+855 92 92 1000
Logo
សំណង់ផ្ទះល្វែង និងវីឡា ស្តារ ហ្គោល៖ លំនៅដ្ឋានប្រណិតបញ្ចុះតម្លៃ ១៥,០០០ ដុល្លារ!
Updated on: June 7, 2022, 12:22 a.m.
Published on: January 13, 2019, 4:23 a.m.

សំណង់ផ្ទះល្វែង និងវីឡា ស្តារ ហ្គោល៖ លំនៅដ្ឋានប្រណិតបញ្ចុះតម្លៃ ១៥,០០០ ដុល្លារ!


តំបន់ជាប់ព្រំដែនកម្ពុជា-ថៃមានសក្តានុពលយ៉ាងខ្លាំងសម្រាប់អចលនទ្រព្យជាមួយនឹងឱកាសទទួលបានផលចំណេញខ្ពស់នៅពេលបន្តបន្ទាប់។ សំណង់ផ្ទះល្វែង និងវីឡា ស្តារ ហ្គោល គឺជាគម្រោងលំនៅដ្ឋានឈានមុខគេនៅក្នុងតំបន់ ដែលផ្តល់នូវភាពងាយស្រួលបំផុតសម្រាប់ស្នាក់នៅ​ និងការចាប់ផ្តើមអាជីវកម្មរបស់អ្នក។

មានទីតាំងស្ថិតនៅលើផ្លូវកាស៊ីណូផ្កាយប្រាំ ភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត សំណង់ផ្ទះល្វែង និងវីឡា ស្តារ ហ្គោលស្ថិតនៅជិតសណ្ឋាគារ ភោជនីយដ្ឋាន សាលារៀន ធនាគារ ផ្សារ និងមជ្ឈមណ្ឌលកំសាន្តជាច្រើន។

លោក លន់ នីន អ្នកគ្រប់គ្រងផ្នែកលក់ និងទីផ្សារនៅរបស់គម្រោងសំណង់ផ្ទះល្វែង និងវីឡា ស្តារ ហ្គោលបានឱ្យដឹងថាគម្រោងនេះមានសក្តានុពលខ្លាំងសម្រាប់អាជីវកម្មនានា ដោយសារវាស្ថិតនៅ ចំណុចក្តៅនៃទីក្រុងប៉ោយប៉ែត។ សំណង់ផ្ទះល្វែង និងវីឡា ស្តារ ហ្គោលស្ថិតជិតកន្លែងដែលប្រមូលផ្ដុំដោយកាស៊ីណូ ខុនដូ និងមជ្ឈមណ្ឌលពាណិជ្ជកម្មសំខាន់ៗដទៃទៀត។

លោក នីន បាននិយាយថា "គម្រោងនេះមានចម្ងាយតិចជាងមួយគីឡូម៉ែត្រពីគម្រោងផ្សារទំនើបដ៏ធំ មួយមកពីប្រទេសថៃឈ្មោះថាផ្សារ Big C"។

លោកបានបន្ថែមថាប៉ោយប៉ែតកំពុងរីកចម្រើនយ៉ាងឆាប់រហ័សពីព្រោះតំបន់នេះមានសេវាកម្មជាច្រើន និងបានតភ្ជាប់ដោយហេដ្ឋារចនាសម្ព័ន្ធរឹងមាំដូចជាផ្លូវថ្នល់ ផ្លូវដែក និងមានរោងចក្រឧស្សាហកម្ម ដែលមាននៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។

អ្នកអភិវឌ្ឍន៍ផ្តល់ជូនអ្នកទិញក្នុងស្រុក និងអន្តរជាតិនូវដំណើរទស្សនកិច្ចមកដល់ទីតាំងគម្រោង ដោយផ្ទាល់ដោយឥតគិតថ្លៃ។ លើសពីនេះទៅទៀតជនបរទេសអាចទទួលបានការជួលរយៈ ពេលយូររហូតដល់99ឆ្នាំ។

លោក នីន បានបញ្ជាក់ថាសំណង់ផ្ទះល្វែង និងវីឡា ស្តារ ហ្គោល ត្រូវបានបង្កើតឡើងដើម្បីនាំមកនូវសំណង់ដែលមានគុណភាពខ្ពស់ និងរបៀបរស់នៅដ៏ប្រណិតដល់ម្ចាស់លំនៅដ្ឋាន។ លោកជឿថា ទិញលំនៅដ្ឋានពីសំណង់ផ្ទះល្វែង និងវីឡា ស្តារ ហ្គោល ជាការវិនិយោគនានៅពេលអនាគត។

