កម្មវិធីផ្ទះក្នុងក្តីស្រមៃ ឬ Dream Home គឺជាកម្មវិធីមួយដែលនាំយកអ្នកទៅទស្សនាពីគំរូផ្ទះល្អៗទាំងគម្រោងបុរី និងខុនដូដែលមាននៅក្នុងប្រទេសកម្ពុជា។ ជាមួយកម្មវិធីនេះអ្នកនឹងមានឱកាស សិក្សាស្វែងយល់ពីគម្រោងលំនៅដ្ឋានផ្សេងៗ ហើយអ្នកក៏អាចជ្រើសរើសលំនៅដ្ឋានមួយតាមសេចក្តីប្រាថ្នារបស់អ្នកតាមរយៈកម្មវិធីនេះបានដែរ។
ចំណុចពិសេសនៃកម្មវិធីនេះគឺការធ្វើបទបង្ហាញលម្អិតអំពីលក្ខណៈពិសេសនៃយូនីតរបស់គម្រោងដោយផ្តោតសំខាន់ចាប់តាំងពីទីតាំងគុណភាពសាងសង់ជាពិសេសការរៀបចំដ៏ល្អឥតខ្ចោះ ប្រកបដោយភាពទាក់ទាញនៅគ្រប់បន្ទប់នៃយូនីតនីមួយៗនៅក្នុងគម្រោង។
កម្មវិធីផ្ទះក្នុងក្តីស្រមៃក្នុងរបស់ Realestate.com.kh នៅពេលថ្ងៃនេះយើងនឹងបង្ហាញពីគម្រោងបុរីមហាសែនសុខដែលមានទីតាំងចំងាយត្រឹមតែ៣គីឡូម៉ែត្រពីព្រលានយន្តហោះអន្តរជាតិភ្នំពេញស្ថិតក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខដែលជាតំបន់មានការអភិវឌ្ឍឆាប់រហ័សដែលអាចធានាបានចំពោះភាពងាយស្រួលក្នុងការរស់នៅរបស់ក្រុមគ្រួសារទាំងមូល។
បុរីមហាសែនសុខអភិវឌ្ឍន៍ដោយក្រុមហ៊ុនជប៉ុន Creed Group ដែលជាគម្រោងដំបូងគេ និងធំជាងគេបង្អស់នៅក្នុងប្រទេសកម្ពុជាដោយផ្ដោតទៅលើគុណភាព និងតម្លៃសមរម្យសមស្របទៅតាម សេចក្ដីត្រូវការរបស់ប្រជាជនកម្ពុជាដែលមានតតម្លៃចាប់ពី៤៩,៥០០ដុល្លារឡើងទៅ។ បុរីមហាសែនសុខគ្របដណ្តប់លើផ្ទៃដីទំហំប្រមាណ១២ហិចតាដោយសាងសង់ជាលំនៅដ្ឋានចំនួន៦៦៥ខ្នង។
យូនីតរបស់គម្រោងបុរីមហាសែនសុខបានបែងចែកជាពីរប្រភេទ៖ ប្រភេទ Satsuki មានបន្ទប់គេង២ និងបន្ទប់ទឹក៣ និងប្រភេទ Botan មានបន្ទប់គេង៤ និងបន្ទប់ទឹក៥។
យូនីតនីមួយៗបានរចនាឡើងប្រកបដោយភាពស្រស់ស្អាតមានទំហំធំទូលាយជាពិសេសគឺការតុបតែងរៀបចំយ៉ាងពិសេសដែលធ្វើអោយអ្នកមានអារម្មណ៍ថាគ្រប់យ៉ាងនៅក្នុងលំដៅដ្ឋានជាអ្វី ដែលអ្នកត្រូវការសម្រាប់លំនៅដ្ឋានក្នុងក្តីស្រមៃរបស់អ្នក។
ចង់ដឹងថាតើមានចំណុចពិសេសអ្វីខ្លះនៅក្នុងគម្រោងបុរីមហាសែនសុខសូមទស្សនាវីដេអូបទបង្ហាញទាំងស្រុង!!
សម្រាប់ម្ចាស់គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានដទៃទៀតដែលចង់ទទួលបានវីដេអូផ្សព្វផ្សាយដែលមានគុណភាពសូមទាក់ទងមកកាន់ Realestate.com.kh តាមរយៈលេខទូរសព្ទ ០១៧ ៤៣៦ ៧៥៦
Comments