+855 92 92 1000
Logo
ធនាគារអភិវឌ្ឍន៍អាស៊ីផ្តល់ថវិកាជិត១លានដុល្លារអភិវឌ្ឍន៍ តំបន់ទេសចរណ៍ខេត្តកែប
Updated on: June 7, 2022, 12:22 a.m.
Published on: November 28, 2017, 6:13 p.m.

ធនាគារអភិវឌ្ឍន៍អាស៊ីផ្តល់ថវិកាជិត១លានដុល្លារអភិវឌ្ឍន៍ តំបន់ទេសចរណ៍ខេត្តកែប


ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ថវិកាចំនួន ៩៥០,០០០​ ដុល្លារអាមេរិក សម្រាប់គម្រោង ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ ដែលនឹងអភិវឌ្ឍន៍នៅតំបន់ជុំវិញផ្សារក្តាមដែលជាផ្សារល្បី ល្បាញមួយ នៅខេត្តកែប។ នេះបើយោង តាមលោក សុខ សុគុណ អគ្គនាយករង អគ្គនាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ នៃក្រសួងទេសចរណ៍។​​​

ក្នុងអំឡុងពិធីបើកការដ្ឋានគម្រោងអភិវឌ្ឍន៍ហេដ្ឋានរចនាសម្ព័ន្ធ ដែលធ្វើឡើងដោយក្រសួងទេចរណ៍ លោក សុគុណ បានមានប្រសាសន៍ថា "ធនាអភិវឌ្ឍន៍អាស៊ីបានផ្តល់ថវិកាដល់គម្រោងនេះ ដើម្បីទាក់ទាញភ្ញៀវ ទេសចរបរទេស និងក្នុងស្រុកបន្ថែមទៀតឲ្យមកកាន់តំបន់ឆ្នេរសមុទ្រគោលដៅ ហើយនឹងត្រូវបង្កើតជាមជ្ឈមណ្ឌលទេសចរណ៍សាងសង់ប្រព័ន្ធលូ និងសាងសង់បង្គន់អនាម័យសាធារណៈ។ គម្រោងហេដ្ឋារចនាសម្ព័ន្ធនេះនឹងបញ្ចប់ដំណើរការនៅខែសីហាឆ្នាំក្រោយ។"

កែបគឺជាខេត្តមួយក្នុងចំណោមខេត្តគោលដៅទេសចរណ៍ឆ្នេរសមុទ្រដ៏មានប្រជាប្រិយភាពរបស់កម្ពុជារួមជាមួយខេត្តកំពត និងខេត្តព្រះសីហនុហើយខេត្តនេះមានភាពល្បីល្បាញដោយសារតែវិស័យទេសបែបធម្មជាតិ (ឬអេកូទេសចរណ៍)។ កាលពីខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ ក្រសួងបរិស្ថានដែលមានសមាជិកប្រទេសអាស៊ានទាំងអស់បានជ្រើសរើស  និងផ្តល់ពានរង្វាន់ដល់ខេត្តកែបថាជា "ទីក្រុងដែលមាននិរន្តរភាពបរិស្ថានក្នុងតំបន់អាស៊ាន។”

ភ្នាក់ងារអចលនទ្រព្យក្នុងស្រុកស្វាគមន៍ចំពោះការផ្ដល់មូនិធិអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់ADBនៅខេត្តកែប។ លោក សុខ គែន ស្ថាបនិកក្រុមហ៊ុន Kampot Property មានប្រសាសន៍ថាការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅខេត្តកែបនឹងធ្វើឱ្យខេត្តមាត់សមុទ្រមួយនេះកាន់តែមានភាពទាក់ទាញចំពោះភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។ ទន្ទឹមនេះគម្រោងនេះនឹងជួយជម្រុញតម្លៃដីនៅជុំវិញផ្សារក្ដាមឱ្យកើនឡើងផងដែរ ដែលនេះជា ដំណឹងល្អមួយសម្រាប់ម្ចាស់ដីក្នុងស្រុក។

ស្របពេលជាមួយគ្នា លោក ម៉ម សេរីបញ្ញា ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន Easy Property Investment លើកឡើង ថាការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធចាំបាច់មែនទែន សម្រាប់ទីក្រុងថ្មីដូចជាកែប។ ការផ្ដល់មូលនិធិអភិវឌ្ឍន៍ហេដ្ឋា រចនាសម្ព័ន្ធរបស់  ADB ដើរតួនាទីយ៉ាងសំខាន់ក្នុង ការអភិវឌ្ឍន៍ខេត្តមួយនេះ ជាពិសេសវិស័យទេសចរណ៍។ ខេត្តកែប មានលក្ខណៈស្រដៀងគ្នានឹង ភូកេតនៅប្រទេសថៃ និងបាលីនៅឥណ្ឌូនេស៊ីដោយសារតែវាមានបរិយាកាសធម្មជាតិល្អ ដែលទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអ៊ឺរ៉ុប ចង់ទៅលេងទីនោះ។

ស្វែងរកអចលនទ្រព្យសមាប់ជួល និងលក់នៅកែប នៅលើគេហទំព័រ Realestate.com.kh!

 

 






 

 







Comments