាន់ៗទាំងបីនេះបាន។ ការវិភាគទិន្នន័យដ៏ធំនេះគឺដើម្បីជួយដល់ដៃគូក្នុងការកំណត់ សក្តានុពលទីផ្សារតាមរយៈការភ្ជាប់អតិថិជនដែលជាអ្នកផ្គត់ផ្គង់ និងជាអ្នកប្រើប្រាស់ និងផ្តល់ឱ្យពួកគេនូវ ប្រព័ន្ធសេវាកម្មដែលមានប្រសិទ្ធភាព និងឆ្លាតវៃដែលនាំមកនូវលទ្ធផលគ្រប់គ្រង និងបទពិសោធន៍ កាន់តែល្អជាងមុន។
ក្នុងរយៈពេលពី ៣ ទៅ ៥ ឆ្នាំខាងមុខទៀត ក្រុមហ៊ុន Fang.com នឹងប្រកាន់ខ្ជាប់ការចែករំលែកនូវ គុណសម្បត្តិបច្ចេកវិទ្យាជាមួយដៃគូនៅក្នុងឧស្សាហកម្មគេហដ្ឋានដើម្បីលើកកម្ពស់ទីផ្សារបន្ថែម។
យោងតាមទិន្នន័យដែលពាក់ព័ន្ធ បច្ចុប្បន្ននេះ Fang.com គ្របដណ្តប់នៅក្នុងទីក្រុងចំនួន ៦៥៨ មាន ២៤ ប្រទេសជុំវិញពិភពលោក។ មានអ្នកចូលមើល ១២០ លាននាក់ជារៀងរាល់ខែ អ្នកចុះឈ្មោះប្រើប្រាស់ ១១០ លាននាក់ អ្នកប្រើប្រាស់បង់ប្រាក់ ៣០ លាននាក់ និងអ្នកប្រើញឹកញាប់ ១. ពាន់លាននាក់។
ជាពិសេសចំនួននៃអ្នកប្រើក្នុងការទិញ និងចូលប្រើសេវាកម្មម្តងទៀតមានចំនួនជាមធ្យម ៤៥ លាននាក់។ ចំនួនអ្នកប្រើអាជីវកម្មដូចជាភ្នាក់ងារ និងអ្នករចនាគេហដ្ឋានមានចំនួន ៥.៦៧ លាននាក់ខណៈដែលចំនួន អ្នកប្រើប្រាស់ដែលចូលរួមក្នុងការទិញ ឬចូលប្រើម្តងទៀតមានចំនួន ៩៨ លាននាក់។
Fang.com បានសម្រេចនូវការអភិវឌ្ឍដ៏ទូលំទូលាយមួយនៅក្នុងបច្ចេកវិទ្យាទូរស័ព្ទចល័ត ផលិតផល និងការធ្វើទីផ្សារ ដែលក្តោបក្តាប់លើទីផ្សារអចលនទ្រព្យនៅក្នុងផ្នែកទូរស័ព្ទចល័ត។ រហូតមកដល់ពេលនេះ ចំនួនអ្នកប្រើប្រាស់កម្មវិធី (APP) នៅក្នុងពិភពលោកមានលើសពី ២០០ លាននាក់ ហើយរយៈពេលប្រើប្រាស់ ជាមធ្យមរបស់ APP មានចំនួន ៤.០៤ លានម៉ោងក្នុងមួយខែដែលមានន័យថាមានអ្នកទិញគោលដៅមានចំនួន ១៣ លាននាក់ជារៀងរាល់ថ្ងៃ។
យោងតាមទិន្នន័យពី iResearch នៅខែមករា - កុម្ភៈ ឆ្នាំ ២០១៨ ចំនួននៃ MAUs (អ្នកប្រើប្រាស់សកម្មប្រចាំខែ) របស់គេហទំព័រ Fang.com នៅលើកុំព្យូទ័រមានគំលាតឆ្ងាយជាងដៃគូប្រជែងរបស់ខ្លួន។
យោងតាមទិន្នន័យពី iResearch ខែកុម្ភៈ ឆ្នាំ ២០១៨ ចំនួនអ្នកចូលមើល និងរយៈពេល (ម៉ោង) នៃការរុករកដែលមានប្រសិទ្ធភាពប្រចាំខែនៅលើគេហទំព័រ Fang.com តាមរយៈកុំព្យូទ័រ គឺលើសពីដៃគូប្រកួតប្រជែងរបស់ពួកគេឆ្ងាយ។
មានអ្វីនៅលើគេហទំព័រ Fang.com?
