+855 92 92 1000
Logo
ក្រសួងបង្ហាញពីរបៀបមើលព័ត៌មានតាម QR កូដលើសន្លឹកប័ណ្ណកម្មសិទ្ធិថ្មី
Updated on: June 7, 2022, 4:48 a.m.
Published on: February 14, 2019, 10:28 a.m.

ក្រសួងបង្ហាញពីរបៀបមើលព័ត៌មានតាម QR កូដលើសន្លឹកប័ណ្ណកម្មសិទ្ធិថ្មី


ការសម្រេចដាក់ឲ្យប្រើប្រាស់សន្លឹកវិញ្ញាបនបត្របញ្ជាក់អចលនវត្ថុថ្មីត្រូវបានធ្វើឡើងក្នុងអំឡុងឆ្នាំ២០១៨។ សន្លឹកប័ណ្ណថ្មីត្រូវបានភ្ជាប់មកជាមួយនឹងQRកូដ ដើម្បីធ្វើឲ្យប័ណ្ណកម្មសិទ្ធិកាន់តែមានសុវត្ថិភាពហើយនេះក៏ជាបច្ចេកវិទ្យាថ្មីមួយដែលអាចផ្តល់ភាពងាយស្រួលក្នុងការត្រួតពិនិត្យលើព័ត៌មាន និងភាពស្របច្បាប់នៃអចលនទ្រព្យ។

តើត្រូវប្រើប្រាស់ QR កូដលើសន្លឹកប័ណ្ណកម្មសិទ្ធិថ្មីដូចម្តេច?

ដើម្បីឲ្យអាចមើលបានវាទាមទាឲ្យមានទូរស័ព្ទស្មាតហ្វូនភ្ជាប់ជាមួយអ៊ីនធើណិត។​ នៅក្នុងទូរស័ព្ទត្រូវដំឡើងកម្មវិធីដែលអាចអាន QR កូដបានដូចជាកម្មវិធី QR Reader កម្មវិធី QR cord Scanner ឬ កម្មវិធី Line។ កម្មវិធីទាំងនេះអាចទាញបានពី App store  ប្រសិនបើទូរស័ព្ទប្រភេទ iOS និង Play Store សម្រាប់ទូរស័ព្ទ ប្រភេទ Android។

ជាមួយកម្មវិធីទាំងនេះម្ចាស់ដីអាចធ្វើការស្គែនលើ QR កូដ បន្ទាប់ពាក្យ OK ឬ Allow (មានន័យថា យល់ព្រម) សូមចុចលើពាក្យនេះ បន្ទាប់មកអ្នកនឹងអាចមើលឃើញគ្រប់ ព័ត៌មានរបស់ដី ដែលមានដូចជា៖ លេខក្បាលដី ទំហំដី ព្រំប្រទល់ ឈ្មោះ​ម្ចាស់ដី និងអត្តសញ្ញាណរបស់ម្ចាស់ដី។

តើអាចមានការក្លែងបន្លំប័ណ្ណ QR កូដ ដែរឬទេ?

តាមរយៈការបញ្ជាក់ពីមន្ត្រីជំនាញកន្លងមកការបន្ថែម QR កូដគឺដើម្បីធានាការពារសុវត្ថិភាព ក៏ដូចជាការបញ្ជៀសពីការបោកប្រាស់ក្លែងបន្លំប្លង់ក្នុងរូបភាពណាមួយ។ ដូច្នេះការសម្រេចប្រើប្រាស់ QR កូដគឺជាជំហ៊ានឆ្ពោះទៅរកការកាត់បន្ថយការប្រើប្រាស់ប្លង់ក្លែងក្លាយ ឆបោកក្នុងវិស័យអចលនទ្រព្យ៕

មានបំណង់ទិញ ឬលក់ដីបានឆាប់រហ័សសូមចូលទៅកាន់ Realestate.com.kh!

Comments