+855 92 92 1000
Logo
ជប៉ុនចាប់ផ្តើមជំរុញវិនិយោគិនរបស់ខ្លួនមកវិនិយោគនៅកម្ពុជាឲ្យបានច្រើន
Updated on: May 30, 2022, 9:35 p.m.
Published on: May 29, 2019, 11:14 a.m.

ជប៉ុនចាប់ផ្តើមជំរុញវិនិយោគិនរបស់ខ្លួនមកវិនិយោគនៅកម្ពុជាឲ្យបានច្រើន


នៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០១៩ នេះ ប្រមុខរដ្ឋាភិបាលកម្ពុជាបានធ្វើទស្សនកិច្ចនៅ ប្រទេសជប៉ុន។ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានជួបជាមួយលោក ម៉ាសាហ៉ីរ៉ូ អីម៉ាមូរ៉ា អ្នកតំណាងសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា ដើម្បីជួបពិភាក្សាការងាររវាងប្រទេសទាំងពីរ។

សមាជិកសភារបស់ជប៉ុនបានអបអរសាទរដល់ភាពរីកចម្រើនរបស់ប្រទេសកម្ពុជា និងបានសន្យាជួយជំរុញវិនិយោគិនជប៉ុនឱ្យមកវិនិយោគនៅកម្ពុជាកាន់តែច្រើនថែមទៀត ដើម្បីលើកស្ទួយដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជាបន្ថែមទៀត។

បើតាមប្រភពព័ត៌មាន Fresh News ភាគីជប៉ុនបានបង្ហាញជំហរក្សាទំនាក់ទំនងជប៉ុន-កម្ពុជាឲ្យន់តែល្អប្រសើរឡើងនៅពេលអនាគត។ ជាពិសេសបានប្រកាសប្តេជ្ញាចិត្តជំរុញឱ្យអ្នកវិនិយោគជប៉ុនកាន់តែច្រើនថែមទៀតមកបណ្តាក់ទុករកស៊ីនៅកម្ពុជា។ សមាជិកសភាទាំងអស់នេះបានលើកពីភាពអំណោយផលជាច្រើនសម្រាប់ការវិនិយោគនៅកម្ពុជា។

ភាគីជប៉ុនហាក់មានជំនឿជាក់លើសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា ហេតុនេះហើយសមាជិកសភារបស់ ប្រទេសនេះបានលើកឡើងថាខ្លួននឹងជំរុញឱ្យអ្នកវិនិយោគជប៉ុនបន្តចូលមកបណ្តាក់ទុនឲ្យកាន់តែខ្លាំងក្លាថែមទៀត។

លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ដែរថាគោលបំណងនៃដំណើរទស្សនកិច្ច មកកាន់ប្រទេសជប៉ុនពេលនេះ គឺដើម្បិជាមួយវិនិយោគិន អ្នកអភិវឌ្ឍន៍ ក្រុមហ៊ុនផ្សេងៗរបស់ជប៉ុនផងដែរ ដើម្បីបង្ហាញពីគេឱកាសវិនិយោគ​នៅកម្ពុជា។

រំលឹកផងដែរថា បច្ចុប្បន្នទំនាក់ទំនងកម្ពុជាជប៉ុនកាន់តែមានភាពល្អប្រសើរហើយជប៉ុនបានផ្តល់ជំនួយយ៉ាងច្រើនដល់កម្ពុជា។ ជាមួយគ្នានេះដែទំហំពាណិជ្ជកម្មរបស់ប្រទេសទាំងពីមានការកើនឡើងគួរឲ្យកត់សម្គាល់​ ចំណែកការវិនិយោគវិញគិតមកដល់ត្រឹមឆ្នាំ ២០១៨ ជប៉ុនបានដាក់ទុនវិនិយោគគិតជាទឹកប្រាក់សរុបប្រមាណជាង ២ ពាន់លានដុល្លារ៕

ចង់វិនិយោគលើវិស័យដីធ្លីនៅកម្ពុជាមែនទេ? លោកអ្នកអាចតាមដានព័ត៌មានថ្មីៗអំពីវិស័យ អចលនទ្រព្យនៅកម្ពុជានៅលើ Realestate.com.kh! 

 

 

Comments