+855 92 92 1000
Logo
អចលនទ្រព្យវៀតណាម ស្រូបយកវិនិយោគិនទាំងចិន ទាំងជប៉ុន
Updated on: May 23, 2022, 5:02 a.m.
Published on: March 4, 2019, 11:37 a.m.

អចលនទ្រព្យវៀតណាម ស្រូបយកវិនិយោគិនទាំងចិន ទាំងជប៉ុន


វិស័យអចលនទ្រព្យរបស់ប្រទេសវៀតណាមបានបន្តមានភាពរឹងមាំក្នុងឋានៈជាសេដ្ឋកិច្ចខ្លាបីឆ្នាំជាប់ៗគ្នា និងបានស្រូបយកអ្នកវិនិយោគទាំងចិន និងជប៉ុនជាមួយទឹកប្រាក់វិនិយោគរាប់ពាន់លានដុល្លារ ។

យោងតាមក្រសួងផែនការ និងបរិស្ថានវៀតណាមបានបង្ហាញថាការវិនិយោគដោយផ្ទាល់ពីបរទេសលើវិស័យអចលនទ្រព្យមានសរុបចំនួន៧០០លានដុល្លារនៅក្នុងគម្រោងចំនួន៦១៨។ គម្រោងថ្មីចំនួន៣៩ត្រូវបានអនុម័ត ហើយភ្នាក់ងារអចលនទ្រព្យចំនួន២,២៧៩ត្រូវបានផ្តល់អាជ្ញាប័ណ្ណដែលនេះតំណាងឲ្យការកើនឡើងជិត៧០ភាគរយបើធៀបនឹងឆ្នាំមុនៗកន្លងមក ។

អានអត្ថបទបន្ថែមអំពី៖ ក្រុមហ៊ុនជប៉ុនចំនួន៥២នឹងមកវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជា!

វិនិយោគិនសិង្ហបុរី ហុងកុង និងតៃវ៉ាន់គឺជាអ្នកទិញអចលនទ្រព្យអាផាតមេនមានសេវាកម្មថែទាំ (service apartment) និងខុនដូច្រើនជាងគេក្នុងអត្រារហូតដល់ទៅ៧៥ភាគរយនៃទីផ្សារទិញហើយដាក់ជួល។

ក្រុមហ៊ុន Kajima របស់ជប៉ុនបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុន Indochina Capital ដែលមានមូលដ្ឋាននៅទីក្រុងហាណូយនឹងធ្វើការវិនិយោគលើគម្រោងប្រកបដោយសក្តានុពលចំនួន ៥០ ក្នុងរយៈពេល ១០ ឆ្នាំ ដែលនឹងរួមបញ្ចូលនូវ អាផាតមេន សណ្ឋាគារ និងអគារការិយាល័យ ។

ក្រៅពីនោះមានក្រុមហ៊ុនជប៉ុនផ្សេងទៀតដូចជា Creed Group, Tokyu, Hankyu Realty, Nishi-Nippon Railroad និង Sanyo Homes ដែលបាន និងកំពុងវិនិយោគ ក្នុងវិស័យអចលនទ្រព្យដែលកំពុងរីកលូតលាស់របស់ប្រទេសវៀតណាម ។

គួរបញ្ជាក់ផងដែរថាអ្នកវិនិយោគទុនបរទេសមិនមែនគ្រាន់​តែចូលមកវៀតណាមដើម្បីបង្កើតប្រតិបត្តិការប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងបានប្តេជ្ញារក្សាទុនរបស់ពួកគេនៅទីនេះទៀត ពោលគឺពួកគេមានបំណងនៅទីនេះសម្រាប់រយៈពេលវែង ៕

ស្វែងរកព័ត៌មានទាក់ទងនឹងការអភិវឌ្ឍន៍អចលនទ្រព្យសម្រាប់ជួលលក់សូមចូលទៅកាន់ Realestate.com.kh!

Comments