សួស្តីមិត្តនារីទាំងឡាយ!!!
-
តើអ្នកធ្លាប់មានក្តីសុបិនដែរឬទេ?
-
តើអ្នកចង់ក្លាយជាអ្វីនៅថ្ងៃអនាគត?
-
តើអ្នកចង់ក្លាយជាស្ត្រីដែលមានភាពឯករាជ្យពេញលេញដែរឬទេ?
-
តើអ្នកចង់ក្លាយជាអ្នកឌីហ្សាញជំនាញមួយរូបដែរឬទេ?
ប្រសិនបើអ្នកធ្លាប់គិតថាចង់ក្លាយជាអ្នកឌីហ្សាញមួយរូបនៅថ្ងៃអនាគត ឬចង់សាកល្បងធ្វើអ្វីដែលថ្មីដែលខ្លួនមិនធ្លាប់បានសាកល្បងពីមុនមកពេលនេះឳកាសរបស់អ្នកបានមកដល់ហើយសូមសាកល្បងដាក់គំនូរនិងការរចនារបស់អ្នកមកកាន់ការប្រកួតរចនានៃក្តីសុបិន្តរបស់ស្ត្រី។
សូមមើលពត៌មានលម្អិតនៅត្រង់នេះ៖
*LINKhttps://www.facebook.com/dreamgirlsproject/photos/a.185410551497586/1933976396640984/
យើងជឿថាស្ត្រីទាំងអស់និងអាចធ្វើបាន ពួកយើងនិងរង់ចាំអ្នក!
ការដាក់ពាក្យ
សួស្តី, នារីនៃក្តីសុបិន្ត.
ស្រ្តី យុវត្តី កុមារី
សញ្ជាតិខ្មែរទាំងអស់ដែលមានចំណង់ចំណូលចិត្តនិងចង់សាកល្បងក្នុងការគូរនិងរចនាដ៏អស្ចារ្យពេលនេះឳកាសរបស់អ្នកទាំងអស់គ្នាបានមកដល់ហើយ។ ការប្រកួតការរចនាក្តីសុបិន្តរបស់ស្ត្រីលើកទី៨នឹងចាប់ផ្តើមធ្វើការទទួលពាក្យចាប់ពីថ្ងៃនេះតទៅ។
សម្រាប់អ្នកដែលចាប់អារម្មណ៍ក្នុងការប្រកួតនេះសូមផ្ញើការរចនារបស់អ្នកមកកាន់ពួកយើង។
ពួកយើងរង់ចាំការរចនាដ៏អស្ចារ្យរបស់អ្នក ដូច្នេះសូមកុំមានការស្ទាក់ស្ទើរក្នុងការដាក់ពាក្យ។
នេះគឺជាពេលវេលាសម្រាប់អ្នកទាំងអស់គ្នាក្នុងការបញ្ចេញទេពកោសល្យទៅកាន់ពិភពលោកនឹងសម្រេចនូវក្តីសុបិន្តរបស់អ្នក។
ប្រធានបទ៖ កម្ពុជាដ៏អស្ចារ្យ
ផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី ២០ ខែ វិចិ្ជកា ឆ្នាំ ២០១៨
ដើម្បីទទួលបានពត៌មានលម្អិតទាក់ទងនឹងការប្រកួតសូមចូលទៅកាន់តំណ៖
*LINKhttps://www.facebook.com/dreamgirlsproject/photos/a.185410551497586/1933976396640984/
Comments