សព្វថ្ងៃនេះជនបរទេសភាគច្រើនមាននៅក្នុងទីក្រុងភ្នំពេញ។ សៀមរាបគឺជាទិសដៅល្អបំផុតមួយផ្សេងទៀតសម្រាប់ជនបរទេសដែលមកដល់ប្រទេសកម្ពុជា។ លើសពីនេះទៀតភាពទាក់ទាញនៃតំបន់ទេសចរណ៍លំដាប់កំពូលរបស់កម្ពុជាពោលគឺប្រសាទអង្គរវត្តបានធ្វើឱ្យខេត្តសៀមរាបក្លាយកន្លែងដែលមនុស្សភាគច្រើនចង់ទៅទស្សនាមុនគេ។ ក្រុមហ៊ុន Realestate.com.kh សូមណែនាំពីលក្ខណៈពិសេសមួយចំនួនរបស់ខេត្តសៀមរាប។
តាមរយៈបទសម្ភាសន៍ជាមួយក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យដ៏ធំមួយនៅសៀមរាប យើងទទួលបានព័ត៌មានល្អៗជាច្រើនអំពីសៀមរាបសូមស្វែងយល់ពីវីដេអូរបស់យើង! ប្រសិនបើអ្នកមិនដឹងថាគួររស់នៅកន្លែងណា ទីតាំងណា នៅក្នុងប្រទេសកម្ពុជាយើងក៏មាន ការសិក្សាទូទៅអំពីទីតាំង និងតំបន់ជាច្រើននៅក្នុងប្រទេសកម្ពុជា។
សៀមរាបនៅលើផែនទី
សាវតារ៖ នៅក្នុងសតវត្សទី១២រាជាណាចក្រខ្មែរបានគ្របដណ្ដប់លើផ្ទៃដីភាគច្រើននៃតំបន់អាស៊ីអាគ្នេយ៍។ ក្នុងសម័យនោះខ្មែរក៏បានសាងសង់ប្រាសាទដ៏អស្ចារ្យជាច្រើនដូចជាប្រសាទអង្គរវត្ត និងបាយ័ន។ ជាការពិតណាស់អង្គរវត្តគឺជាទីក្រុងសកលលោកតាំងពីមួយពាន់ឆ្នាំមុនមក។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ចក្រភពអង្គរបានចាប់ផ្តើមឡើងដោយគោរពតាមព្រហ្មមញ្ញសាសនា ហើយក្រោយមកទើបប្តូរយកពុទ្ធសាសនាវិញ។ ហេតុដូច្នេះទើបស្ថាបត្យកម្មនៅលើជញ្ជាំងប្រាសាទ រៀបរាបដោយរូបចំលាក់បែបសាសនាព្រហ្មណ៍។ បេតិកភណ្ឌនៃសម័យកាលនេះគឺជាមោទនភាពបំផុតសម្រាប់ប្រជាជនកម្ពុជា។ ជាអកុសលរាជាណាចក្រខ្មែរបានចាប់ផ្តើមធ្លាក់ចុះនៅជុំវិញសតវត្សទី១៤។ មិនយូរប៉ុន្មានរាជធានីបានផ្លាស់ប្តូរមកាន់ទីក្រុងភ្នំពេញរហូតមកដល់សព្វថ្ងៃ។
ទីកន្លែងមួយមានអ្វីគ្រប់យ៉ាងជាការពិតណាស់កេរ្តិ៍ឈ្មោះរបស់ក្រុងសៀមរាបបានទាក់ទាញភ្ញៀវទេសចរ និងជនបរទេស។ ជនបរទេសជាច្រើនបានមករស់នៅទីនេះ និងធ្វើអាជីវកម្មដូចជា៖ សណ្ឋាគារ ភោជនីយដ្ឋាន ឬក្រុមហ៊ុនទេសចរណ៍។ លើសពីនេះទៀតភាសាអង់គ្លេសត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយដោយសារតែភ្ញៀវទេសចរលោកខាងលិចចេញចូលតំបន់នេះ។ ការទស្សនាប្រាសាទបុរាណនៅទីនេះគឺជាចំណុញទាក់ទាញមួយ ប៉ុន្តែសេវាកម្ម និងសកម្មភាព កំសាន្តនានា បានធ្វើឲ្យសៀមរាបកាន់តែមានការចាប់អារម្មណ៍។
ឱកាសការងារនៅក្នុងខេត្តសៀមរាប
