+855 92 92 1000
Logo
JICA បានបោះលុយមួយចំនួនធំ សង់ស្ពានចំនួន៥នៅខេត្តក្រចេះ
Updated on: June 2, 2022, 9:04 p.m.
Published on: March 14, 2019, 9:02 a.m.

JICA បានបោះលុយមួយចំនួនធំ សង់ស្ពានចំនួន៥នៅខេត្តក្រចេះ


ខេត្តក្រចេះមានសក្ដានុពលជាគោលដៅបរិស្ថាន និងអេកូទេសចរណ៍ ដែលមានរមណីយដ្ឋានព្រែកកាំពីដែលមានសត្វផ្សោតទឹកសាបដ៏កម្រនៅលើពភពលោក។ បច្ចុប្បន្នខេត្តក្រចេះមានផ្លូវគមនាគមន៍តភ្ជាប់៣ខ្សែគឺផ្លូវជាតិលេខ៧A ចម្ងាយ៣៤0គីឡូម៉ែត្រពីរាជធានីភ្នំពេញ និងផ្លូវកៅស៊ូកំណាត់ផ្លូវជាតិលេខ៧៣មួយខ្សែកាត់ស្រុកតំបែខេត្តត្បូងឃ្មុំមកទល់នឹងស្រុកឆ្លូង និងមានផ្លូវតាមជួរមាត់ទនេ្លមួយខ្សែទៀតមានចម្ងាយប្រហាក់ប្រហែលនឹងផ្លូវទឹកទនេ្លមេគង្គ២២០គីឡូម៉ែត្រ ។

អានអត្ថបទបន្ថែមអំពី៖ ស្វែងយល់អំពីច្បាប់កម្មសិទ្ធិដីធ្លីនៅកម្ពុជា!

លោក ស្រេង ស្រស់ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តក្រចេះបានឱ្យដឹងថាទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA បានបោះលុយមួយចំនួនធំសាងសង់ស្ពានសំខាន់ៗចំនួន៥នៅបណ្ដោយកំណាត់ផ្លូវលេខ៧៣ពីក្រចេះទៅឆ្លូង ។

ស្ពានដែលកំពុងសាងសង់នេះរួមមាន ស្ពានសណ្ដាន់ ស្ពានព្រែកឬស្សី ស្ពានអន្លង់កេះ និងព្រែកឆ្លូងដែលស្ពានទាំង៤នេះស្ថិតក្នុងស្រុកឆ្លូង និងស្ពានទី៥គឺស្ពានពាមទេ ស្ថិតក្នុងស្រុកចិត្របុរី និងក្រុងក្រចេះ ដែលស្ពានទាំង៥មានប្រវែងសរុប ៤៦០ម៉ែត្រ។

លោកបានបន្ថែមថាគម្រោងនេះកំពុងសាងសង់ដោយក្រុមហ៊ុនសំណង់ HAZAMA ដែលនឹងត្រូវចំណាយពេល ២៨ខែក្នុងការសាងសង់ ពោលគឺនឹងត្រូវបញ្ចប់នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ ៕

ស្វែងរកព័ត៌មានទាក់ទងនឹងការអភិវឌ្ឍន៍អចលនទ្រព្យសម្រាប់ជួលលក់សូមចូលទៅកាន់ Realestate.com.kh!

Comments