លក់ ឬជួលអចលនទ្រព្យរបស់លោកអ្នកវាជាប្រតិបត្តិការមួយដែលមានភាពស្មុគស្មាញដូចនេះអ្នកត្រូវការជំនួយដើម្បីអចលនទ្រព្យរបស់លោកអ្នកដំណើរការទៅមុខយ៉ាងរលូន។ កាលពីសប្តាហ៍មុនយើងបានលើកយកវិធីស្វែងរកភ្នាក់ងារអចលនទ្រព្យភាគ១ ដើម្បីជាជំនួយដល់លោកអ្នកដើម្បីស្វែងរកភ្នាក់ងារអចលនទ្រព្យឲ្យបានត្រឹមត្រូវ។ ខាងក្រោមជាអត្ថបទភាគបន្តដើម្បីធ្វើឲ្យការសម្រេចចិត្តរបស់លោកអ្នកធ្វើការបានត្រឹមត្រូវ។
Realestate.com.kh បានលើកយកចំណុចសំខាន់ៗបន្តទៀតដើម្បីឲ្យលោកអ្នកស្វែងយល់បន្ថែម!
ធ្វើការស្រាវជ្រាវ៖
ដោយសារតែការយល់ដឹងពីបរិបទ និងបទពិសោធន៍នៅក្នុងវិស័យនេះភ្នាក់ងារអចលនទ្រព្យដែលអ្នកជ្រើសរើសត្រូវតែអាចឆ្លើយសំនួរមួយចំនួនដែលអាចស្របតាមគោលដៅរបស់អ្នកបាន។ ទោះជាយ៉ាងណាក៏លោកអ្នកត្រូវតែសិក្សាស្វែងយល់អំពីពួកគាត់ផងដែរតួយ៉ាងដូចជាតម្លៃកម្រៃជើងសារដែលលោកអ្នក ត្រូវចំណាយសម្រាប់អចលនទ្រព្យរបស់លោកអ្នក។
ឧទាហរណ៍ប្រសិនបើអ្នកលក់អចលនទ្រព្យវាជាការសំខាន់ត្រូវធ្វើការវាយតម្លៃអចលនទ្រព្យដោយធ្វើការប្រៀបធៀបអចលនទ្រព្យរបស់អ្នកទៅនឹងអចលនទ្រព្យរបស់អ្នកជិតខាងដែលស្ថិតនៅក្នុងតំបន់តែមួយ។ យើងអាចនិយាយបានថាគុណភាពអាចខុសគ្នាទៅតាមប្រភេទអចលនទ្រព្យប៉ុន្តែទោះជាយ៉ាងណាតម្លៃក៏មិនអាចខុសគ្នាខ្លាំងពេកដែរ។
ភ្នាក់ងារអចលនទ្រព្យល្អគួរផ្តល់ការវិភាគដែលសមស្របនឹងការស្រាវជ្រាវរបស់អ្នកហើយប្រសិនបើមានភាពខុសគ្នាខ្លាំងពេករវាងការស្រាវជ្រាវនិងតម្លៃដែលស្នើឡើងរបស់ពួកគេនោះពួកគេនឹងអាចផ្តល់ឱ្យអ្នកនូវហេតុផលត្រឹមត្រូវសម្រាប់ពន្យល់ទៅកាន់អ្នក។
ទាក់ទងនឹងតម្លៃអ្នកនឹងបង់ថ្លៃសេវាទៅកាន់ភ្នាក់ងារអចលនទ្រព្យសម្រាប់សេវាកម្មរបស់ពួកគេ យើងត្រូវសិក្សាអំពីតម្លៃសេវាកម្មឲ្យបានច្បាស់លាស់។ នៅក្នុងដំណាក់កាលមុនពេលចុះកិច្ចសន្យាជាផ្លូវការ ភ្នាក់ងារអចលនទ្រព្យទាំងនោះនឹងគិតតម្លៃមួយ ប៉ុន្តែដូចបានរៀបរាប់ខាងដើមតម្លៃយើងត្រូវតែជជែកគ្នាឲ្យច្បាស់ជាមុនសិនព្រោះថានូវមានតម្លៃបន្ទាប់បន្សំផ្សេងទៀតដែលត្រូវបានបូកបញ្ចូលក្នុង សេវាកម្ម។ រវាងអ្នកលក់ និងអ្នកទិញយើងត្រូវធ្វើការវែកញែកឲ្យច្បាស់ជាមួយនឹងតម្លៃដើម្បីប្រាកដទាំង អស់គ្នាជាមួយតម្លៃសេវាដែលបានបញ្ជាក់នៅក្នុងកិច្ចព្រមព្រៀង។
ធ្វើការសម្រេចចិត្ត៖
ជាថ្មីម្តងទៀតវាអាចមានភាពខុសគ្នានៃតម្លៃសេវាកម្មទៅតាមភ្នាក់ងារអចលនទ្រព្យផ្សេងៗគ្នាប៉ុន្តែអ្នកត្រូវប្រាកដថាអ្នកទទួលបានតម្លៃល្អបំផុត ហើយដឹងច្បាស់ថាប្រាក់ដែលអ្នកបានបង់ទៅនោះគឺត្រូវបានចំណាយចំគោលដៅ និងប្រកបដោយប្រសិទ្ធិភាព។
