+855 92 92 1000
Logo
ពិព័រណ៍លំនៅដ្ឋានកម្ពុជានៅថ្ងៃទី ២៦-២៧ មេសា ប្រកាសជាផ្លូវការ
Updated on: May 9, 2022, 6:01 a.m.
Published on: April 4, 2019, 10:21 a.m.

ពិព័រណ៍លំនៅដ្ឋានកម្ពុជានៅថ្ងៃទី ២៦-២៧ មេសា ប្រកាសជាផ្លូវការ


នៅថ្ងៃទី០៣ ខែមេសា ចាប់ពីម៉ោង ៩ៈ០០​ដល់១០ៈ០០ព្រឹក នៅសណ្ឋាគារ Lumiere Hotel  គេហទំព័រ Realestate.com.kh ដែលជាគេហទំព័រផ្សព្វផ្សាយអចលនទ្រព្យលេខ ១ នៅកម្ពុជាមាន មោទនភាព សូមប្រកាសកម្មវិធីពិព័រណ៍លំនៅដ្ឋានកម្ពុជាឆ្នាំ ២០១៩ នៅថ្ងៃទី ២៦ និង ២៧ ខែ មេសា ឆ្នាំ២០១៩ នៅសាលពិព័រណ៍កោះពេជ្រ។

ក្នុងកម្មវិធីនេះ មានការអញ្ជើញចូលរួមពី លោក Thomas O’Sullivan ជានាយកប្រតិបត្តិរបស់ Realestate.com.kh លោក ម៉ឹក ចិន្តា ស្ថាបនិករបស់ក្រុមហ៊ុន កញ្ញា Carrie Sun ប្រធានផ្នែកទីផ្សារ ចិនរបស់ Realestate.com.kh និងលោក សួស ចិន្តា រដ្ឋលេខាធិការរបស់សមាគម CVEA។

លោក Thomas ​បានមានប្រសាសន៍ថា គោលបំណងរបស់ពិព័រណ៍អចលនទ្រព្យនៅថ្ងៃទី ២៦ និង​ ២៧ ខែមេសា គឺដើម្បីលើកកម្ពស់ វិស័យអចលនទ្រព្យនៅកម្ពុជាទាំងសម្រាប់ទីផ្សារក្នុងស្រុក និងលើឆាកអន្តរជាតិ។ វេទិកានឹងប្រមូលផ្តុំនូវគម្រោង អភិវឌ្ឍន៍ថ្មីៗល្អៗព្រមទាំងក្រុមហ៊ុនផ្សេងៗដែលមានឥទ្ធិពល និងដើរតួសំខាន់នៅក្នុង ទីផ្សារកម្ពុជា។

លោកបាបន្ថែមថានៅក្នុងពិព័រណ៍រយៈពេល ២ ថ្ងៃនេះ គឺនឹងមានគម្រោងអភិវឌ្ឍន៍អចលនទ្រព្យ និងក្រុងមហ៊ុនជិត ១០០ ចូលរួមធ្វើការដាក់តាំងបង្ហាញ។ រហូតមកដល់ពេលនេះ អ្នកចុះឈ្មោះចូល រួមមាន​ ១០,០០០ នាក់រួចហើយ។  

ពិព័រណ៍លំនៅដ្ឋានកម្ពុជា (ឬ Home and Lifestyle Expo 2019 ) ជាវេទិកាល្អបំផុត៖

  • សម្រាប់អ្នកមានបំណងចង់ទិញលំនៅដ្ឋានមិនថាផ្ទះ ដី ខុនដូ បុរី ដីឡូតិ៍ និងមានជម្រើសផ្សេងៗដូចជារថយន្តម៉ាកល្បីៗ គ្រឿងសង្ហារិម ដេគ័រ និងសម្ភារៈកីឡា និងផ្សេងៗទៀត។

  • ល្អបំផុតសម្រាប់អ្នកដែលចង់ស្វែងរកគម្រោងលំនៅដ្ឋានជាច្រើន ក្នុងពេលតែមួយ។

  • សម្រាប់អ្នកដែលមានបំណងចង់ស្វែងយល់អំពីភាពរីកចម្រើនទីផ្សារលំនៅដ្ឋានកម្ពុជា។

  • សម្រាប់អ្នកចង់ចូលរួមស្វែងយល់ជាមួយវគ្គសិក្ខាសាលាអប់រំអំពីវិស័យអចលនទ្រព្យ ជាមួយប្រធានបទល្អៗ ធ្វើបទបង្ហាញដោយវាគ្មិនល្បីៗ។

  • ផ្តល់ជូនជាមួយការបញ្ចុះតម្លៃពិសេសពីគម្រោងនីមួយៗ

ថ្លែងនាឱកាសនោះដែរ លោកសួស ចិន្តា បានបង្ហាញពីសុទិដ្ឋិនិយមចំពោះទីផ្សារអចលនទ្រព្យកម្ពុជានៅពេល បច្ចុប្បន្ននេះ។ លោកបានមានប្រសាសន៍ថា “វិស័យអចលនទ្រព្យកម្ពុជាពិតជាកំពុង តែទទួលបាន ភាពរីកចម្រើនគួរអោយចាប់អារម្មណ៍ តួួួយ៉ាងកម្មវិធីតាំងពិព័រណ័លំនៅដ្ឋានរបស់ Realestate.com.kh គឺបានបង្ហាញអោយឃើញច្បាស់ពីកំណើននៃការអភិវឌ្ឍន៍ឧស្សាហកម្ម អចលនទ្រព្យទៅវិនិយោគិនជាតិ និងអន្តរជាតិដែលមកដល់ប្រទេសកម្ពុជា។

សូមរំលឹកដែរថា ពិព័រណ៍អចលនទ្រព្យនៅកម្ពុជានឹងត្រូវប្រារព្ធធ្វើនៅ ថ្ងៃសុក្រ និងថ្ងៃសៅរ៍ទី ២៦ និងទី ២៧ ខែមេសា ឆ្នាំ ២០១៩ ធ្វើនៅសាលពិព័រណ៍កោះពេជ្រ ក្នុងរាជធានីភ្នំពេញ។

សូមចុះឈ្មោះចូលរួមដោយឥគតិតថ្លៃ ចុះឈ្មោះដើម្បីមានឱកាសឈ្នះរង្វាន់!
ចង់តាមដានជាមួយព័ត៌មានថ្មីៗពីវិស័យអចលនទ្រព្យកម្ពុជា ចូលទៅកាន់ Realestate.com.kh!

Comments