សេចក្តីរាយការណ៍ពីគម្រោងក្តីសុបិន្តស្រ្តី
១. កម្មវិធីជប់លៀង
២. កម្មវិធីប្រកាសរ
៣. តើនរណាជាអ្នកបន្តគម្រោងនេះ?
១. កម្នវិធីជប់លៀង
ពួកយើងបានរៀបចំកម្មវិធីជប់លៀងសម្រាប់បេក្ខនារីដែលជាប់ក្នុងវគ្គជម្រុះជុំផ្តាច់ព្រាត់ហើយយើងក៏មានជាកិច្ចពិភាក្សាក៏ដូចជាចែករំលែកបទពិសោធន៍ពីអតីតម្ចាស់ជ័យលាភីកាលពីឆ្នាំមុនៗ។ អតីតជ័យលាភីទាំងអស់បាននិយាយថា “ពួកគេពិតជាសប្បាយចិត្តនឹងអរគុណចំពោះជំនួយដែលបានមកពីជនជាតិជប៉ុនហើយពួកគេសង្ឃឹមថាពួគគាត់នឹងនៅតែបន្តផ្តល់ជំនួយដល់ស្រ្តីកម្ពុជាទាំងអស់”។ ហើយមួយវិញទៀតដោយសារតែកម្មវិធីការប្រកួតរចនាដើម្បីក្តីសុបិន្តស្រ្តី ធ្វើអោយពួកគេមានឳកាសបានបង្ហាញទេពកោសល្យនិងសមត្ថភាពរបស់ពួកគេ។ លើសពីនេះទៅទៀតកម្មវិធីនេះទៀតសោតបានជម្រុញអោយពួកគេកាន់តែមានភាពក្លាហានបង្ហាញសមត្ថភាពទៅកាន់សាធារណជន។
២. កម្មវិធីប្រកាសរង្វាន់
លក្ខខណ្ឌនៃការប្រកួតគំនូរនៅក្នុងឆ្នាំនេះគឺមានភាពខុសប្លែកពីឆ្នាំទៅដោយបេក្ខជនប្រឡងទាំងអស់តម្រូវអោយគូរនូវគំនូរមួយដោយមួយច្បាប់ជាគំនូរស ខ្មៅ និងមួយច្បាប់ទៀតជាគំនូរព័ណ៌ ដែលយើងនឹងយកវាទៅផលិតជាសៀវភៅផាត់ពណ៌។
កាលបរិច្ឆេទ និង ម៉ោង៖ ថ្ងៃទី ១៧ ខែកុម្ភះ ឆ្នាំ២០១៩ វេលាម៉ោង ២រសៀល ដល់ ម៉ោង ៤លា្ងច
ទីកន្លែងប្រារព្ធ៖ រោងកុន Major Cineplex ផ្សារទំនើប AEON MALL ភ្នំពេញ
អ្នកចូលរួមចំនួន៖ ខ្ទង់ ១៧០ នាក់
ប្រាក់រង្វាន់សរុប៖ $2,770 អ្នកជាប់ជ័យលាភី៖ 23 នាក់
ម្ចាស់ជ័យលាភីលេខ១
ការផ្តល់មតិពីលោក សួយ ផេង គណកម្មការក្នុងការប្រកួតគំនូរមួយផ្ទាំងនេះគឺបង្ហាញពីភាពចាស់ទុំ។ ការយកចិត្តទុកដាក់ទៅលើចំណុចនីមួយៗគឺច្បាស់លាស់មួយវិញទៀតភាពស្អាតនៃគំនូរមួយផ្ទាំងនេះគឺពិតជាគួរអោយកោតសរសើរ រីឯការបូកបញ្ជូលគ្នានូវវត្ថុផ្សេងៗគឺសាកសមយ៉ាងល្អ។ ហើយមួយវិញយើងក៏បានចាប់អារម្មណ៏ថាគាត់បានប្រើប្រាស់នូវក្បាច់ក្បូររបស់ខ្មែរ ដោយបានប្រើវាមិនឋិតនៅក្នុងភាពចាស់បុរាណពេក។
ម្ចាស់ជ័យលាភីលេខ១ គឺកញ្ញា នូ ចាន់សាលីនបាននិយាយថាក្លាយជាម្ចាស់ជ័យលាភីហើយឈរនៅកន្លែងមួយនេះគឺជាបំណងរបស់ខ្ញុំ។ ខ្ញុំពិតជាសប្បាយចិត្តដែលបានមកដល់ចំណុចនេះ ហើយខ្ញុំក៏សូមអរគុណដល់ម្ចាស់គម្រោងលោកស្រី Wakana ក៏ដូចជាអរគុណដល់អ្នកឧបត្ថម្ភ និងក្រុមគ្រួសាររបស់នាងខ្ញុំផងដែរ។
ពួកយើងឃើញថាបេក្ខជនប្រលងទាំងអស់សប្បាយរីករាយ ហើយក៏មានភាពភ័យរន្ធត់។ ក៏ប៉ិន្តែយើងពិតជាសប្បាយចិត្តណាស់ដែលឃើញបេក្ខជនទាំងអស់ អបអរសាទរដល់ម្ចាស់ជ័យលាភីក្នុងការប្រកួត។ យើងសង្ឃឹមថាបេក្ខជនដទៃទៀតនឹងសម្រេចក្តីសុបិន្តរបស់ខ្លួននៅថ្ងៃណាមួយ។
៣. តើនរណាជាអ្នកបន្តគម្រោងនេះ?
គម្រោងក្តីសុបិន្តស្រ្តីនឹងមិនកាន់កាប់ប្រារព្ធកម្មវិធីការប្រកួតរចនាដើម្បីក្តីសុបិន្តស្រ្តីទៀតទេចាប់ពីពេលនេះតទៅ។ ជំនួសអោយការមិនកាន់កាប់នេះ អតីតជ័យលាភីលេខ៣ នៅក្នុងការប្រកួតរចនាដើម្បីក្តីសុបិន្តស្រ្តីលើកទី៣ នឹងក្លាយជាអ្នកបន្តកម្មវិធីការប្រកួតរចនាដើម្បីក្តីសុបិន្តស្រ្តីមួយនេះ។
អំពី វត្តី (CEO, SPA)៖
ខ្ញុំទទួលបានឳកាសជាច្រើនតាមរយះគម្រោងក្តីសុបិន្តស្រ្តី ហើយខ្ញុំក៏បានសាកល្បងធ្វើអ្វីថ្មីៗជាច្រើនទៀតដោយភាពជឿជាក់របស់ខ្ញុំ។ នៅពេលដែល Wakana បាននិយាយថាការ ប្រកួតលើកនេះគឺជាឆ្នាំចុងក្រោយខ្ញុំមានគំនិតថានឹងចង់បន្តវាទៀត។ ខ្ញុំបាននិយាយដោយបានទំនួលខុសត្រូវ។ ខ្ញុំនឹងខិតខំប្រឹងប្រែងអោយអស់ពីសមត្ថភាពដើម្បីគម្រោងក្តីសុបិន្តស្រ្តី ដូច្នេះហើយសូមអ្នកទាំងអស់គ្នាគាំទ្រពួកយើងដូចអ្វីដែលអ្នកធ្លាប់ធ្វើកន្លងមក៕
Comments