+855 92 92 1000
Logo
ស្វែងយល់អំពីប្រភេទផ្ទះល្វែង និងផ្ទះអាជីវកម្មនៅកម្ពុជា
Updated on: June 7, 2022, 2:47 a.m.
Published on: March 7, 2019, 3:13 a.m.

ស្វែងយល់អំពីប្រភេទផ្ទះល្វែង និងផ្ទះអាជីវកម្មនៅកម្ពុជា


នៅក្នុងបរិបទនៃទីផ្សារលំនៅដ្ឋានកម្ពុជា ផ្ទះល្វែង និងផ្ទះអាជីវកម្មត្រូវបានគេស្គាល់ជាទូទៅ និងថែមទាំងទទួលបានការពេញនិយមខ្លាំងពីសំណាក់ប្រជាជនក្នុងស្រុក។

មិនមែនតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែផ្ទះពីរប្រភេទនេះត្រូវបានគេស្គាល់ជាទូទៅនៅអាស៊ីអាគ្នេយ៍ និងប្រទេសមួយចំនួនទៀតនៅអឺរ៉ុប ហើយជាធម្មតាវាត្រូវបានគេសាងសង់ នៅតាមទីប្រជុំជន ទីរួមខេត្ត និងទីក្រុង។

ជាក់ស្តែងផ្ទះទាំងពីរប្រភេទនេះ​មានលក្ខណៈស្រដៀងគ្នា ហើយប្រហែលជាអ្នកមួយចំនួនគិតថា វាជាប្រភេទផ្ទះតែ​មួយគ្រាន់តែអ្នកខ្លះដាក់លក់ឥវ៉ាន់ និងអ្នកខ្លះមិនលក់។ ប៉ុន្តែតាមការពិតទៅ ផ្ទះល្វែង និងផ្ទះអាជីវកម្មមានលក្ខណៈខុសគ្នា និងមានមុខងារផ្សេងគ្នាមួយចំនួន ដែលគេអាចកំណត់សម្គាល់បានដូចខាងក្រោម៖

អានអត្ថបទបន្ថែមអំពី៖ ឯកសារផ្លូវច្បាប់សំខាន់ៗដែលលោកអ្នកត្រូវយល់ដឹងមុនពេលសម្រេចចិត្តទិញផ្ទះប្រភេទបុរី!

ផ្ទះល្វែង

ផ្ទះល្វែងជាទូទៅមានទំហំធំជាង និងអាចវែងជាងផ្ទះអាជីវកម្ម។ ផ្ទះល្វែងត្រូវបានគេប្រើប្រាស់ជាលំនៅដ្ឋានសម្រាប់ស្នាក់នៅ។ ជារឿយៗ ផ្ទះប្រភេទនេះត្រូវបានគេសាងសង់នៅជួរក្រោយ ឬផ្លូវក្នុងនៃគម្រោង។ កម្ពស់របស់វាអាចមាន ៣ ឬ ៤​ជាន់។​ ភាគច្រើននៃផ្ទះល្វែងត្រូវបានសាងសង់ ដោយគម្រោងអភិវឌ្ឍន៍បុរី។

លក្ខណៈទូទៅរបស់ផ្ទះល្វែង៖

  • សាងសង់ជាប់ផ្លូវក្នុង ឬផ្លូវក្រោយ

  • សាងសង់ជាប់ៗគ្នា មានជញ្ជាំរួមគ្នា (អាចមានជណ្ដើរឡើងទៅជាន់លើ)

  • មានកម្ពស់ដល់ ៤  ឬ ៥ ជាន់

  • មានតម្លៃទាប និងមធ្យម  ពី ៥ ម៉ឺន ទៅជាង ១០ ម៉ឺនដុល្លារ

  • មានទទឹងធំជាង ផ្ទះអាជីវកម្ម បណ្តោយពី ១៦ - ២០ ម៉ែត្រ

  • មានដីសល់មុខផ្ទះពី ៤ - ​៦ ម៉ែត្រ និងក្រោយផ្ទះ ១ ទៅ ២ ម៉ែត្រ

ផ្ទះអាជីកម្ម

ផ្ទះអាជីវកម្មត្រូវបានប្រើប្រាស់សម្រាប់ការបង្កើតប្រាក់ចំណូលប្រចាំខែផង   និងរស់នៅផងក្នុងនោះគេអាចប្រើប្រាស់ជាន់ផ្ទាល់ដីជាហាងលក់ទំនិញ ឬសកម្មភាពសេដ្ឋកិច្ចណាមួយ ចំណែកនៅជាន់ខាងលើត្រូវធ្វើជាលំនៅដ្ឋានសម្រាប់ស្នាក់នៅ។ គម្រោងអភិវឌ្ឍន៍ធំៗបានសាងសង់ផ្ទះអាជីវកម្មដ៏មានសក្តានុពលជាច្រើនកន្លែងនៅតាមរាជធានីខេត្តក្នុងប្រទេសកម្ពុជា។

លក្ខណៈទូទៅរបស់ផ្ទះអាជីវកម្ម៖

  • សាងសង់ជាប់ផ្លូវកែង ឬផ្លវធំៗ

  • សាងសង់ជាជួរជាប់ៗគ្នា

  • មានកម្ពស់ ២ - ៣ ជាន់ និងមានជញ្ជាំងរួមគ្នា

  • មានតម្លៃថ្លៃជាងផ្ទះល្វែង (ក្នុងគម្រោងជាមួយគ្នា)​

  • មានទទឹងតូច [៤ ម៉ែត្រ] ជាន់ផ្ទាល់មានទំហំវែង (សម្រាប់ដាក់ទំំនិញ)

  • មានដីសល់ខាងមុខផ្ទះពី ៤- ៦ ម៉ែត្រ និងដីក្រោយផ្ទះ

  • ជាន់ក្រោមធ្វើពាណិជ្ជកម្ម និងជាន់លើសម្រាប់ស្នាក់នៅ

  • តុបតែងផ្នែកខាងមុខ និងប្រើប្រាស់ពណ៌ទាក់ទាញ

ដូច្នេះប្រសិនប្រើអ្នកចង់ស្វែងរកលំនៅដ្ឋានសម្រាប់គ្រួសារអ្នកត្រូវដឹងពីគោលបំណងពិតប្រាកដរបស់អ្នកជាមុនសិន ថាតើចង់បានកន្លែងស្នាក់នៅ ឬស្នាក់នៅផងរកប្រាក់ចំណូលផង។ បន្ទាប់មក អ្នកអាច ជ្រើសរើសបានភ្លាម រវាងផ្ទះល្វែង និងផ្ទះអាជីកម្ម។

សរុបទៅប្រភេទផ្ទះទាំងពីនេះមានលក្ខណៈខុសគ្នាលើចំណុចមួយចំនួនប៉ុណ្ណោះ។​ មិនថាអ្នកជ្រើសរើសលំនៅដ្ឋានមួយណាទេ អ្វីដែលសំខាន់អ្នកត្រូវរកឲ្យឃើញពីសក្តានុពលពិតប្រាកដនៃតំបន់លំនៅដ្ឋានរ​បស់អ្នក៕

ស្វែងរកគម្រោងបុរីសម្រាប់លក់ជួលនៅក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh!

Comments