+855 92 92 1000
Logo
ក្រុមហ៊ុនអចលនទ្រព្យរបស់សហអាមេរិកចូលមកប្រកួតប្រជែង ជាមួយក្រុមហ៊ុនក្នុងស្រុក
Updated on: June 7, 2022, 5:45 a.m.
Published on: March 2, 2018, 4:52 a.m.

ក្រុមហ៊ុនអចលនទ្រព្យរបស់សហអាមេរិកចូលមកប្រកួតប្រជែង ជាមួយក្រុមហ៊ុនក្នុងស្រុក


 
ក្រុមហ៊ុនភ្នាក់ងារអចលទ្រព្យដ៏ធំបំផុតមួយរបស់សហរដ្ឋអាមេរិក គឺក្រុមហ៊ុន ERA Realty Network (ERA) ដែលមានបទពិសោធន៍ជោគជ័យច្រើនឆ្នាំនៅសហរដ្ឋអាមេរិក និងបណ្តាប្រទេស តំបន់អាស៊ីជា ច្រើនបានពង្រីកទីផ្សាររបស់ខ្លួនមកដល់ប្រទេសកម្ពុជាក្នុងពេលថ្មីៗនេះ។

យោងទៅតាមសេចក្តីប្រកាសព័ត៌មានមួយរបស់ក្រុមហ៊ុន​​ ERA បានបង្ហាញថា ERA Cambodia ត្រូវបានបង្ហាញឡើង នៅក្នុងអំឡុងពេល នៃសន្និសីទពាណិជ្ជកម្មអាស៊ីប៉ាស៊ីហ្វិក ប្រចាំឆ្នាំ ២០១៨ ដែល បានធ្វើនៅប្រទេសសិង្ហបុរី នាពេលថ្មីៗនេះ។ កម្ពុជាគឺជាប្រទេសទី៩ ដែលបានដាក់បញ្ចូលជាមួយ ក្រុមហ៊ុនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក របស់ ERA ។

ERA នឹងចូលមកប្រកួតប្រជែងជាមួយភ្នាក់ងារអចលនទ្រព្យក្នុងស្រុក និងអន្តរជាតិ ដែលកំពុងប្រតិ បត្តិការស្រាប់នៅកម្ពុជា។ ការឈានជើងចូលមកកាន់ទីផ្សារកម្ពុជារបស់ ERA អាចមានន័យថានេះជា សុទិដ្ឋិនិយមមួយសម្រាប់កំណើន នៃវិស័យអចលនទ្រព្យ និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។

ក្រុមហ៊ុន ERA កំពុងប្រតិបត្តិការការងាររ​បស់ខ្លួននៅប្រទេសអាហ្វ្រីក ការាបៀន អឺុរ៉ុប មជ្ឈិមបូព៌ា និងអាស៊ីប៉ាស៊ីភិច។ នៅក្នុងតំបន់អាស៊ី ក្រុមហ៊ុន ERA មានវត្តមាននៅក្នុង ប្រទេសសិង្ហបុរី ឥណ្ឌូណេស៊ី ជប៉ុន កូរ៉េ ម៉ាឡេស៊ី តៃវ៉ាន់ ថៃ និងវៀតណាម។ នៅក្នុងតំបន់អាស៊ីទាំងមូល​ក្រុមហ៊ុន ERA មានការិយាល័យចំនួន ៦៦១ កន្លែង និងមានភ្នាក់ងារ អចលនទ្រព្យជិត ១៧,៥០០ នាក់ ហើយបច្ចុប្បន្ន រួមទាំងកម្ពុជាផងដែរ។

ក្រុមហ៊ុន ERA បានបង្កើតឡើងនៅសហរដ្ឋអាមេរិកក្នុងទសវត្សឆ្នាំ ១៩៧០។ ហើយភ្លាមៗបានក្លាយជា ក្រុមហ៊ុនដំបូងគេ ដែលបានប្រើប្រាស់ម៉ាស៊ីនទូរសារក្នុងភ្ជាប់ទំនាក់ ទំនងរវាងអ្នកទិញ និងអ្នកលក់ អចលនទ្រព្យនៅទូទាំងសហរដ្ឋអាមេរិក។ ERA ក៏ជាភ្នាក់ងារអចលនទ្រព្យដំបូងបង្អស់ ដែលបានដាក់ អចលនទ្រព្យនៅក្នុងប្រព័ន្ធអនឡាញនៅឆ្នាំ ១៩៩៤ ។

ERA គឺជាក្រុមហ៊ុនផ្សព្វផ្សាយអចលនទ្រព្យលំនៅដ្ឋានដ៏ល្បីល្បាញដំបូងគេបង្អស់នៅក្នុងទីផ្សារ អន្តរជាតិ នៅពេល ដែលក្រុមហ៊ុនបានពង្រីកអាជីវកម្ម(ឬផ្តល់សិទ្ធិផ្តាច់មុខ)របស់ខ្លួននៅក្នុងប្រទេស ជប៉ុនក្នុងឆ្នាំ ១៩៨១ ហើយបន្ទាប់មក បានពង្រីកទៅសិង្ហបុរី មួយឆ្នាំក្រោយមក ទៅដល់តៃវ៉ាន់ និងឥណ្ឌូណេស៊ីក្នុងឆ្នាំ ១៩៩១។

បច្ចុប្បន្ន ក្រុមហ៊ុ​ន ERA មានវត្តមាននៅក្នុងរដ្ឋចំនួន ៤៥ របស់សហរដ្ឋអាមេរិក និងប្រទេសចំនួន ៣២ នៅទូទាំងសាកល លោក ដែលក្នុងនោះមានការិយាល័យចំនួន ២,២៥០​កន្លែង និងសាខាចំនួន ៣៩,៥៥៧កន្លែង។

ក្រុមហ៊ុនបានផ្តល់ជូននូវសេវាកម្មអចលនទ្រព្យលើផ្នែកផ្សេងៗគ្នារួមមាន៖ ប្រតិបត្តិការអចលនទ្រព្យ ឯកជន និងសាធារណៈ ការជួលលំនៅដ្ឋាន ការធ្វើទីផ្សារ ការគ្រប់គ្រង និង សេវាកម្មការវាយតម្លៃ។

ក្រុមហ៊ុនមានល្បីល្បាញក្នុងការផ្តល់ជូននូវផលិតផល និងសេវាកម្មប្រកបល្អបំផុត ដល់អតិថិជន របស់ខ្លួន។ បណ្តាញជាសកលរបស់ក្រុមហ៊ុន បានជម្រុញឲ្យភ្នាក់ងារ ERA ចេះធ្វើការរួមគ្នា និងចែករំលែកជំនាញរបស់របស់ពួកគេ ដើម្បីអាចផ្តល់សេវាកម្មល្អបំផុតដល់អតិថិជនរបស់ពួកគេ។

ចង់ស្វែងរកភ្នាក់ងារងចលនទ្រព្យដែលមានជំនាញពិតប្រាកដកនៅកម្ពុជាមែនទេ? ឬចង់វិនិយោគជាមួយអចលនទ្រព្យរសម្រាប់ជួល​នៅភ្នំពេញ និងអចលនទ្រព្យ សម្រាប់លក់នៅភ្នំពេញ? សូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ! 

Comments