+855 92 92 1000
Logo
សក្តានុពល និងការអភិវឌ្ឍនៅតំបន់ផ្លូវក្រវ៉ាត់ក្រុង
Updated on: June 5, 2022, 6:40 p.m.
Published on: February 26, 2019, 12:47 a.m.

សក្តានុពល និងការអភិវឌ្ឍនៅតំបន់ផ្លូវក្រវ៉ាត់ក្រុង


កាលពីខែមករាកន្លងទៅ ផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលមានប្រវែងប្រមាណ ៤៧ គីឡូម៉ែត្រត្រូវបាន រដ្ឋាភិបាលប្រកាសសាងសង់ជាផ្លូវការជាមួយនឹងកញ្ចប់ថវិការប្រមាណ​ ២៥៩លានដុល្លារ។ អ្នកជំនាញជាច្រើន មើលឃើញថាវត្តមានផ្លូវក្រវ៉ាត់ក្រុងថ្មីនេះនឹងជួយជម្រុញដល់វិស័យ អចលនទ្រព្យ ពិសេសវិស័យដីធ្លីនៅតាមតំបន់ជាយក្រុងឲ្យមានការកើនឡើង។

ជាមួយគ្នានេះដែរ គេជឿថាផ្លូវជាតិលេខ៥១នឹងក្លាយជាគម្រោងផ្លូវក្រវ៉ាត់ក្រុងទី៤នៅពេលអនាគត ហើយនៅពេលនេះតំបន់ផ្លូវ ៥១ ត្រូវបានគេមើលឃើញថាមានសក្តានុពលខ្លាំងគួរឲ្យកត់សម្គាល់។

អានអត្ថបទបន្ថែម៖ សិក្សាអំពីសក្តានុពលតំបន់ឈូកវ៉ាថ្មីនៃខណ្ឌពោធិ៍សែនជ័យនាពេលបច្ចុប្បន្ន

តើតំបន់ទាំងនេះមានគម្រោងអភិវឌ្ឍន៍បែបណាខ្លះ និងមានសក្តានុពលដូចម្តេចសម្រាប់ពេល បច្ចុប្បន្ននេះ?

នៅក្នុងកិច្ចពិភាក្សាជាមួយទូរទ្ទស្សន៍អចលនទ្រព្យ Realstate.com.kh TV ស៊ន សៀប ជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន ឃី រៀល អ៉ីស្ទេត បានបកស្រាយជុំវិញសក្តានុពល និងការអភិវឌ្ឍន៍នៅក្នុងតំបន់ខ្សែក្រវ៉ាត់ក្រុងនីមួយៗ។ ចំណុចទាំងនេះពាក់ព័ន្ធនឹងការវិនិយោគតម្លៃអចលនទ្រព្យ ការទិញលក់ និងអនាគតនៃតំបន់នីមួយៗ។

ដើម្បីស្វែងយល់ឲ្យបានស៊ីជម្រៅលើកិច្ចពិភ្សាទាំងមូល សូមទស្សនាវីដេអូទាំងស្រុងរបស់យើងនៅខាងលើនេះ។

រំលឹកផងដែរថាទូរទ្ទស្សន៍អចលនទ្រព្យ Realstate.com.kh TV នឹងមានបទសម្ភាសន៍បន្តបន្ទាប់ស្ដីអំពីនិន្នាការទីផ្សារ ច្បាប់ ការណែនាំ និងការវិនិយោគនានានៅក្នុងទីផ្សារអចលនទ្រព្យ កម្ពុជាក្នុងពេលបច្ចុប្បន្ន៕

ស្វែងយល់អំពីព័ត៌មានទាក់ទងនឹងវិស័យអចលនទ្រព្យ ឬស្វែងរកអចលនទ្រព្យសម្រាប់លក់ជួលនៅកម្ពុជាតាមរយៈ Realestate.com.kh!

Comments