កាតាឡុក៖
- គម្រោងថ្មីៗ
- លក់បន្ត និងភតិសន្យា
- ទិញ និងជួល
- អគារជួសជុលឡើងវិញ
- តម្លៃមធ្យម (តាមតំបន់ និងកន្លែងស្នាក់នៅ)
- កន្លែងសម្រាប់ការិយាល័យ
- កន្លែងសម្រាប់ហាងទំនិញ
ផ្ទាំងមុខងារ៖
- ប្រអប់ឧបករណ៍សម្រាប់អ្នកទិញ
- វេទិកាសម្រាប់ម្ចាស់អចលនទ្រព្យ
- ប្រជាប្រិយភាព និងការវាយតម្លៃ
- គោលការណ៍ណែនាំ និងការអប់រំ
- ព័ត៌មាន និងទំនោរក្នុងវិស័យអចលនទ្រព្យ
- ហិរញ្ញវត្ថុ និងវិស័យពាក់ព័ន្ធ
- ទីផ្សារអន្តរជាតិ
- វិចិត្រសាល (រូបភាពគម្រោងពីលើអាកាស និងវីដេអូ)
កម្មវិធីរបស់ Fang.com
ប្រព័ន្ធផ្សព្វផ្សាយសង្គម
Fang.com បានបង្កើត និងធ្វើឱ្យប្រសើរឡើងនូវមូលដ្ឋានទិន្នន័យនៃការចុះបញ្ជីអចលនទ្រព្យក្នុងស្រុកនៅ ប្រទេសចិន។ លើសពីនេះទៅទៀតក្រុមហ៊ុនបានដើរតាមទំនោរទីផ្សារអនឡាញដោយ យកចិត្តទុកដាក់ តាមរយៈការដាក់ឱ្យប្រើ WeChat, Weibo បានលឿន។ ទាំងមាតិកា និងកម្មវិធីចរាចរសំខាន់ៗដទៃទៀត នាពេលបច្ចុប្បន្ន ព្រមទាំងបានចេញផ្សាយនូវមាតិកាដែលមានគុណភាពខ្ពស់ជាច្រើននាំឱ្យបង្កើតបាន ម៉ាកយីហោដ៏រឹងមាំរបស់ខ្លួន។ រហូតមកដល់ពេលនេះ Fang.com បានទទួលការចូលមើលជាមធ្យមប្រចាំថ្ងៃជាង ៧ លាននាក់ និងអ្នកគាំទ្រច្រើនជាង ៥ លាននាក់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ខ្លួន។ វាបានក្លាយជាកម្លាំង ដ៏ខ្លាំងក្លាមួយដើម្បីជំរុញឱ្យមានទិន្នន័យដ៏ធំនៃឧស្សាហកម្មអចលនទ្រព្យរបស់ប្រទេសចិន។
ហេតុអ្វីវាមានសារៈសំខាន់ក្នុងការធ្វើការជាមួយ Fang.com?
Fang.com Overseas Real Estate ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១០ ។ ការចុះបញ្ជីអចលនទ្រព្យរបស់ពួកគេ មាននៅសហរដ្ឋអាមេរិក អូស្ត្រាលី ជប៉ុន ចក្រភពអង់គ្លេស សិង្ហបុរី ក្រិក ម៉ាឡេស៊ី កាណាដា ។ល។ បានផ្តល់ភាព ជោគជ័យដល់អ្នកអភិវឌ្ឍន៍ និងភ្នាក់ងារអចលនទ្រព្យនៅបរទេសច្រើនជាង ២០០ មកហើយ។ ផ្តល់ជូននូវសេវាកម្ម ជាច្រើនដូចជាការប្រឹក្សាយោបល់ ការស្វែងរកផ្ទះ ការលក់និងការជួល។ សំខាន់ជាងនេះទៀតជួយអតិថិជនក្នុង ការចរចារជាមួយអ្នកទិញជនជាតិចិនដោយមិនចាំបាច់ចាកចេញពីប្រទេសរបស់ពួកគេតាមរយៈកម្មវិធីគេហទំព័រទូលំទូលាយរបស់ខ្លួន និងការផ្សព្វផ្សាយតាមអនឡាញសម្រាប់អ្នកអភិវឌ្ឍន៍ និងភ្នាក់ងារដែលចង់បានផលចំណេញ ពីទីផ្សារធំនៅក្នុងប្រទេសចិន ឬប្រតិបត្ដិការប្រកបដោយវិជ្ជាជីវៈជំនួសដៃគូដែលមិនចង់បើកអាជីវកម្មផ្ទាល់ នៅប្រទេសចិន។ ថ្មីៗនេះក្រុមហ៊ុន Fang.com បានក្លាយជាដៃគូរតែមួយគត់ជាមួយក្រុមហ៊ុន Realestate.com.kh ដើម្បីពង្រីកអាជីវកម្ម និងសេវាកម្មរបស់ខ្លួនទៅក្នុងទីផ្សារអចលនទ្រព្យនាពេលខាងមុខនៅប្រទេសកម្ពុជា ដែលវិនិយោគិនចិនបានដើរតួនាទីឈានមុខគេក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះផងដែរ។ អាចនិយាយបានថាភាពជាដៃគូរវាងគេហទំព័រអចលនទ្រព្យទាំងពីរនេះនឹងក្លាយជាការចងភ្ជាប់ដ៏រឹងមាំសម្រាប់ អ្នកដែលកំពុងប្រតិបត្តិការ ឬកំពុងរៀបចំផែនការប្រតិបត្តិការនៅក្នុងទីផ្សារអចលនទ្រព្យ SinoCam ។
Comments