វិស័យទេសចរណ៍បានផ្តល់ការងារជាច្រើនសម្រាប់ជនបរទេសនៅក្នុងខេត្តសៀមរាប។ ផ្ទះសំណាក់ បារ និងភោជនីយដ្ឋាន តែងតែផ្តល់ឱកាសសម្រាប់ជនបទេសធ្វើការ។ អ្នកផ្សេងទៀតបានបើក អាជីវកម្មដោយខ្លួនឯង។ អង្គការក្រៅរដ្ឋាភិបាល ជារឿយៗ មានបុគ្គលិកទាំងជនជាតិខ្មែរ និងជនបរទេសចម្រុះជាតិសាសន៍ហើយជាទូទៅកិច្ចសន្យាការងារមានរយៈពេលពី១ទៅ៣ឆ្នាំ។
អាជីពជាគ្រូបង្រៀនគឺជាឱកាសមួយផ្សេងទៀតនៅក្នុងខេត្តសៀមរាប។ មានសាលារៀនអន្តរជាតិជា ច្រើន ដែលត្រូវការគ្រូភាសាអង់គ្លេសជនជាតិដើម។
ប្រភេទផ្ទះនៅសៀមរាប
ការស្វែងរកផ្ទះនៅសៀមរាបដំបូងៗ អាចមានការលំបាកបន្តិច ដោយអ្នកមិនទាន់បានដឹងអ្វី នោះទេ។ ដូច្នេះ អ្នកគួរតែដឹងថាតើ កន្លែងណាដែលអ្នកចង់បាន។
ផ្ទះអាជីវកម្ម
ផ្ទះដែលមាន២ ឬ ៣ បន្ទប់គេងនៅក្នុងផ្ទះអាជីវកម្មលក្ខណៈប្រពៃណីគឺមានការពេញនិយមបំផុតសម្រាប់ជនបរទេសនៅក្នុងប្រទេសកម្ពុជា។ មានផ្ទះជាច្រើន ដែលត្រូវបានគេរៀបចំទៅជាពីីរជាន់ ក្នុងនោះជាន់ក្រោមធ្វើជាផ្ទះបាយ កន្លែងទទួលភ្ញៀវ ចំណែកជាន់លើធ្វើជាបន្ទប់គេង និងបន្ទប់ទឹក។
ខុនដូ
សំណង់អគារថ្មីៗកំពុងងើបឡើងនៅគ្រប់ទីកន្លែងនៅក្នុងខេត្តសៀមរាប។ អាគារជាទូូទៅមានកន្លែងចតរថយន្តយូនីតនៅក្នុងខុនដូមានលក្ខណៈស្រដៀងគ្នានឹងអាផាតមេនធម្មតាជាមួយនឹងគ្រឿងសង្ហារឹមមួយឈុត។ ដោយសារអគារជាច្រើនជាសំណង់ថ្មី វាមានភាពចាំបាច់ណាស់ ដែលម្ចាស់ផ្ទះត្រូវធ្វើការជាមួយភ្នាក់ងារអចលនទ្រព្យដូចជាក្រុមហ៊ុន Hunter Estateជាដើម។
អាផាតមេន
អាផាមេន ដែលមានសេវាកម្មពេញលេញ មានលក្ខណៈស្រដៀងគ្នានឹងយូនីតខុនដូដែរ ប៉ុន្តែអគារ អាផាតមេនមានលក្ខណៈប្រណិតជាងខុនដូ។ សេវាកម្មមានដូចជា៖ អាងហែលទឹក កន្លែងហាត់ប្រាណ សន្តិសុខ ២៤ ម៉ោង អ៉ីនធើណិត សេវាកម្មថែ ទាំផ្ទះ គឺត្រូវបានដាក់បញ្ចូលទៅកញ្ចប់សេវាកម្មអាផាតមេនប្រភេទនេះ។ ហើយអាផាតមេនប្រភេទ នេះជាជម្រើសសម្រាប់ជនបរទេសដែលចង់បានជិវិតបែបទាន់សម័យ។
វីឡា
វីឡាទាំងនេះនៅដាច់តែឯង ដែលជារឿយៗអាចប្រើសម្រាប់គោលដៅអាជីវកម្ម ប៉ុន្តែពេលខ្លះម្ចាស់ផ្ទះ បានដាក់ជួល។ ផ្ទះអាចមានតម្លៃថ្លៃ ប៉ុន្តែសម្រាប់អ្នកដែលស្នាក់នៅជាក្រុម ហើយចង់បានភាព ឯកជន ផ្ទះវីឡាអាចជាជម្រើសដែលអ្នកត្រូវការ។
ផ្ទះវីឡានៅសៀមរាបមានទាំងប្រភេទមានគ្រឿងសង្ហារិម និងមិនមានគ្រឿងសង្ហារិម ហើយភាគច្រើនមានយ៉ធំទូលាយ និងសួនច្បារ។ ចំណែកមានខុសៗគ្នាអាស្រ័យលើទំហំ និងទីតាំង។
