ថ្លែងក្នុងសិក្ខាសិលាស្តីពីកាតព្វកិច្ចពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំកាលពីពេលកន្លងទៅនេះឯកឧត្តម គង់ វិបុល អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានមានប្រសាសន៍ស្តីពីការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងលេខកូដសម្គាល់អចលនទ្រព្យថ្មីដោយឱ្យម្ចាស់គម្រោងសាងសង់បុរី និងផ្ទះល្វែងទាំងអស់ត្រូវបង់ពន្ធ និងចុះបញ្ជីជាមុនសិនទើបអាចកាត់ឈ្មោះលក់ឱ្យអតិថិជនបាន ។
អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានមានប្រសាសន៍បញ្ជាក់ក្នុងសិក្ខាសិលាថា ៖ «បើមិនបានទៅធ្វើការបង់ពន្ធ ហើយមិនមានលេខ Tax QR Code ទេនោះ មានន័យថាមិនអាចកាត់ឈ្មោះលក់ចេញឱ្យអតិថិជនបានទេ» ។
ក្នុងនោះផងដែរ អគ្គនាយកដ្ឋានពន្ធដារកំពុងតែធ្វើការអភិវឌ្ឍន៍កម្មវិធីប្រព័ន្ធគ្រប់គ្រងលេខកូដសម្គាល់អចលនទ្រព្យសម្រាប់ក្រុមហ៊ុនសង់បុរី និងផ្ទះល្វែង ដែលអាចនឹងដាក់ដំណើរការឱ្យប្រើប្រាស់នៅចុងខែមេសា ឬដើមខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ ។
សូមបញ្ជាក់ផងដែរថា តាមរយៈប្រព័ន្ធគ្រប់គ្រង់លេខកូដសម្គាល់អចលនទ្រព្យថ្មីរបស់អគ្គនាយកដ្ឋានពន្ធដារនេះ រាល់ផ្ទះនីមួយៗនឹងមាន QR Code ហើយផ្ទះដែលមិនមាន QR Code មានន័យថា ម្ចាស់បុរី ឬផ្ទះអត់បង់ពន្ធ និងអត់បានចុះបញ្ជី ហើយមិនអាចផ្ទេរកម្មសិទ្ធិបានឡើយ ៕
អត្ថបទដោយ
Comments