+855 92 92 1000
Logo
ដំណើរឆ្ពោះទៅកាន់វឌ្ឍនភាពរបស់ប្រទេសកម្ពុជាជួបជាមួយអ្នកឧកញ៉ា សៀ ឬទ្ធី
Updated on: June 6, 2022, 5:03 p.m.
Published on: April 3, 2018, 4:03 a.m.

ដំណើរឆ្ពោះទៅកាន់វឌ្ឍនភាពរបស់ប្រទេសកម្ពុជាជួបជាមួយអ្នកឧកញ៉ា សៀ ឬទ្ធី


កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសទាំងបីនៅក្នុងឧបទ្វីបឥណ្ឌូ-ចិន។​ ជាមួយនឹងប្រវត្តិសាស្រ្តដ៏គួរឱ្យចាប់អារម្មណ៍ និងអរិយធម៌-វប្បធម៌មួយដែលទទួលយកឥទ្ធិពលយ៉ាងខ្លាំងពីព្រះពុទ្ធសាសនាបានធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានការចាប់អារម្មណ៍ខ្លាំងបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។

ក្នុងរយៈពេល​១០ឆ្នាំចុងក្រោយនេះកម្ពុជាមានការអភិវឌ្ឍន៏សេដ្ឋកិច្ចរីកចម្រើនលើគ្រប់វិស័យជាមួយនឹងកំណើនយ៉ាងឆាប់រហ័ស ហើយការអភិវឌ្ឍន៍ទាំងនេះត្រូវបានគេមើលឃើញថាបាន ផ្តោតសំខាន់ទៅលើទីក្រុងសំខាន់ៗដូចជាទីក្រុងភ្នំពេញ  ក្រុងព្រះសីហនុ និងខេត្តសៀមរាប

អ្នកឧកញ៉ា សៀ ឬទ្ធី ដែលជានាយកគ្រប់គ្រងរបស់ក្រុមហ៊ុន​ World-Bridge Group បានបង្ហាញបានពីសុទិដិនិយមចំពោះ​សេដ្ឋកិច្ចកម្ពុជាក្នុងពេលបច្ចុប្បន្ន​​​ និងទៅអនាគត។ អ្នកឧកញ៉ា ឬទ្ធី  និយាយថាសេដ្ឋកិច្ចកម្ពុជានឹងរីកចម្រើនឆ្ពោះទៅមុខដូច​ក្នុងឆ្នាំ២០១៧ដែរ។ ជាទូទៅក្នុងឆ្នាំ២០១៨សេដ្ឋកិច្ចកម្ពុជានឹងមិនមានបញ្ហាអ្វីនោះទេបើទោះបីជាមានការបោះឆ្នោតក្នុងឆ្នាំនេះក៏ដោយ។

អ្នកឧកញ៉ា​ ឬទ្ធី បានបន្ថែមទៀតថា ចាប់តាំងពីឆ្នាំ ២០០០ មកដល់ឆ្នាំ២០១៨នេះ វាគឺជាទំព័រថ្មីមួយនៃការអភិវឌ្ឍន៍ដែលសំដៅដល់វិស័យថ្មីមួយផ្សេងទៀតវិស័យអចលទ្រព្យ។  បើយើងក្រឡេកមើលលើសេដ្ឋកិច្ចកម្ពុជាគឺមានវិស័យធំៗចំនួន៤ដែលបានរីកចម្រើនកន្លងមកមានដូចជា៖ វិស័យកសិកម្ម វិស័យឧស្សាហ៍ក​ម្មធនស្រាល វិស័យទេសចរណ៍ និងវិស័យអចលទ្រព្យ។ ប៉ុន្តែក្នុងទសវត្សរ៍ចុងក្រោយនេះវិស័យអចលនទ្រព្យបានក្លាយជាវិស័យចម្បងជាងគេក្នុងចំណោមវិស័យទាំងបួន។

កម្ពុជាត្រូវបានគេចាត់ទុកថាជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់ឆាប់រហ័សបំផុតនៅអាស៊ីអាគ្នេយ៍។ យោងតាមធនាគារពិភពលោកបានឱ្យដឹងថាសេដ្ឋកិច្ច កម្ពុជាបានកើនឡើងជាមធ្យម៧%នៅក្នុងឆ្នាំ២០១៦ និង២០១៧។​ កំណើននេះត្រូវបានគេរំពឹងថានឹងកើនត្រឹម៦,៩%នៅឆ្នាំ២០១៨។

អ្នកឧកញ៉ា​ ឬទ្ធី បានលើកឡើងថាអ្នកសម្រាប់រយៈពេល១៥ឆ្នាំចុងក្រោយកំណើនទិន្នផលក្នុងស្រុកសរុប (GDP) ៧%​ ថេរក្នុងមួយឆ្នាំដោយសារតែកំណើននេះហើយទើបវាបានជម្រុញឲ្យមានអ្នកមានចំណូលមធ្យមច្រើននៅក្នុងទីក្រុងដែលភាគច្រើននៃពួកគេជាយុវជនជំនាន់ក្រោយ។ ប្តីប្រពន្ធក្មេងៗពួកគេចង់ទិញអចលនទ្រព្យ ប៉ុន្តែប្រសិនបើពួកគេចង់ទិញផ្ទះបុរីពួកគេមិនមានលទ្ធភាពទិញនោះទេដោយសារបុរីនៅក្នុងទីក្រុងមានតម្លៃថ្លៃរួចទៅហើយ ដូច្នេះពួកគេត្រូវផ្លាស់ប្តូរនិន្នាការនៃរបៀបរស់នៅពីផ្ទះបុរីទៅជិវិតរស់នៅបែបទំនើបដូចជា៖ ខុនដូ និងអាផាតមេនជាដើម។