លោក Mario Tan នាយកផ្នែកលក់ និងទីផ្សារនៃក្រុមហ៊ុនHunter Estate មានប្រសាសន៍ថា ផ្ទះស្ទើរគ្រប់ប្រភេទ ជនបរទេសរំពឹងថាអាចនឹងចំណាយលើថ្លៃជួលប្រហែល ៤០០ ដុល្លារក្នុងមួយខែសម្រាប់មនុស្សម្នាក់។ យើងមានអចលនទ្រព្យរាប់ពាន់កំពុងដាក់ផ្សព្វផ្សាយនៅលើគេហទំព័រ Realestate.com.kh ដែលអ្នកអាចស្វែងរកជួលនៅសៀមរាប តាមការចង់បានរបស់អ្នក។
ភោជនីយដ្ឋាន
ជនបរទេសចម្រុះជាតិសសន៍បានចូលមកដល់ខេត្តសៀមរាបរៀងរាលើឆ្នាំនេះមានន័យសៀមរាបមានមុខម្ហូបគ្រប់បែប។ ហាង Haven គឺជាជម្រើសដ៏ល្អប្រសិនបើអ្នកចង់បានអាហារបែបប្រណិត។ ឬអ្នកអាចចូលទៅហាង Sita Sousdey ប្រសិនបើត្រូវការអាហារបួស។
ហាង Miss Wong គឺជាហាងស្រាក្រឡុកនាពេលល្ងាចដ៏ល្បីឬហាង BrewPub កាន់តែពិសេសពិតណាស់ ខេត្តសៀមរាបមានស្ទើរតែគ្រប់ម្ហូបមុខទាំងអស់។ ចុងក្រោយយើងមិនអាចបំភ្លេចផ្លូវ Pub Street បានទេ។ ក្នុងរយៈពេលមួយយប់នៅក្នុងទីក្រុងនេះគឺមិនគ្រប់គ្រាន់ឲ្យអ្នកបានសាកល្បងអ្វីដែលមាននៅតំបន់ទេសចរណ៍ដ៏ទាក់ទាញមួយនេះនោះទេ។
សេវាកម្ម
បើទោះបីជាសៀមរាបមិនមែនជាទីក្រុងធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជាក៏ដោយប៉ុន្តែសៀមរាបមានសេវាកម្មជាច្រើន។ ហាងលក់ទំនិញ កន្លែងលក់រាយ ហាងលក់គ្រឿងទេសមាននៅគ្រប់ទីកន្លែងនៅក្នុងទីក្រុង។
លើសពីនេះទៀត ក៏មានផ្សារទំនើប ដូចជាឡាក់គី ឬថៃហួត ហើយប្រសិនបើ អ្នកចង់ទិញទំនិញនៅក្នុងផ្សារធម្មតា លក់ទំនិញទូទៅ ក្នុងនោះផ្សារចាស់ជាជម្រើសមួយ ដែលមានផលិតផលខ្មែរ។
ចំពោះសេវាសុខភាពវិញជនបរទេសភាគច្រើនជ្រើសរើសមន្ទីរពេទ្រ Royal Angkor ដែលស្ថិតនៅក្រៅក្រុង។ សម្រាប់នៅក្នុងក្រុងមានឱសថស្ថានលំដាប់អន្តរជាតិជាច្រើន។ ឱសថស្ថាន U-Care មានភាពល្បីល្បាញនៅសៀមរាប។
ជើងយន្តហោះទៅសៀមរាប
សៀមរាបមិនមែនមានតែប្រសាទល្បីៗតែមួយមុខប៉ុណ្ណោះទេខេត្តទាំងមូលមានកន្លែងល្អៗ និងតំបន់ធម្មជាតិជាច្រើនទៀតដូចជា៖ ភ្នំគូលែន ទឹកធ្លាក់ និងទន្លេសាបដែលជាបឹងដែល មានភាពល្បីល្បាញនៅទូទាំងពិភពលោក។
ខេត្តសៀមរាបមានព្រលាន្តយន្តហោះអន្តរជាតិដែលធ្វើអោយការធ្វើដំណើរនៅក្នុងតំបន់មានភាពងាយស្រួលក្នុងនោះមានដូចជា៖ ជើងហោះហើរស្ទើររៀងរាល់ថ្ងៃទៅ បាងកក ហាណូយ សិង្ហបុរី កូឡាឡាំពួ និងប្រទេសផ្សេងៗទៀត។
ទីតាំងភូមិសាស្រ្តនៃខេត្តសៀមរាបផ្តល់ភាពងាយស្រួលសម្រាប់ការធ្វើដំណើរ។ ធ្វើដំណើរតាមរថយន្តក្រុងទៅកាន់ទីក្រុងធំៗក្នុងតំបន់មានតម្លសថោកនិងផ្តល់ភាពរីករាយប្រសិនបើអ្នកចូលចិត្តទេសភាពតាមជនបទ៕
Comments