លើសពីនេះទៀត សំណង់ផ្ទះល្វែង និងវីឡា ស្តារ ហ្គោលបានកំពុងបញ្ចុះតម្លៃរហូតដល់ ៧% (១៥,០០០ ដុល្លារ)។ អ្នកទិញត្រូវបានធានាទទួលបានការជួលត្រលប់់វិញដែលមានអត្រាជួលរហូត ដល់ ១,២០០ ដុល្លារក្នុងមួយខែសម្រាប់រយៈពេល៣ឆ្នាំ។ នេះជាអ្វីដែលអ្នកនឹងទទួលបាន ដោយមិនបាច់ធ្វើអ្វីទាំងអស់។ ប៉ុន្តែប្រសិនបើអ្នកដាក់ជួលដោយខ្លួនឯងទៅអោយជនបរទេស អ្នកអាចជួលបាន ៤,៥០០ ដុល្លារក្នុងមួយខែ។

ការទូទាត់ប្រាក់គឺមានភាពសាមញ្ញបំផុត។ ការទូទាត់ប្រាក់៣០%ត្រូវធ្វើក្នុងរយៈពេល៥ខែ​ដំបូងហើយគម្រោងនឹងផ្តល់ជូនប្លង់រឹងដោយឥតគិតថ្លៃ។ ទន្ទឹមនឹងនេះខាងគម្រោងក៏មានផ្តល់ជូននូវគ្រឿងសង្ហារឹមមួយចំនួនដូចជាទូចង្រ្កានបាយ ទូទូរទស្សន៍ និងទូរដាក់សម្លៀកបំពាក់ជាដើម។ លើសពីនេះម្ចាស់លំនៅដ្ឋាន នឹងទទួលបានអាជ្ញាប័ណ្ណគ្រប់គ្រងកាស៊ីណូអនឡាញ។

គម្រោងក៏មានផ្តល់ជូនរង្វាន់ផងដែរ! ប្រសិនបើអ្នកទិញយូនីតថ្ងៃនេះ អ្នកនឹងមានឱកាសឈ្នះជាច្រើនដូចជា៖ ទូរសព្ទ iPhone ទូរទស្សន៍ ទូទឹកកក ម៉ាស៊ីនប៉ោកសម្លៀកបំពាក់ និងផ្សេងៗទៀត។

សម្រាប់អ្នកដែលចង់ចាប់ផ្ដើមអាជីវកម្មនៅក្បែរព្រំដែនជាមួយប្រទេសថៃការទិញផ្ទះនៅក្នុងគម្រោងសំណង់ផ្ទះល្វែង និងវីឡា ស្តារ ហ្គោលគឺជាជម្រើសដ៏ល្អបំផុត។ អ្នកនឹងអាចបង្កើតប្រាក់ចំណូលបានរយៈពេល២៤ម៉ោង។ លោកនីនបានបន្ថែមថាប៉ោយប៉ែតនឹងក្លាយជាទីតាំងទីពីរ ដែលមាន លក្តានុលខ្លាំងជាងគេបំផុតមួយនៅក្នុងប្រទេសកម្ពុជា។

គម្រោងនេះមានយូនីត ២ ប្រភេទ គឺផ្ទះអាជីវកម្មមានទំហំ ៤,២ ម៉ែត្រគុណ ១៦ ម៉ែត្រ ដែលមាន ៥ បន្ទប់គេង  និង ៦ បន្ទប់ទឹក។ ផ្ទះវីឡាកូនកាត់មានទំហំ ៥ ម៉ែត្រគុណ ១២ ម៉ែត្រ ដែលមាន ៤ បន្ទប់គេង និង ៥ បន្ទប់ទឹក។ គម្រោងទាំងមូលគ្រប់ដណ្តប់លើផ្ទៃដីសរុបប្រមាណ ១០ ហិចតា និងមានយូនីតសរុបចំនួន ៥៤០ ខ្នង។ គម្រោងមានកន្លែងចតរថយន្តនៅខាងមុខ និងទំហំខាងក្រោយ ធំទូលាយ ។

សំណង់ផ្ទះល្វែង និងវីឡា ស្តារ ហ្គោល គឺជាលំនៅដ្ឋាននៃសុភមង្គល!

Comments