នៅពេលបច្ចុប្បន្នទីក្រុងភ្នំពេញបានជាប់ចំណាត់ថ្នាក់ជាទីក្រុងដែលមានភាពរីកចម្រើនឆាប់រហ័សបំផុត និងជាទីក្រុងមានប្រជាជនច្រើនមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដោយសារកម្មករបានផ្លាស់ប្តូរមកពីតាមបណ្តាខេត្តចូលមកកាន់ទីក្រុងសម្រាប់ឱកាសសេដ្ឋកិច្ចថ្មីៗ។

អ្នកឧកញ៉ា​ ឬទ្ធីបាននិយាយថាបច្ចុប្បន្នទីក្រុងភ្នំពេញមានការអភិវឌ្ឍន៍ច្រើន និងការវិនិយោគច្រើន​ ជាពិសេសពីវិនិយោគិនចិន ជប៉ុន និងបណ្តាប្រទេសនានាទៀត។

បច្ចុប្បន្នក្រុមហ៊ុន World-Bridge​ Land របស់កម្ពុជា​បានសហការជាមួយក្រុមហ៊ុន Oxley Holdings ​របស់សិង្ហបុរី ដើម្បីអភិវឌ្ឍន៍គម្រោង The Bridge ដែលនេះមានទីតាំងស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញគ្របដណ្តប់លើផ្ទៃដី ១ហិចតា ស្ថិតនៅជិតទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់។

អ្នកឧកញ៉ា​ ឬទ្ធី និយាយថា “ខ្ញុំមានមោទនភាពក្នុងការនិយាយថា​​ដោយសារតែគម្រោង  The Bridge ដែលជាគម្រោងថ្មីទីមួយរបស់យើង ដែលបានសាងសង់កាលពីបីឆ្នាំមុនខ្ញុំហ៊ាននិយាយថាអគារដ៏ថ្មីស្រឡាងនេះអាចនឹងជម្រុញដល់ទីផ្សារអចលនទ្រព្យក​ម្ពុជាឲ្យកាន់តែរីកចម្រើនឡើង។”

អ្នកឧញ៉ា ឬទ្ធី “យើងចង់នាំយកជិវិតរស់នៅបែបទាន់សម័យសម្រាប់កម្ពុជា ដែលរាជធានីភ្នំពេញត្រូវតែក្លាយទៅជាលំនៅដ្ឋានដ៏ខ្ពស់ស្កឹមស្កៃ។”  

គម្រោង The Bridge មានចំនួនពីរអគារ ដែលភ្ជាប់គ្នា​ដោយស្ពាននៅផ្នែកខាងលើ។ The Bridge  មានកម្ពស់៤៥ជាន់ គម្រោង The Bridge នឹងក្លាយជាអគារខ្ពស់ជាងគេបំផុត និងជាអគាអាផាតមេនកម្ពស់ខ្ពស់នៅក្នុងប្រទេស។

ក្រៅពីគម្រោង The Bridge ក្រុមហ៊ុនមានគម្រោងអភិវឌ្ឍន៍មួួយទៀតឈ្មោះថា The Peak ដែលមានសណ្ឋាគារដ៏ល្បីល្បាញ Shangri La ជាសណ្ឋាគារលំដាប់ផ្កាយប្រាំលំដាប់ពិភពលោករួមជាមួយនឹងខុនដូ ការិយាល័យ និងផ្សារទំនើប។

គម្រោង The Peak មានខុនដូទំនើបៗចំនួន ១,០១៤យូនីត  ត្រូវបានចាត់ទុកថាជាគម្រោង អចលនទ្រព្យដ៏ធំសម្បើមមួយ និងថ្លៃបំផុតមួយដែលកំពុងដំណើរការនៅក្នុងខណ្ឌចំការមន ទីក្រុងភ្នំពេញ។

អ្នកឧកញ៉ា​ ឬទ្ធី បាននិយាយថា “យើងគ្រាន់តែចង់ឲ្យអតិថិនជនដ៏ពិតប្រាកដរបស់យើងឲ្យនៅតែចាប់អារម្មណ៍ពីគម្រោងមួយទៅគម្រោងមួយផ្សេងទៀត។ ដូច្នេះខ្ញុំហ៊ាននិយាយថា គម្រោងទាំងពីរនេះជាគម្រោងដែលទទួលបានជោគជ័យបំផុតនៅក្នុងទីក្រុងភ្នំពេញ។”

តានដានព័ត៌មានអភិវឌ្ឍន៍ថ្មីៗ និងគម្រោងអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh

Comments