កិច្ចព្រមព្រៀងដែលសរសេរជាលាយលក្ខណ៍អក្សរគួរបញ្ជាក់ច្បាស់ពីលក្ខខ័ណនិងតួនាទីរបស់ភ្នាក់ងារអចលនៈទ្រព្យ។ អ្នកគួរតែប្រាកដថាអ្នកបានអានកិច្ចព្រមព្រៀងនេះដោយប្រុងប្រយ័ត្នហើយធ្វើការសួរនាំឲ្យ អស់សេចក្តីជាមួយនឹងភ្នាក់ងារដែលអ្នកបានជ្រើសរើសមុននឹងចុះហត្ថលេខា។ កិច្ចព្រមព្រៀងសមស្របមួយគួរមានតម្លៃលក់ឬថ្លៃឈ្នួលប៉ាន់ស្មានកម្រៃជើងសារសរុប (គិតជាប្រាក់រៀលឬដុល្លារ) ថ្លៃឈ្នួលនិងការចំណាយទីផ្សារផ្សេងៗ។
ស្ទាប់ស្ទង់សមត្ថភាពរបស់ភ្នាក់ងារអចលនទ្រព្យ៖
នៅពេលដែលអ្នកបានចុះកិច្ចព្រមព្រៀងជាផ្លូវការវាជាការសំខាន់ណាស់ដើម្បីតាមដានភ្នាក់ងារដែលអ្នកបានជ្រើសរើសយ៉ាងជិតស្និទ្ធដើម្បីធានាថាពួកគេកំពុងផ្តល់សេវាកម្មស្របតាមកិច្ចសន្យ ឬយ៉ាង ណា! ធ្វើការទាក់ទងទៅកាន់ពួកគេឲ្យបានញឹកញាប់ដើម្បីតាមដានដំណើរការការងាររបស់ពួកគេ។ ភ្នាក់ងារអចលនទ្រព្យដែលធ្វើការល្អគួរតែមានចំណុចដូចខាងក្រោម៖
-
ផ្តល់ព័ត៌មានអំពីបច្ចុប្បន្នភាពទៀងទាត់ទាក់ទងនឹងចំនួនអ្នកទិញនិងអ្នកជួលដែលពួកគេបានទាក់ទង
-
មានដំណើរការត្រួតពិនិត្យដើម្បីកំណត់លក្ខខ័ណ្ឌរបស់អ្នកជួលឬអ្នកទិញ (ឧទាហរណ៍ការត្រួតពិនិត្យយោងតាមការបញ្ជាក់ការងាររបស់ពួកគេ-ល-)។
-
ផ្តល់ជូននូវការណែនាំទីផ្សារដែលកំពុងដំណើរការទាក់ទងនឹងចំនួនការសាកសួរអចលនទ្រព្យរបស់អ្នក (តួយ៉ាងការផ្សព្វផ្សាយព័ត៌មាននៃការផ្តល់ជូនពិសេសនៃគ្រឿងសង្ហារឹម និងលក្ខខណ្ឌនៃការទិញលក់ជួលជាដើម ) ។
-
មានសមត្ថភាពក្នុងការដោះស្រាយ និងការចរចារនៃការជួលប្រចាំខែឬតម្លៃលក់អចលនទ្រព្យរបស់អ្នក។ នេះប្រហែលជាការងារសំខាន់បំផុតរបស់ភ្នាក់ងារអចលនទ្រព្យដ៏ល្អមួយគឺជាអ្នកចរចាដ៏ជំនាញ។
-
បង្ហាញបទពិសោធន៍ក្នុងការដោះស្រាយដំណើរការផ្នែកច្បាប់និងហិរញ្ញវត្ថុក៏ដូចជាការគ្រប់គ្រងអចលនទ្រព្យជួល / ឬការលក់។
ដោយសារមានភ្នាក់ងារអចលនទ្រព្យជាច្រើននៅទូទាំងប្រទេសកម្ពុជាវាទំនងជាងាយស្វែងរកភ្នាក់ងារអចលនទ្រព្យដែលមានគុណភាព និងវិជ្ជាជីវៈច្បាស់លាស់ដែលអាចផ្តល់នូវការរំពឹងទុកដ៏មានប្រសិទ្ធិភាពមួយដល់អ្នក។ ទោះបីជាដូច្នេះក៏យើងនៅតែចាំបាច់ធ្វើការគិតគូរ និងស្វែងយល់ឲ្យច្បាស់អំពីទីផ្សារវាជាការសំខាន់នៅពេលដែលយើងយល់ដឹងច្បាស់អំពីទីផ្សារព្រោះថាវាជាចំណុចមួយដែលអាចឲ្យយើង សម្រេចនូវលទ្ធផលមួយដ៏ល្អ៕
Comments