បន្ទាប់ពីទទួលបានជោគជ័យក្នុងកម្មវិធីតាំងពិព័រណ៍លើកកាលពីឆ្នាំមុនពិព័រណ៍អចលនទ្រព្យកម្ពុជាបានត្រលប់មកវិញសារជាថ្មីនៅខែតុលា ថ្ងៃទី ១៩-២០ នៅសណ្ឋាគារណាហ្គាវើលទី១។ ការតាំងពិព័រណ៍នេះគឺជាវេទិកាមួយសម្រាប់វិនិយោគិនក្នុងស្រុកនិងអន្តរជាតិស្វែងយល់អំពីបច្ចុប្បន្នភាពនៃទីផ្សារអចលនទ្រព្យកម្ពុជា។
នៅក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំនេះ Realestate.com.kh នឹងមានការចូលរួមពីគម្រោងអភិវឌ្ឍន៍ជាច្រើន និងភ្ញៀវយ៉ាងច្រើនកុះករផងដែរ។ នៅក្នុងព្រឹត្តិការណ៍នេះមានអចលនទ្រព្យច្រើនប្រភេទដើម្បីតបតាមតម្រូវការភ្ញៀវដែលបានចូលរួមដែលក្នុងនោះរួមមានគម្រោងលំនៅដ្ឋានប្រភេទបុរី ខុនដូ និងមានគម្រោងអភិវឌ្ឍន៍ចម្រុះជាច្រើនទៀតផងដែរ។
ក្នុងនោះរួមមាន៖ ក្រុមហ៊ុន Creed Group ដែលនឹងពាំនាំគម្រោងលំនៅដ្ឋានបុរី ខុនដូជាដើម។ គម្រោង Orkide Villa ក្រុមហ៊ុន ព្រីនស៍រៀលអ៊ីស្ទេត(ខេមបូឌា)គ្រុប គម្រោង The Parkway គម្រោង The Palms ក្រុមហ៊ុន Aristo Developers គម្រោង One Park គម្រោង Phnom Penh Harbour គម្រោង Le Bassac គម្រោង North Park Condominium គម្រោង Residences Bel Air ក្រុមហ៊ុន Pafilia គម្រោង Cloud Coast ក្រុមហ៊ុន Naki Group គម្រោង Royal Park គម្រោងរីស៊ត New Nordic Group គម្រោង Morgan Tower គម្រោង The Spring Villa គម្រោងរីស៊ត Angkor Grace គម្រោង Skyland Condo គម្រោង VHouse គម្រោង Maison Poly គម្រោង RS Residence គម្រោងខុនដូ88Suit គម្រោង Prince Huan Yu ជាដើម។
ពិព័រណ៍អចលនទ្រព្យលើកនេះនឹងមានគម្រោងលំនៅដ្ឋានចូលរួមយ៉ាងច្រើនសម្រាប់អ្នកចូលរួមទស្សនាសិក្សាស្វែងយល់បន្ថែមអំពីគម្រោងលំនៅដ្ឋានទាំងនោះ។ លើសពីពិព័រណ៌អចលនទ្រព្យព្រឹត្តិការណ៍នេះក៏មាន សិក្ខាសាលាដែលនឹងលើកយកប្រធានបទជាច្រើនទាក់ទងនឹងវិស័យអចលនទ្រព្យ ច្បាប់ កម្មសិទ្ធិ និង ចំណេះដឹងផ្សេងៗទាក់ទងនឹងទីផ្សារអចលនទ្រព្យជាដើម។
កុំខកខានព្រឹត្តិការណ៍តាំងពិព័រណ៌អចលនទ្រព្យកម្ពុជាឆ្នាំ២០១៨ចុះឈ្មោះដោយសេរី នៅថ្ងៃទី ១៩ & ២០ ខែតុលា ២០១៨
Comments