+855 92 92 1000
Logo
ខេត្តកំពតកំពូលចិត្ត ពេលនេះកំពុងទាក់ទាញវិនិយោគជប៉ុនបណ្តើរៗហើយ!
Updated on: June 7, 2022, 4:26 a.m.
Published on: March 11, 2019, 3:45 p.m.

ខេត្តកំពតកំពូលចិត្ត ពេលនេះកំពុងទាក់ទាញវិនិយោគជប៉ុនបណ្តើរៗហើយ!


 

ខេត្តកំពតជាខេត្តមួយដែលកំពុងតែទាក់ទាញភ្ញៀវទេសចរណ៍ស្ទើរតែគ្រប់ទិសទីឱ្យទៅកំសាន្តទាំងភ្ញៀវជាតិ និងអន្តរជាតិដោយសារតែខេត្តមួយនេះមានអំណោយផលផ្នែកធម្មជាតិ ដោយមានទាំងភ្នំ ព្រែក សមុទ្រ និងព្រៃលិចទឹកជាដើម។ មិនត្រឹមតែប៉ុណ្ណោះការធ្វើដំណើរត្រឹមតែពី២ទៅ៣ម៉ោងប៉ុណ្ណោះពីភ្នំពេញ។

ភាពស្ងប់ស្ងាត់អមទៅដោយធម្មជាតិជាមួយនឹងសំណង់អគារបុរាណដែលសល់ពីជំនាន់អាណានិគមបារាំងបានធ្វើឱ្យខេត្តកំពតក្លាយជាតំបន់ដែលកំពុងតែមានសក្តានុពលបំផុតនៅក្នុងការវិនិយោគទៅលើវិស័យដែលពាក់ព័ន្ធទៅនឹងទេសចរណ៍ដូចជាសណ្ឋាគារ រីសត រមនីយដ្ឋាន ភោជនីដ្ឋាន រឺសេវាកម្មទេសចរណ៍ជាដើម។​

អានអត្ថបទបន្ថែមអំពី៖ ខេត្តកំពតបង្ហាញពីឱកាសវិនិយោគថ្មីជាមួយរមណីដ្ឋានបែបធម្មជាតិ!

ដោយមើលឃើញពីឳកាសដែលកម្រនេះមានអ្នកវិនិយោគក្នុងស្រុក និងក្រៅស្រុកជាច្រើនបានចាប់យកខេត្តដ៏តូចច្រឡឹងនេះមកអភិវឌ្ឍន៍តាមជំនាញរៀងៗខ្លួន។ តួយ៉ាងកាលពីថ្ងៃទី២៨ ខែកុម្ហៈ កន្លងទៅនេះមានក្រុមតំណាងអ្នកវិនិយោគជប៉ុនមួយ ទើបតែបានចូលជួបជាមួយនឹងលោក ជាវ​ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងបង្ហាញពីចំនាប់អារម្មណ៍ក្នុងការវិនិយោគទៅលើការសាងសង់សណ្ឋាគារ និងបឹងកាឡូនៅក្នុងខេត្តនេះ។

គម្រោងនេះនឹងធ្វើឡើងលើដីសរុប៤ហិចតាដែលមានទីតាំងស្ថិតនៅក្នុងឃុំត្រើយកោះ ដែលជាទីតាំងពេញនិយមបំផុតសម្រាប់សាងសង់សំណង់ប្រភេទសណ្ឋាគារ រីសត រឺបឹងកាឡូ។

ទន្ទឹមនឹងនេះតាមការបង្ហាញពីលោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបាន​ឱ្យដឹងថា​គម្រោងវិនិយោគរបស់ជប៉ុននេះគឺពិតជាមានប្រាកដមែន ប៉ុន្តែទាក់ទិននឹងថាតើគម្រោងនេះនឹងចាប់ផ្តើមនៅថ្ងៃណារឺនឹងចំនាយមូលធនសរុបប៉ុន្មាននៅមិនទាន់ប្រាកដនោះទេ​។​

លោកបន្ថែមទៀតថាបច្ចុប្បន្ននេះក្រុមហ៊ុនវិនិយោគជប៉ុនប្រហែលជាកំពុងតែធ្វើការសិក្សាទៅលើគម្រោងទាំងមូលនៅឡើយទើបមិនទាន់មានការបញ្ជាក់អ្វីផ្សេងក្រៅពីនេះ។

លោក សយ ស៊ីណុល មានសុទិដ្ឋិនិយមយ៉ាងខ្លាំងថាគម្រោងនេះនឹងនាំមកនូវការអភិវឌ្ឍន៍ និងចំណូលលកាន់តែច្រើនដើម្បីជួយធ្វើឲ្យសេដ្ឋកិច្ចរបស់ខេត្ត និងប្រជាពលរដ្ឋនៅក្នុងខេត្តនេះមានភាពប្រសើរឡើង។

ក្រៅពីនេះលោកមានសេចក្តីរំពឹងចង់ឱ្យមានអ្នកវិនិយោគផ្សេងៗជាពិសេសគឺវិនិយោគិនជប៉ុនជាច្រើនទៀតឱ្យមកចូលវិនិយោគនៅលើវិស័យទេសចរណ៍ និងធុរកិច្ចនេះបន្ថែមទៀតនៅក្នុងខេត្តកំពត។

គូសបញ្ជាក់ផងដែរថាតាំងពីខេត្តព្រះសីហនុមានកំំណើនជនជាតិចិនកើនឡើងមក ខេត្តកំពតបានជំនួសតំណែងខេត្តព្រះសីហនុដើម្បីទទួលយកភ្ញៀវទេសចរណ៍យ៉ាងច្រើនសន្ធឹកសន្ធាប់ ពោលគឺនៅក្នុងឆ្នាំ២០១៨មានចំនួនភ្ញៀវជាតិ និងអន្តរជាតិរហូតដល់ទៅ ១.៨លាននាក់ឯណោះ៕

ប្រសិនបើអ្នកចាប់អារម្មណ៍ប្រធានបទផ្សេងៗ ជុំវិញការវិនិយោគនៅកម្ពុជា សូមអានមគ្គុទេសណែនាំសម្រាប់អ្នកវិនិយោគក្នុងឆ្នាំ ២០១៩

ស្វែងរកអចលនទ្រព្យសម្រាប់លក់ជួលនៅក្នុងខេត្តកំពត់សូមចូលទៅកាន់ Realestate.com.kh!

Comments